ព័ត៌មានជាតិ
សៀវភៅ «កូនប្រុសច្បងដ៏មានឥទ្ធិពល» ចេញផ្សាយជាសាធារណៈ បន្ទាប់ពីរង់ចាំជាច្រើនខែ
លោក ពៅ សុខ សមាជិកក្រុមប្រឹក្សាភិបាលសមាគមអ្នកនិពន្ធខ្មែរ និងជាអ្នករៀបរៀងសៀវភៅ «កូនប្រុសច្បង ដ៏មានឥទ្ធិពល» បានប្រាប់ឱ្យអ្នកសារព័ត៌មានដឹងតាមរយៈបណ្តាញសង្គមតេឡេក្រាម នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២នេះថា សៀវភៅ «កូនប្រុសច្បងដ៏មានឥទ្ធិពល» ដែលលោកចំណាយពេលស្រាវជ្រាវប្រមូលទិន្នន័យជាង៨ឆ្នាំ និងចំណាយពេលជាង១០ខែក្នុងការរៀបរៀងកន្លងមកនេះ បានចេញផ្សាយជាសាធារណៈហើយ កាលពីពាក់កណ្តាលខែវិច្ឆិកានេះ។

លោក ពៅ សុខ ដែលគេស្គាល់ថា ក៏ជាអតីតអ្នកសារព័ត៌មានមួយរូបដែរនោះ បានបញ្ជាក់ថា សៀវភៅដែលមានកម្រាស់៣៩០ទំព័រ និងឧបត្ថម្ភបោះពុម្ពផ្សាយដោយសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នេះ គឺនិយាយរៀបរាប់ពីដំណើរជីវិតរបស់ឧត្តមសេនីយ៍ឯកបណ្ឌិត ហ៊ុន ម៉ាណែត តាំងពីថ្ងៃចាប់កំណើត និងកុមារភាព រហូតដល់លោកចូលប្រឡូកក្នុងសមរភូមិនយោបាយ និងសង្រ្គាមបង្ខូចកិត្តិយស ដ៏ក្តៅគគុករបស់ក្រុមអ្នកប្រឆាំង។ លោក ហ៊ុន ម៉ាណែត បានយកឈ្នះលើសមរភូមិ នៃព្យុះនយោបាយ សង្រ្គាមលាបពណ៌ និងបង្ខូចកេរ្ត៍ឈ្មោះទាំងនៅតំបន់អឺរ៉ុប សហរដ្ឋអាមេរិក ហើយធ្វើបក្សប្រឆាំងក្រៅប្រទេសចុះខ្សោយ និងសាបរលាបទៀតផង។
តាមការអះអាងរបស់លោក ពៅ សុខ សៀវភៅនេះ អាចរកជាវបាននៅតាមបណ្តាសណ្ណាគារនានា ក្នុងរាជធានីភ្នំពេញ និងតូបលក់សៀវភៅស្ថិតនៅក្រោយវិទ្យាល័យស៊ីសុវត្ថិ។ តាមការគ្រោងទុកសៀវភៅនេះ ក៏នឹងយកទៅតម្កល់ទុកជាប្រវត្តិសាស្រ្ត នៅតាមបណ្តាបណ្ណាល័យទូទាំង២៥រាជធានីខេត្តផងដែរ។

លោក ពៅ សុខ បញ្ជាក់ថា ក្រៅពីការបង្ហាញពីចំណេះដឹង ទេពកោសល្យនៃការដឹកនាំ របស់បណ្ឌិត ហ៊ុន ម៉ាណែត សៀវភៅនេះក៏មានរៀបរាប់អំពីសកម្មភាពការងារដ៏មមាញឹក សឹងតែគ្មានពេលសម្រាករបស់លោកបណ្ឌិតជាពិសេសសកម្មភាពដ៏លេចធ្លោរបស់លោក ហ៊ុន ម៉ាណែត ដែលដឹកនាំការប្រយុទ្ធនៅសមរភូមិព្រះវិហារ ឆ្នាំ២០០៨ ដល់២០១៣ ការដឹកនាំ ការត្រៀមប្រយុទ្ធនៅសមរភូមិអូរអាឡៃ អូរតាង៉ាវ ព្រំដែនកម្ពុជាឡាវ ការដឹកនាំប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលដាល ជំងឺកាចសាហាវកូវីដ-១៩ ការកែទម្រង់ស៊ីជម្រៅវិស័យកងទ័នៅកម្ពុជា ការធ្វើទំនាក់ទំនងជាអន្តរជាតិជាមួយថ្នាក់ដឹកនាំកងទ័ព នៃប្រទេសនានាទាំងក្នុង និងក្រៅតំបន់ និងសកម្មភាពការងារមនុស្សធម៌ជាច្រើនទៀត។

លោកពៅ សុខ អះអាងថា ក្នុងសៀវភៅនេះ ក៏នឹងបង្ហាញពីសកម្មភាពនយោបាយរបស់ម៉ាណែត កាលពីខែមេសា ឆ្នាំ២០១៦កន្លងទៅ ខណៈលោក ហ៊ុន ម៉ាណែត ធ្វើដំណើរទៅកាន់តំបន់អឺរ៉ុប ត្រូវបានក្រុមអ្នកប្រឆាំងមួយចំនួនតូចធ្វើបាតុកម្មប្រឆាំងលោក ទាមទារឱ្យចាកចេញពីតំបន់នោះ។ លោក ម៉ាណែត ក៏ទទួលរងនូវការប្តឹងផ្តល់ដោយគ្មានហេតុផលពីក្រុមអ្នកប្រឆាំងដែរ។ ប៉ុន្តែ ទីបំផុត បន្ទាប់ពីតក្តីគ្នាអស់រយៈពេលពេញមួយឆ្នាំ គឺនៅខែមេសា ឆ្នាំ២០១៧ តុលាការសហរដ្ឋអាមេរិក បានសម្រេចផ្តល់យុត្តិធម៌ និងផ្តល់កិត្តិយសដល់លោកបណ្ឌិត ហ៊ុន ម៉ាណែត វិញ តាមរយៈការទម្លាក់ចោលបទចោទ មិនចាត់ការតាមបណ្តឹងរបស់ដើមចោទ នៃគ្រួសារលោកមាជ សុវណ្ណារ៉ា អតីតមន្រ្តី នៃគណបក្សប្រឆាំង។

គួរបញ្ជាក់ដែរថា កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវ និងអាងប្រព្រឹត្តកម្មទឹកកខ្វក់ ខេត្តព្រះសីហនុ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីបន្តវេន នាពេលអនាគត ហើយនៅពាក់កណ្តាលខែកក្កដា ឆ្នាំ២០២២ លោកបណ្ឌិត ហ៊ុន ម៉ាណែត ត្រូវបានសន្និបាតវិសាមញ្ញគណបក្សប្រជាជនកម្ពុជា បោះឆ្នោតគាំទ្រជាឯកច្ឆ័ន្ទ ជាបេក្ខភាពអនាគតនាយករដ្ឋមន្ត្រីផងដែរ៕





-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ