Connect with us

ព័ត៌មានជាតិ

វ័យជាង ៥០​ ឆ្នាំ​ ស្រ្តី​ម្នាក់​លក់​បុកល្ហុ​ង​តាម​ផ្លូវ សប្បាយចិត្តពេល​ភ្ញៀវ​សរសើរ​ឆ្ងាញ់ម្តងៗ​

បានផុស

នៅ

​ជាអ្នក​លក់​បុកល្ហុង​នៅ​តាម​ផ្លូវ​ធម្មតា​ ​ស្រ្តី​​ម្នាក់អាច​​រក​ចំណូលបាន​ល្មមគ្រប់គ្រាន់សម្រាប់ជីវភាពគ្រួសារប្រចាំថ្ងៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​​វ័យ​ជាង ៥០​ឆ្នាំ អ្នកស្រី មុំ បាន​មក​រស់​នៅភ្នំពេញជាង ១១ឆ្នាំំ​មកហើយ។ ​ឃ្លាតឆ្ងាយ​ពីស្រុកកំណើត​ ​ដើម្បី​អាច​ទទួលបាន​ចំណូលខ្លះៗមកផ្គត់ផ្គង់សេដ្ឋកិច្ច​នៅ​ក្នុង​គ្រួសារ​ប្រចាំ​ថ្ងៃ អ្នកស្រី មុំ បាន​ចាប់​យក​មុខ​របរ​ជា​អ្នក​លក់​បុក​ល្ហុង ដោយ​ហេតុ​ថា​ខ្លួន​ធ្លាប់​បាន​រៀន​ជំនាញ​ចេះ​ស្ទាត់​ពី​ក្មួយ​ស្រី ក្នុង​រយៈ​ពេល ២​ឆ្នាំ​ចុង​ក្រោយ​នេះ។

ថ្លែង​ប្រាប់​កម្ពុជាថ្មី ស្រ្តី​រូប​នេះ​បាន​បញ្ជាក់ថា «ខ្ញុំបាន​សម្រេច​ចិត្តចាប់យកអាជីពជាអ្នកលក់បុកល្ហុងនៅតាមផ្លូវ ដោយ​អាជីពមួយ​នេះមិនបានធ្វើឱ្យខ្ញុំខកបំណងឡើយ វាអាចផ្តល់ចំណូលសមល្មមដល់ខ្ញុំជាប្រចាំថ្ងៃ»។

« ខ្ញុំ​អាច​លក់​បាន ៣០ទៅ ៤០​ប្រអប់​ក្នុង​មួយ​ថ្ងៃ ​​អាចឱ្យខ្ញុំទទួលបានកម្រៃ​បានច្រើនសមរម្យ​ ហើយដោយសារចំណូល​មួយ​នេះ​ វាអាចជា​​ផ្នែក​តូច​មួយ​​នៃ​ការ​ផ្គត់ផ្គង់​គ្រួសារ និង​សម្រាប់​កូន​ៗ សិក្សា​»។ អ្នកស្រីបន្ថែម។

​ទោះបី​ចំណូល​បាន​ល្មមគួរ​សម តែ​ក៏​ត្រូវ​​ផាត់​ការ​ចំណាយ​ទៅលើការទិញ​​​របស់​របរដូច​ជា​បង្គា ប៉ាតេ​ ងាវ ក្ដាម និងគ្រឿង​ផ្សេងៗ​ទៀត​។ យ៉ាង​ណា​អ្នកស្រី មុំ ក៏​សប្បាយ​ចិត្ត​ការ​ទទួល​បាន​ចំណូលលើ​អាជីព​មួយ​នេះ ព្រោះ​រាល់​ភ្ញៀវ​ដែល​បាន​មក​ទិញ​បុក​​ល្ហុង​តែ​សរសើរ​​ថា បុក​ឆ្ងាញ់ ជាប់​មាត់​​ រស់​ជាតិ​ដិត មិន​ចាញ់​នៅ​ក្នុង​ហាង ដែល​ពាក្យ​ទាំង​អស់​នេះ​ ជា​កម្លាំង​ចិត្ត​ដល់​ស្ត្រី​វ័យជាង ៥០ឆ្នាំ​រូបនេះ ក្នុង​ការ​ប្រកបអាជីព​នេះបន្តទៀត ទោះ​មានវ័យចាស់បន្តិចមែន៕

ដោយ៖ ថារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ត្រាំ បញ្ជាឲ្យមនុស្សជិត ១លាននាក់ ចេញពីអាមេរិក ជាបន្ទាន់

លោក ដូណាល់ ត្រាំ
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ត្រាំ ផ្អាកពន្ធគយបដិការ ៩០ ថ្ងៃ ប៉ុន្តែដំឡើងលើចិនដល់ ១២៥ ភាគរយ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

មេទ័ពអ៊ុយក្រែន ថា ទាល់តែ ១ខែកែនទាហានបាន ៣០ ០០០នាក់ ទើបតតាំងជាមួយរុស្ស៊ីបាន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ត្រាំ បញ្ជា​ឲ្យ​អ៊ីស្រាអែល​ត្រៀម​​ទ័ព​ប្រយុទ្ធ បើ​កិច្ចចរចា​នុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់​មិន​ជោគជ័យ

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក ហ្សង់ ហ្វ្រង់ស័រ តាន់៖ រដ្ឋាភិបាលនឹងបន្តដុតដៃដុតជើងទាក់ទង ពន្យល់បំភ្លឺ និងបញ្ចុះបញ្ចូលអាមេរិកកុំឱ្យអនុវត្តពន្ធគយថ្មីលើកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម