Connect with us

ព័ត៌មានជាតិ

លោកស្រី ឱ វណ្ណឌី​ន​ អំពាវនាវ​ដល់​ពលរដ្ឋ​ត្រូវ​ចេះ​រស់នៅ​តាមបែប​គន្លង​ថ្មី​ដើម្បី​បញ្ចៀស​ពី​ជំងឺ​ដង្កាត់​ផ្សេងៗ(Videos)

បានផុស

នៅ

ភ្នំពេញ​ ៖​ នៅក្នុង​ឱកាស​ឆ្នាំ​ថ្មី​ឆ្នាំ​២០២១​នេះ​ លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវ​ចេះ​រស់នៅ​តាមបែប​គន្លង​ថ្មី​ដើម្បី​ការពារ​កុំ​ឲ្យ​មានការ​ចម្លងជំងឺ​ដ​ង្កា​ត់​ផ្សេងៗ​ពិសេស​កូ​វីដ​១៩​ដែល​កំពុង​បន្ត​យាយី​នៅ​កម្ពុជា​ក៏ដូចជា​ពិភពលោក​ឡើយ​។

តាមរយៈ​សារ​សំឡេង​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម​នៅ​ថ្ងៃ​នេះ​ លោកស្រី​បាន​បន្តថា​ «​នៅ​ឆ្នាំ​២០២១​នេះ​អ្វី​ដែល​បងប្អូន​ត្រូវ​បន្ត​យកចិត្តទុកដាក់​បន្តទៀត​នោះ​ គឺ​ត្រូវ​អនុវត្ត​នូវ​វិធានការណ៍ ៣ ការពារ និង ៣​កុំ ក្នុង​នោះ​៣​ការពារ​រួមមាន​ពាក់​ម៉ាស់ លាងដៃ​ឲ្យ​បាន​ញឹកញាប់​និង​គម្លាត​សុវត្ថិភាព​សង្គម និង​គម្លាត​សុវត្ថិភាព​បុគ្គល ដោយ​ចាប់ពី​១​ម៉ែត្រ​កន្លះ​ឡើងទៅ​ឲ្យ​បាន​គ្រប់គ្នា និង​នៅ​គ្រប់​ទីកន្លែង​ហើយ​បងប្អូន​ដែល​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​ ត្រូវធ្វើ​ឲ្យ​គ្រប់​ចំនួន​១៤​ថ្ងៃ​ឲ្យ​បាន​ត្រឹមត្រូវ​ទៅតាម​វិធាន​រប​ស់​ក្រសួងសុខាភិបាល​ដើម្បី​ការពារ​កុំ​ឲ្យ​ឆ្លង​ចូល​សហគមន៍។

លោកស្រី​បាន​បន្តទៀត​ថា ​ចំពោះ​៣​កុំ​វិញ​រួមមាន​កុំ​ចូលទៅ​កន្លែង​បិទ​ជិត​គ្មាន​ខ្យល់​ចេញចូល និង​ប្រើ​ម៉ាស៊ីនត្រជាក់​ច្រើនពេក រក​កន្លែង​មាន​ខ្យល់​ចេញចូល​ល្អ កុំទៅ​កន្លែង​មនុស្ស​ច្រើន​កុះករ​និង​កុំ​ប៉ះពាល់​គ្នា កុំ​ចាប់ដៃគ្នា កុំ​កៀក​ស្មា​គ្នា កុំ​ឱប​គ្នា​ជាដើម ពេល​ជួបគ្នា។

ជា​មួយ​គ្នា​នេះ​ដែរ ​លោកស្រី​បាន​ណែនាំ​ឲ្យ​ប្រជាពលរដ្ឋ​ត្រូវ​ចេះ​កែប្រែ​ទម្លាប់​ឲ្យ​ចេះ​រស់នៅ​ស្អាត ហូប​ស្អាត​និង​បរិស្ថាន​ល្អ​ដែល​អាច​ការពារ​ពី​ជំងឺឆ្លង​ផ្សេងៗ​ទៀត​មិនមែន​តែ​ជំងឺ​កូ​វីដ​១៩​នោះ​ទេ​ពិសេស​ជំងឺមិនឆ្លង​រួមមាន​ជំងឺលើសឈាម​ទឹកនោមផ្អែម​និង​ជំងឺមហារីក​ជាដើម​ដែល​តែងតែ​កើត​ឡើងជា​ញឹកញាប់​។

លោកស្រី​បាន​បន្ថែម​ទៀត​ថា ​«​សូមកុំ​ពិសារ​ប្រៃ​ពេក ផ្អែម​ពេក​និង​ខ្លាញ់​ពេក​និង​ត្រូវ​ហាត់ប្រាណ​ឲ្យ​បាន​ទៀងទាត់​និង​ជាប់​ជាប្រចាំ​ដើម្បី​សុខភាព​របស់​បង្អូន​ឲ្យ​បានល្អ​និង​ជៀស​ផុត​ពី​ជំងឺ​ទាំងនេះ​»​។

លោកស្រី​បាន​បន្តទៀត​ថា ​ទន្ទឹម​នឹង​នេះ​ ត្រូវ​យក​ចិត្ត​ទុកចិត្ត​ពី​សុខភាព​ខ្លួនឯង​កុំ​ចាំ​ដល់​ឈឺ​ហើយ​ទៅ​ពេទ្យ​គឺ​ត្រូវ​ពិនិត្យ​សុខភាព​ឲ្យ​បាន​ទៀងទាត់​ដើម្បី​ការពារ​ជំងឺ​ផ្សេងៗ​ដែលជា​ការ​ចូលរួមចំណែក​យ៉ាងសំខាន់​ក្នុង​ការជួយ​សម្រាល​បន្ទុក​ដល់​វិស័យ​សុខភាព​សាធារណៈ​ពិសេស​នៅតាម​មន្ទីរពេទ្យ​នានា​និង​ជាការ​រួមចំណែក​ក្នុងការ​កាត់បន្ថយ​ការចំណាយ​ផ្ទាល់ខ្លួន​និង​គ្រួសារ​ព្រមទាំង​ថវិកា​របស់​រដ្ឋ​ផងដែរ​៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៤ វិនាទី មុន

មន្ត្រីជាន់ខ្ពស់ ប.ស.ស ណែនាំអធិការកិច្ច ត្រូវអនុវត្តកាតព្វកិច្ចដោយភាពម៉ឺងម៉ាត់ ពេលចុះតាមសហគ្រាស

ព័ត៌មានអន្ដរជាតិ១៨ នាទីutes មុន

ត្រាំ ទាមទារ​​ឱ្យ​បញ្ចុះអត្រាការប្រាក់​ តម្លៃប្រេង​ នៅ​វេទិកាសេដ្ឋកិច្ចពិភពលោក ក្រុងដាវូស

ជីវិតកម្សាន្ដ២០ នាទីutes មុន

តារាកំប្លែងនាយ ផ្លក់ ចយ មានជំងឺច្រើនមុខ ចូលសង្គ្រោះនៅមន្ទីរពេទ្យ

ព័ត៌មានជាតិ២៥ នាទីutes មុន

ផែ​កំពង់​កណ្តាល​​កណ្តាល​ក្រុង​កំពត​ ជា​ទីតាំង​បោះ​ដុំ​និង​ចែកចាយ​គ្រឿង​សមុទ្រ​ដ៏​ធំ​បំផុត​នៅ​ខេត្ត​កំពត

ព័ត៌មានជាតិ២៦ នាទីutes មុន

ស្ថាប័នហិរញ្ញវត្ថុពីរសហការគ្នា​ដើម្បីពង្រឹងបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង 

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

វៀតណាម បំបែក​សម្បុក​​ក្រុម​លាង​លុយ​កខ្វក់​ ក្នុង​ទំហំទឹកប្រាក់ ១,២​ពាន់​លាន​ដុល្លារ

សន្តិសុខសង្គម២១ ម៉ោង មុន

អ្នកនាំពាក្យ៖ ករណីពលរដ្ឋទៅទទួលអំណោយនៅ​មុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ស្លាប់៤នាក់ ខណៈ៥នាក់ទៀតកំពុងសង្គ្រោះ

ព័ត៌មានជាតិ១៨ ម៉ោង មុន

គាំទ្រភ្លូកទឹកភ្លូកដី! សំបុត្រទស្សនាទស្សនីយភាព «ល្ខោនបាមោជ្ជទ័យ» រឿងកុលាបប៉ៃលិន ទាំង ៤ថ្ងៃ លក់អស់ហើយ

Sokha Hotels

ព័ត៌មានពេញនិយម