ព័ត៌មានជាតិ
រដ្ឋបាលខណ្ឌទួលគោក ស្នើសុំការគាំទ្រ ក្នុងសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល ៩១ គម្រោង សម្រាប់អនុវត្តឆ្នាំ២០២៣
ភ្នំពេញ ៖ រដ្ឋបាលខណ្ឌទួលគោក នៅរសៀលថ្ងៃទី២២វិច្ឆិកានេះ បានបើកសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៣-២០២៥ របស់សង្កាត់ ខណ្ឌ សម្រាប់អនុវត្តនៅឆ្នាំ ២០២៣ ដើម្បីស្នើសុំការគាំទ្រគម្រោង ពីមន្ទីរ អង្គភាពជំនាញ អង្គការ ដៃគូអភិវឌ្ឍន៍នានា វិស័យឯកជន និងសប្បុរសជន។
![](https://www.kampucheathmey.com/wp-content/uploads/2022/11/image_2-1024x768.jpg)
លោក ចាន់ បណ្ឌិត អភិបាលរងខណ្ឌទួលគោក បានមានប្រសាសន៍លើកឡើងថា ការរៀបចំសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល២០២៣-២០២៥ របស់សង្កាត់ ខណ្ឌ នៅពេលនេះ មានគោលបំណងដើម្បី ផ្សព្វផ្សាយគម្រោងវិនិយោគជាអាទិភាពឆ្នាំ២០២៣ របស់រដ្ឋបាលខណ្ឌ ,ផ្សព្វផ្សាយគម្រោងវិនិយោគជាអាទិភាពឆ្នាំ២០២៣ របស់រដ្ឋបាលសង្កាត់ និងស្នើសុំការគាំទ្រគម្រោង ពីមន្ទីរ អង្គភាពជំនាញ អង្គការ ដៃគូអភិវឌ្ឍន៍នានា វិស័យឯកជន និងសប្បុរសជនដើម្បីគាំទ្រគម្រោងរបស់ខណ្ឌ និងសង្កាត់។
![](https://www.kampucheathmey.com/wp-content/uploads/2022/11/image-15-1024x768.jpg)
លោកបន្តថា ជារៀងរាល់ឆ្នាំ នៅតាមសាលាខណ្ឌនីមួយៗ តែងតែបាន រៀបចំសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់ខណ្ឌ សង្កាត់ តាមការណែនាំរបស់ថ្នាក់ជាតិ ហើយឆ្នាំនេះ សិក្ខាសាលាសមាហរណកម្មបានចាប់ផ្ដើមពី ថ្ងៃទី ២២ ខែវិច្ឆិកា ដល់ថ្ងៃទី ០១ ខែធ្នូ ឆ្នាំ២០២២ នៅតាមសាលាខណ្ឌនីមួយៗ។
![](https://www.kampucheathmey.com/wp-content/uploads/2022/11/image_1-1024x768.jpg)
សិក្ខាសាលាសមាហរណកម្មនៃកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៣-២០២៥ របស់ ខណ្ឌសង្កាត់បានរៀបចំឡើង ស្របតាមផែនការអភិវឌ្ឍន៍៥ឆ្នាំ ទាំងរបស់ខណ្ឌ និងសង្កាត់ ដែលនៅក្នុងនោះចាំបាច់ត្រូវមានការចូលរួមគាំទ្រ ដើម្បីឱ្យគម្រោងដែលបានរៀបចំ ឆ្លុះបញ្ចាំងពីតម្រូវការជាអាទិភាពនៅថ្នាក់មូលដ្ឋាន ប្រើប្រាស់ធនធានឱ្យចំគោលដៅ និងអនុវត្តទៅប្រកបដោយប្រសិទ្ធភាព។រដ្ឋបាលខណ្ឌ និងសង្កាត់ រៀបចំគម្រោងផែនការអភិវឌ្ឍន៍ទទួលបានជោគជ័យ ក៏ដោយសារតែមានការចូលរួម និងគាំទ្រពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន មន្ទីរ អង្គភាពជំនាញ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងសប្បុរសជននានា។
![](https://www.kampucheathmey.com/wp-content/uploads/2022/11/image_6-1024x768.jpg)
លោកជាង សុភ័ស្ស នាយករដ្ឋបាលខណ្ឌទួលគោកបានឲ្យដឹងថា គម្រោងកម្មវិធីវិនិយោគ បីឆ្នាំរំកិលរបស់រដ្ឋបាលខណ្ឌ ដែលបានគាំទ្រក្នុងសិក្ខាសាលាសមាហរណកម្មក្នុងឆ្នាំ២០២១ និងដែលបានអនុវត្ត ក្នុងឆ្នាំ២០២២ ទទួលបានការគាំទ្រសរុបចំនួន ៧៦គម្រោង អនុវត្តសម្រេចបាន៧៥ គម្រោង ស្មើ៩៨,៦៨% ក្នុងនោះ ផ្នែកសេដ្ឋកិច្ច ចំនួន ១៦ គម្រោង លើ ១៦ គម្រោងផ្នែកសង្គមកិច្ច ចំនួន ៣១ គម្រោង លើ ៣១ គម្រោង ផ្នែកធនធានធម្មជាតិ បរិស្ថាន និងការប្រែប្រួលអាកាសធាតុ ចំនួន ១១ គម្រោង លើ ១១ គម្រោង ផ្នែករដ្ឋបាល និងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈចំនួន ១៧ គម្រោង លើ ១៨ គម្រោង។
![](https://www.kampucheathmey.com/wp-content/uploads/2022/11/image_4-1024x768.jpg)
ដោយឡែកសម្រាប់គម្រោងរដ្ឋបាលខណ្ឌ សម្រាប់អនុវត្តឆ្នាំ២០២៣ ដែលត្រូវដាក់ស្នើសុំការគាំទ្រនៅក្នុង សិក្ខាសាលាសមាហរណកម្មនាពេលនេះមានចំនួន ៩១ គម្រោង ក្នុងនោះ ផ្នែកសេដ្ឋកិច្ចចំនួន ២៩ គម្រោង ផ្នែកសង្គមកិច្ច ចំនួន ២៩ គម្រោង ផ្នែកគ្រប់គ្រងដីធ្លីធនធានធម្មជាតិបរិស្ថាន ចំនួន ១៩ គម្រោងផ្នែកសេវាកម្ម រដ្ឋបាល និងសន្តិសុខចំនួន ១៤ គម្រោង៕
ដោយ ៖ ស្រីរ័ត្ន
![](https://www.kampucheathmey.com/wp-content/uploads/2022/11/image_3-1024x768.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2022/11/image_5-1024x768.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច