ព័ត៌មានជាតិ
ប្រធានមន្ទីរបរិស្ថានប្រាប់បន្ថែម សភាពសត្វកែះរមៀលធ្លាក់ពីជ្រោះ
សត្វកែះមួយក្បាលត្រូវបានមន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃភ្នំសំកុសយកពីប្រជាពលរដ្ឋ ក្រោយជាប់អន្ទាក់របស់ព្រានកាលពីថ្ងៃទី២១ខែវិច្ឆិកាឆ្នាំ២០២២ ហើយបានរមៀលធ្លាក់ពីលើជ្រោះចុះមកក្រោម ហើយប្រជាពលរដ្ឋចាប់បាន ពេលនេះកំពុងយកចិត្តទុកដាក់ពីមន្ទីជំនាញសហការជាមួយក្រុមពេទ្យជំនាញ។


បើតាមការអះអាងពីមន្ត្រីជំនាញបានប្រាប់ថា សត្វកែះ១ក្បាលដែលបានរងគ្រោះបានរបួសជើង ក្រោយធ្លាក់ពីលើជ្រោះ។
លោក កប បូរ៉ាន់ ប្រធានមន្ទីរបរិស្ថានខេត្តបានប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ២២ខែវិច្ឆកានេះថា បច្ចុប្បន្នសត្វកែះដែលបានយកពីប្រជាពលរដ្ឋរងគ្រោះពីសំណាក់ព្រានកាលពីថ្ងៃទី២១ខែវិច្ឆកា កំពុងរក្សាទុកនៅស្នាក់ការតំបន់ប្រើប្រាស់ច្រើនយ៉ាងក្នុងស្រុកសំឡូតដើម្បីជួយសង្គ្រោះ ដោយបានសហការជាមួយក្រុមពេទ្យជំនាញពីអង្គការ “វាយ វ៉ាអូលែន” ដែលមកពីភ្នំឱរ៉ាល់ខេត្តពោធិ៍សាត់ ដើម្បីមកជួយសង្គ្រោះ។


លោកបានប្រាប់ពីសភាពសត្វកែះដែលកំពុងត្រូវបានជួយសង្រ្គោះ ពេលខ្លះវាអាចក្រោកបាន ពេលខ្លះវាប្រឹងងើបតែមិនទាន់បាន ក្រោយពីមន្ត្រីជំនាញបានជួយសង្គោះជាបឋម។
លោកប្រធានមន្ទីរបញ្ជាក់ថា អ្នកស្រី សុវណ្ណា ដែលជាប្រធានអង្គការបានបញ្ជូនក្រុមពេទ្យជំនាញមកដល់ហើយ ដើម្បីជួយសង្គ្រោះឲ្យបានទាន់ពេល ហើយលោកសង្ឃឹមថានឹងបានជាសះស្បើយឡើងវិញក្នុងពេលដ៏ខ្លីខាងមុខនេះ៕
អត្ថបទ៖ សៅ សារិទ្ធ

-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក