Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ ចុះបញ្ឈប់ការសង់សំណង់ និងចាក់ដីចូលចំណីព្រែក​ឃុំប៉ាក់ខ្លង

បានផុស

នៅ

កោះកុង៖ អាជ្ញាធរស្រុកមណ្ឌលសីមា និងមន្រ្តីជំនាញ បានចុះបញ្ឈប់ការសាងសង់សំណង់របងថ្មចំនួន២កន្លែង នៅក្នុងភូមិ៣ ឃុំប៉ាក់ខ្លង ក្រោយពិនិត្យរកឃើញថា គ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សុខ ភិរម្យ ឣភិបាលស្រុកមណ្ឌលសីមា បានឱ្យដឹងនៅថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០២២ថា ទីតាំងសាង​សង់របងចូលចំណីព្រែកដែលគ្មានច្បាប់ឣនុញ្ញារបស់ឈ្មោះ ឆលី ឈៀន ស្ថិតនៅភូមិ៣ កន្លងទៅរដ្ឋបាល​ស្រុកធ្លាប់ចុះឃាត់ណែនាំ មិនឱ្យធ្វើសកម្មភាពណាមួយបន្តឡើយ។ ប៉ុន្តែមួយរយៈក្រោយនេះ ក៏លេចឮព័ត៌មាន​មិនប្រក្រតី ទើបលោកដឹកនាំក្រុមការងារជំនាញចុះពិនិត្យ ហើយបញ្ឈប់ការសាងសង់ ខណៈមានសកម្មភាព​ចាក់ដីចូលចំណីព្រែកមួយចំនួនធំ និងធ្វើរបងគ្មានច្បាប់អនុញ្ញាត។ លោកបន្តថា​ ដោយសារទំហំការដ្ឋាន​សំណង់នេះធំពេក បច្ចុប្បន្នរដ្ឋបាលស្រុក បានស្នើសុំគោលការណ៍ទៅរដ្ឋបាលខេត្តកោះកុង រង់ចាំចំណាត់​ការនីតិវិធីលក្ខណៈបច្ចេកទេសបន្តទៀត។

កម្ពុជាថ្មី មិនទាន់សុំការបំភ្លឺបន្ថែមពីបុគ្គលឈ្មោះ ឆលី ឈៀន បាននៅឡើយទេ។ ដោយឡែកកាលពីរសៀលថ្ងៃទី២១ ខែវិច្ឆិកា អាជ្ញាធរស្រុកមណ្ឌលសីមា ក៏បានចុះពិនិត្យ និងបញ្ឈប់សកម្មភាពទីតាំងកាយដីភ្នំមួយកន្លែង​នៅខាងក្រោយ​តំបន់សេដ្ឋកិច្ចពិសេសខេត្ត ស្ថិតនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ដែលឈ្មោះ ឈាវ គឹមឃាន់ ជាអ្នកប្រព្រឹត្តបទល្មើស។

សកម្មភាពលួចសាងសង់សំណង់រឹងមាំ ឬការចាក់ដីចូលចំណី ត្រូវបានគេសង្កេតឃើញថា កើតមានឡើងយ៉ាងអានាធិប​តេយ្យជាហូរហែ គ្រាបុគ្គលអ្នកមានលុយអំណាចរំលោភបំពាន ក្រោយពេលមានអ្នកសារព័ត៌មានសួរនាំ ឬចុះផ្សព្វផ្សាយ ទើបអាជ្ញាធរចុះពិនិត្យមានចំណាត់ការរត់តាមក្រោយ។

ជុំវិញបញ្ហាទាំងនេះ ប្រជាពលរដ្ឋ និងសាធារណជន ក៏ស្នើសុំដល់រាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន និងគណៈកម្មការ​ជំនាញពាក់ព័ន្ធ ស៊ើបអង្កេតស្រាវជ្រាវពិនិត្យនិងមានចំណាត់ការជាធរមានចំពោះបុគ្គលកដែលរំលោភបំពានខាងលើនេះ ព្រមទាំងទីតាំងផ្សេងៗដែលមិនទាន់មានចំណាត់ការតាមច្បាប់ ដោយភាគច្រើនបុគ្គលល្មើស តែងអះអាងថា ខ្លួនមាន​ច្បាប់​ទម្លាប់ត្រឹមត្រូវ លុះដល់ពិនិត្យមែនទែនបែរជាខុសច្បាប់ទៅវិញ៕   អត្ថបទៈសិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៧ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម