Connect with us

ព័ត៌មានជាតិ

អាហារូបករណ៍ ១០០% ចំនួន​៣០កន្លែង សិក្សា​នៅ​សាកលវិទ្យាល័យ​ធនធានមនុស្ស

បានផុស

នៅ

​អាហារូបករណ៍ ស សុខា នៅ​ឆ្នាំ​នេះ នឹង​ផ្ដល់​ឱកាស​សិក្សា​នៅ​សាកលវិទ្យាល័យ​ធនធានមនុស្ស ចំនួន ៣០កន្លែង សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​រង និង​ថ្នាក់​បរិញ្ញាបត្រ​ឆ្នាំ​សិក្សា​ថ្មី ២០២២-២០២៣​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​អាហារូបករណ៍​ដល់​សិស្ស-និស្សិត​ឆ្នាំសិក្សា២០២២-២០២៣ ចំនួន ៣០​កន្លែង មាន​ថ្នាក់​បរិញ្ញាបត្រ​រង​ចំនួន ១០​កន្លែង និង​ថ្នាក់​បរិញ្ញាបត្រ​ចំនួន ២០កន្លែង។

I.លក្ខខណ្ឌ​សម្រាប់​សិស្ស-និស្សិត​ដាក់​ពាក្យ​ស្នើ​សុំ

  • ផ្ដល់​ជូន​សិស្ស-និស្សិត​ទូទាំង​ប្រទេស​
  • សិស្ស-និស្សិត​ មក​ពី​ខេត្ត​ព្រៃវែង បាត់ដំបង និង​ខេត្ត​បន្ទាយមានជ័យ(ទទួល​បាន​អាទិភាព)
  • សិស្ស-និស្សិត ធ្លាប់​បាន​ចូលរួម​សកម្មភាព​ការងារ​សង្គម ឬ មាន​ជីវភាព​ខ្វះខាត(ទទួល​បាន​អាទិភាព) (ត្រូវ​ភ្ជាប់​ជា​មួយ​លិខិត​បញ្ជាក់​ថា​បាន​ចូលរួម​សកម្មភាព​ការងារ​សង្គម ឬ លិខិត​បញ្ជាក់​ភាព​ក្រីក្រ​ចេញ​ដោយ​អាជ្ញាធរ)
  • សិស្ស-និស្សិត ត្រូវ​បំពេញ​ពាក្យ​ស្នើ​សុំ ប្រវត្តិ​រូប​សង្ខេប សលាកបត្រ​ឯកត្តជន (មាន​គំរូ)
  • សិស្ស-និស្សិត ​ត្រូវ​បំពេញ​កិច្ច​សន្យា​ខិតខំ​រៀន​សូត្រ និង​គោរព​តាម​វិធាន​បទបញ្ជា​ផ្ទៃក្នុង​របស់​ក្រុម​ការងារ។

II.លក្ខខណ្ឌ​ជ្រើសរើស​កម្រិត​សិក្សា

  • ថ្នាក់​បរិញ្ញាបត្រ ត្រូវ​មាន​សញ្ញាប័ត្រ​មធ្យមសិក្សា ទុតិយភូមិ ឬ​សញ្ញាប័ត្រ​ដែល​មាន​តម្លៃ​សម​មូល​
  • ថ្នាក់​បរិញ្ញាបត្ររង ត្រូវ​មាន​សញ្ញាប័ត្រ​មធ្យមសិក្សា ទុតិយភូមិ ឬ​ប្រឡង​ធ្លាប់​មធ្យម​សិក្សា​ទុតិយភូមិ

III.អំពី​ជំនាញ និង​ព័ត៌មាន​ទាក់ទង​ នឹង​គ្រឹះស្ថាន​ឧត្ដមសិក្សា

  • គណនេយ្យ
  • ហិរញ្ញវត្ថុ និង​ធនាគារ
  • ម៉ាឃិតធីង
  •  គ្រប់គ្រង
  • ទេសចរណ៍
  • ភាសា​អង់គ្លេស

IV.សិស្ស​អាច​ដាក់​ពាក្យ​ស្នើសុំតាមរយៈ

  • ដាក់​ពាក្យ​ផ្ទាល់​នៅ​ទី​ស្នាក់​ការ​អាហារូបករណ៍ ស សុខា ស្ថិត​នៅ​ផ្ទះ​លេខ​៤៤ ផ្លូវលេខ៤៣២ សង្កាត់ទួលទំពូងទី១ ខណ្ឌ​ចំការមន រាជ​ធានី​ភ្នំពេញ
  • តាមរយៈ Facebook Page អាហារូបករណ៍ ស សុខា ដោយ​បំពេញ​ពាក្យ​ស្នើ​សុំ និង​ភ្ជាប់​ជា​មួយ​នឹង​ឯកសារ តម្រូវ Scan ឬ​ថត(ឲ្យ​បាន​ច្បាស់) ផ្ញើ​ចូល Page
  • តាមរយៈ Telegram របស់​ក្រុម​ការងារ​អាហារូបករណ៍ ស សុខា ដោយ​បំពេញ​ពាក្យ​ស្នើសុំ និង​ភ្ជាប់​ជា​មួយ នឹង​ឯកសារ​តម្រូវ Scan ឬ​ថត(ឲ្យ​បាន​ច្បាស់) ផ្ញើ​មក Telegram

V​. កាល​បរិច្ឆេទ

សិស្ស​-និស្សិត អាច​មក​ដាក់​ពាក្យ​ស្នើ​សុំ​ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​រហូត​ដល់​ថ្ងៃ​ទី១៥ ខែ​មករា ឆ្នាំ​២០២៣​ ខាង​មុខ​នេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២០ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម