ព័ត៌មានជាតិ
មណ្ឌលប្រឡងមធ្យមសិក្សាទុតិយភូមិ ១កន្លែង ត្រូវបានក្រសួងផ្លាស់ប្ដូរទៅសាកលវិទ្យាល័យ
នៅរសៀល ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ទំព័រហ្វេសប៊ុក ក្រសួងអប់រំ យុវជន និងកីឡា បានចេញ ប្រកាស ស្ដីពី ការកែសម្រួលមណ្ឌលប្រឡងសញ្ញាបត្ររៀបសិក្សាទុតិយភូមិ សម័យប្រឡង ថ្ងៃទី៥ ធ្នូ ២០២២។

តាមសំណើរបស់មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ និងអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ស្ដីពី ការសុំកែសម្រួលមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួន ណារ៉ុន បានសម្រេចថា មណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៥ ធ្នូ ២០២២ ត្រូវបានកំណត់ចំនួន នៅ មណ្ឌល អនុវិទ្យាល័យ ចតុមុខ ថ្នាក់៖ វិទ្យាសាស្ត្រសង្គម មាន ២៧បន្ទប់ ស្ថិតនៅខណ្ឌដូនពេញ រាជធានីភ្នំពេញ ត្រូវបាន អនុញ្ញាតឱ្យប្តូរទៅមណ្ឌល សាកលវិទ្យាល័យ ជាតិគ្រប់គ្រង ថ្នាក់៖ វិទ្យាសាស្ត្រសង្គម មាន ២៧បន្ទប់ ស្ថិតនៅខណ្ឌ ជូនពេញ រាជធានីភ្នំពេញ។

រដ្ឋមន្ត្រីក្រសួងអប់រំ បានសម្រេចបន្ត ឱ្យប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ និងនាយកគ្រឹះស្ថានសិក្សាសាមី ដែលត្រូវយកធ្វើជាមណ្ឌល ប្រឡងមានភារកិច្ចរៀបចំមណ្ឌលប្រឡង និងសម្ភារៈចាំបាច់សម្រាប់ការប្រព្រឹត្តទៅនៃការប្រឡងឱ្យហើយស្រេចមុនបើកសម័យប្រឡង។ ជាមួយគ្នានេះ ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ត្រូវទាក់ទងជាមួយអាជ្ញាធរដែនដី ដើម្បីរៀបចំកម្លាំងថែរក្សា សណ្តាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាព តាមមណ្ឌលប្រឡង ឱ្យហើយស្រេចមុនបើកសម័យប្រឡង។

គួរបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំការបិទបញ្ជីឈ្មោះបេក្ខជនប្រឡងនៅតាមរាជធានី ខេត្ត ចំនួនពីរលើកគឺ៖ លើកទី១ នៅ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីឱ្យបេក្ខជនបានពិនិត្យ និងរកមើលមណ្ឌលប្រឡងត្រូវនឹងអក្ខរក្រមនៃឈ្មោះរបស់ខ្លួន និងលើកទី២នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២២ ដើម្បីពិនិត្យមើល និងបញ្ជាក់ម្តងទៀតអំពី មណ្ឌលប្រឡង លេខបន្ទប់ និងលេខតុ។

ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យ ប្រឡង ឆ្នាំ២០២២នេះ នឹងប្រព្រឹត្តទៅក្នុងរយៈពេល ២ថ្ងៃ គឺ ថ្ងៃទី៥-៦ ខែធ្នូ ឆ្នាំ២០២២។ បេក្ខជនចុះឈ្មោះប្រឡងសរុប ១២៨ ១៣៤នាក់ ស្រី ៦៨ ៧៧១ នាក់។ បេក្ខជនត្រូវបានរៀបចំចំនួន ២៥នាក់ ក្នុងមួយបន្ទប់ លើកលែងតែបន្ទប់ចុងក្រោយ និងបន្ទប់ដែលមានបេក្ខជនមកពីវិទ្យាល័យអប់រំ ពិសេស។ មណ្ឌលសំណេរមានចំនួនសរុប ២២១ មណ្ឌល ត្រូវជា ៥ ១៧៤ បន្ទប់។ មណ្ឌលកំណែសម្រាប់ការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មានចំនួន ១០មណ្ឌល នៅរាជធានីភ្នំពេញ។ ដំណើរការកំណែ ប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២។ ដំណើរការស្រង់ បូកពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់ពិន្ទុ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២។ ក្រសួងកំណត់ យកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ ពេលរសៀល សម្រាប់ប្រកាសលទ្ធផលប្រឡងនៅ រាជធានីភ្នំពេញ និងខេត្តកណ្តាល និងនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ សម្រាប់ខេត្តផ្សេងៗនៅទូទាំង ប្រទេស៕
អត្ថបទ៖ ច័ន្ទ វីរៈ



-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម២០ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានជាតិ៣ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ