Connect with us

ព័ត៌មានជាតិ

ក្រសួងរ៉ែប្រកាសដាក់ឲ្យដេញថ្លៃតំបន់ធ្វើអាជីវកម្មរុករករ៉ែទំហំជាង១៥០ហិកតានៅខេត្តកំពត

បានផុស

នៅ

ក្រសួងរ៉ែ និងថាមពល បានប្រកាសដាក់ឲ្យដេញថ្លៃតំបន់ធ្វើអាជីវកម្មរុករករ៉ែដែលមានទំហំផ្ទៃដីជាង១៥០ហិកតា ជាសាធារណៈ ដែលមានទីតាំងនៅស្រុកឈូកខេត្តកំពត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងសេចក្តីជូនដំណឹងមួយដែលទើបទទួលបាននៅថ្ងៃទី២៣ ខែវិច្ឆិកា នេះ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង ក្រសួងរ៉ែ និងថាមពល បានជម្រាបជូនដល់សាធារណជន បណ្តាក្រុមហ៊ុនជាតិ និងអន្តរជាតិ ឱ្យបានជ្រាបថា ក្រសួងរ៉ែ និងថាមពល សូមប្រកាសបើកឱ្យដាក់ពាក្យប្រកួតប្រជែងជាសាធារណៈសម្រាប់ទទួលបានអាជ្ញាបណ្ណស្វែងរុករក ចំពោះតំបន់សម្បទានស្វែងរុករករ៉ែចំនួន០១ តំបន់ លើផ្ទៃដីទំហំ១៥៥ហិកតា ស្ថិតនៅក្នុងតំបន់ភ្នំទ្វារប្រាំបី និងភ្នំជ្រោះកណ្តាល នៅឃុំតាកែន ស្រុកឈូក ខេត្តកំពត ។

លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា សាធារណជន បណ្តាក្រុមហ៊ុនជាតិ និងអន្តរជាតិដែលចាប់អារម្មណ៍ សូមស្នើសុំ​“ពាក្យស្នើសុំ អាជ្ញាបណ្ណស្វែងរុករក” នៅនាយកដ្ឋានឧស្សាហកម្មអាជីវកម្មធនធានរ៉ែ (ជាន់ទី៣) នៃទីស្តីការក្រសួងរ៉ែ និងថាមពល ដែលមានអាសយដ្ឋាន អគារCមហាវិថីព្រះនរោត្តម សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ នៅរៀងរាល់ម៉ោងធ្វើការ។

លោករដ្ឋមន្ត្រីបានណែនាំថា ពាក្យស្នើសុំអាជ្ញាបណ្ណស្វែងរុករករ៉ែដែលបានបំពេញរួចរាល់ ត្រូវភ្ជាប់មកជាមួយនូវឯកសារ
និងរបាយការណ៍តម្រូវពាក់ព័ន្ធ ហើយដាក់ក្នុងស្រោមសំបុត្របិទជិតដោយការខ្នង”ឯកសារស្នើសុំប្រកួតប្រជែងរួចប្រគល់​ជូន “ការិយាល័យច្រកចេញចូលតែមួយរបស់ក្រសួងរ៉ែ និងថាមពល យ៉ាងយូរបំផុតត្រឹមថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង១៧៖០០នាទី។

លោករដ្ឋមន្ត្រីបានបន្តថា ប្រធានក្រុមហ៊ុនសូមអញ្ជើញមកដាក់សំណុំឯកសារសុំអាជ្ញាបណ្ណស្វែងរុករករ៉ែដោយផ្ទាល់ ឬប្រគល់សិទ្ធិជូនអ្នកតំណាងរបស់ខ្លួន ដោយភ្ជាប់មកជាមួយ “លិខិតប្រគល់សិទ្ធិ ពីប្រធានក្រុមហ៊ុន។ ក្រសួងរ៉ែ និងថាមពល នឹងប្រកាសផ្សាយជាសាធារណៈ ចំពោះរូបវន្តបុគ្គល ឬនីតិបុគ្គលជ័យលាភី ដែលក្រសួងសម្រេចជ្រើសរើសនិងផ្តល់អាជ្ញាបណ្ណស្វែងរុករកជូន បន្ទាប់ពីបានអនុវត្តតាមនីតិវិធីចប់សព្វគ្រប់ស្របតាមអនុក្រឹត្យលេខ ៧២ អនក្រ.បក
ចុះថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៦ និងបានដោះស្រាយបណ្ដឹងចប់រួចរាល់ជាស្ថានពរ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍១៥ ម៉ោង មុន

ករណី​គ្រោះថ្នាក់​ចរាចរណ៍រវាងរថយន្ត​ និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ

ព័ត៌មានជាតិ២៣ ម៉ោង មុន

រថយន្តស៊ីរ៉ែនបើកផ្លូវ ប្រើសម្រាប់តែក្បួនអមថ្នាក់ដឹកនាំជាន់ខ្ពស់ប៉ុណ្ណោះ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

កំពុងភ្លើងឆេះព្រៃធ្ងន់ធ្ងរផង, រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែកើតរញ្ជួយដីផ្ទួនៗទៀត

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

​ផ្ទុះ​ឆេះ​​រោងចក្រ​​ផលិត​​សារធាតុ​«អាសេតូន» របស់​រុស្ស៊ី ខណៈអ៊ុយក្រែន​ត្រូវ​គេ​សង្ស័យ​វាយប្រហារនេះ​​

Sokha Hotels

ព័ត៌មានពេញនិយម