Connect with us

ព័ត៌មានជាតិ

ឯកឧត្ដម ហ៊ុន ម៉ាណែត ជួបសម្ដែងការគួរសមជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌា

បានផុស

នៅ

កាលពី​ល្ងាច​ថ្ងៃ​ទី ២២ ខែ​វិច្ឆិកា ឆ្នាំ ២០២២ ឯកឧត្ដម ឧត្ដមសេនីយ៍​ឯក ហ៊ុន ម៉ាណែត អគ្គ​មេបញ្ជាការ​រង នៃ​កងយោធពលខេមរភូមិន្ទ មេបញ្ជាការ​កងទ័ព​ជើងគោក បាន​ជួប​សម្ដែង​ការ​គួរសម​ជាមួយ ឯកឧត្ដម រចនា ស៊ីង (Rajnath Singh) រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ នៃ​សាធារណរដ្ឋ​ឥណ្ឌា ក្នុង​ឱកាស នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​បូក (ADMM Plus) លើក​ទី ៩ នៅ​ខេត្ត​សៀមរាប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុង​កិច្ច​ជំនួប​នេះ ឯកឧត្ដម រចនា ស៊ីង បាន​លើក​ឡើង​អំពី​ទំនាក់ទំនង​ជា​ប្រវត្តិសាស្ត្រ កម្ពុជា​-​ឥណ្ឌា តាំងពី​អតីតកាល​រហូតមកដល់​បច្ចុប្បន្ន ហើយ​បន្ត​ទៅ​មុខ​ទៀត ទំនាក់ទំនង​ដ៏​ល្អ​ជិតស្និទ្ធ​នេះ ក៏​នឹង​ត្រូវ​បាន​បន្ត​ពង្រឹង និង​ពង្រីក​ឲ្យ​កាន់តែ​ខ្លាំងក្លា​ថែមទៀត ដើម្បី​ផលប្រយោជន៍​រួម នៃ​ប្រទេស និង​ប្រជាជន​ទាំងពីរ។ លើស​ពី​នេះ ឯកឧត្ដម រដ្ឋមន្ត្រី ក៏បាន​បង្ហាញ​នូវ​ការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​បេក្ខភាព​របស់ ឯកឧត្ដម ហ៊ុន ម៉ាណែត ជា​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្រាប់​ពេល​អនាគត។

ជា​ការ​ឆ្លើយតប ឧត្ដមសេនីយ៍​ឯក ហ៊ុន ម៉ាណែត បាន​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាល កងទ័ព និង​ប្រជាជន​ឥណ្ឌា ដែល​បាន​គាំទ្រ​ដល់ កម្ពុជា ក្នុង​កាលៈទេសៈ​លំបាក ចាប់​តាំងពី​ក្រោយ​សម័យ​របប​ប៉ុលពត និង​ដំណាក់កាល​ស្វែងរក​សន្តិភាព​រហូត​ក្លាយ​ជា​ភាគី​ហត្ថលេខី នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស និង​បាន​បញ្ជូន​កងកម្លាំង​ថែរក្សា​សន្តិភាព​ក្រោម​ឆត្រ​អង្គការ​សហប្រជាជាតិ​មក កម្ពុជា ផង​ដែរ។

នៅ​លើ​មូលដ្ឋាន នៃ​ទំនាក់ទំនង​ល្អ​ជា​ប្រវត្តិសាស្ត្រ​នេះ ឯកឧត្ដម រដ្ឋមន្ត្រី​ការពារ​ជាតិ​ឥណ្ឌា និង ឯកឧត្ដម មេបញ្ជាការ​កងទ័ព​ជើង​គោក​កម្ពុជា ក៏បាន​វាយតម្លៃ​ខ្ពស់​អំពី​ភាព​ចាំបាច់ នៃ​ការ​ពង្រឹង និង​ពង្រីក​បន្ថែម​ទៀត​នូវ​ទំនាក់ទំនង​លើ​គ្រប់​វិស័យ ជាពិសេស​ចំណងមិត្តភាព​រវាង​ប្រជាជន និង​ប្រជាជន ក៏ដូចជា​កិច្ច​សហ​ប្រតិបត្តិការ​ក្នុង​វិស័យ​ការពារ​ជាតិ ដោយ​ត្រូវ​បន្ត​ថែរក្សា​ឲ្យ​បាន​ស្ថិតស្ថេរ​យូរអង្វែង​តទៅ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១៤ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ១៧ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ១៦ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

សន្តិសុខសង្គម១១ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម