Connect with us

ព័ត៌មានជាតិ

រដ្ឋាភិបាលប៊ែលហ្សិកផ្តល់ថវិកាជាង២៥ម៉ឺនដុល្លារសម្រាប់អនុវត្តគម្រោងកណ្តុរហិតមីននៅកម្ពុជា

បានផុស

នៅ

រដ្ឋាភិបាលប៊ែលហ្សិកបានផ្តល់ថវិកាជាង ២៥ ម៉ឺនដុល្លារអាមេរិក (២៥៨ ៥៤១) ដល់អង្គការ APOPOសហការជាមួយអង្គភាពស៊ីមាក់សម្រាប់អនុវត្តគម្រោងកណ្តុរហិតមីនក្នុងឆ្នាំ២០២៣។

លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់បានសរសេរក្នុងទំព័រហ្វេប៊ុកនៅថ្ងៃទី២២វិច្ឆិកាថា «នៅទីបញ្ជាការដ្ឋានស៊ីម៉ាក់​ភ្នំពេញ ខ្ញុំបានជួបពិភាក្សាការងារលោក Christophe Louis Cox​ ជាប្រធានអង្គការAPOPOដែលមានស្នាក់ការនៅប្រទេសប៊ែលហ្សិក​ និងបានចុះហត្ថលេខាជាមួយលោកMichie Raine​ ប្រធានអង្គការAPOPOនៅកម្ពុជា​មានថវិកាជំនួយសរុបចំនួន២៥៨៥៤១ដុល្លារអាមេរិក​ (ជាង២៥ម៉ឺនដុល្លារ)​ ថវិកានេះជាជំនួយរបស់រដ្ឋាភិបាលប៊ែលហ្សិកផ្តល់ជូនអង្គការAPOPO ឱ្យមកសហការជាមួយអង្គភាពស៊ីម៉ាក់​សម្រាប់អនុវត្តគំរោងកណ្តុរហិតមីន​ក្នុងឆ្នាំ២០២៣​ និងទិញសុនខស៊ីម៉ាក់សម្រាប់នាំចេញទៅបំរើការងារអន្តរជាតិ»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អង្គការ APOPO ដែលជាអង្គការមិនមែនរដ្ឋាភិបាលប៊ែលហ្ស៉ិក បាននិងកំពុងប្រើប្រាស់កណ្តុរ ដើម្បីបម្រើឲ្យប្រតិបត្តិការបោសសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះ នៅកម្ពុជា។ បច្ចុប្បន្ននេះអង្គការ APOPO កំពុងប្រើប្រាស់កណ្តុរចំនួន ៥៧ក្បាល សម្រាប់បម្រើប្រតិបត្តិការបោសសម្អាតមីន ដែលក្នុងនោះកំពុងប្រតិបតិ្តការចំនួន ៣៤ក្បាល ដាក់ចូលនិវត្តន៍ចំនួន ៥ក្បាល និងកំពុងហ្វឹកហ្វឹនចំនួន ១៨ក្បាល។

លោក Michael Heiman ប្រធានអង្គការ APOPO ប្រចាំកម្ពុជា ធ្លាប់បានបញ្ជាក់ថា កណ្តុរហិតមីននេះវាមាន ភាពវ័យឆ្លាតពីធម្មជាតិ ក្នុងការហិតក្លិនដោយកណ្តុរហិតមីនមួយអាចធ្វើប្រតិបត្តិការហិតស្វែងរកមីនក្នុងទំហំដី ៤០០ម៉ែត្រការ៉េក្នុងរយៈពេលត្រឹមតែមួយថ្ងៃប៉ុណ្ណោះ ខណៈប្រើឧបករណ៍បោសសំអាតមីនវិញប្រើពេលរហូតដល់ទៅ៦ថ្ងៃឯណោះ។

ជាងនេះទៀតសត្វកណ្តុររាវរកមីននេះគឺជាសត្វកណ្តុរដែលមានសមត្ថភាពខ្ពស់ក្នុងការហិតរាវរកគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះបានរហ័សជាងឧបករណ៍រាវមីនធម្មតារហូតដល់៣ដងដែលនឹងជួយរំដោះផ្ទៃដីមានគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះបានច្រើននិងមានប្រសិទ្ធភាពជាងមុន។

លោកបានបញ្ជាក់ទៀតថា ចាប់តាំងពីឆ្នាំ២០១៥ រហូតមកដល់ពាក់កណ្តាលឆ្នាំ២០២០កន្លងទៅអង្គការ APOPOបានប្រើសត្វកណ្តុរហិតរកគ្រាប់មីនធ្វើការបោសសំអាតមីនលើផ្ទៃដីសរុបជាង១៨លានម៉ែត្រការ៉េនៅខេត្តសៀមរាប បាត់ដំបង ព្រះវិហារនិងខេត្តឧត្តមានជ័យ និងបានរកឃើញគ្រាប់មីនចំនួន ៥៧៥៩គ្រាប់និងកាកសំណល់ជាតិផ្ទុះចំនួន ៤០៩៥៤​គ្រាប់៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ ម៉ោង មុន

ពលរដ្ឋ និងអ្នកឃ្លាំមើល សរសើរមន្ត្រីប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិយកចិត្តទុកដាក់ពលករវិលចូលស្រុក

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

ត្រឹមតែ ៣ខែ ប៉ុណ្ណោះក្រុមហ៊ុន អៃ-ឆា ហ៊្វូដខេអេច បានចុះកុងត្រាជាមួយម្ចាស់ហ្វ្រេនឆាយជាង ២០ ហាង

ព័ត៌មានជាតិ៣ ម៉ោង មុន

សង្ក្រាន្តខ្មែរនៅជប៉ុន អបអរសាទរពិធីបុណ្យចូលឆ្នាំ បានរៀបចំឡើងដោយមានការចូលរួមពីបងប្អូនខ្មែរយ៉ាងច្រើនកុះករ

ព័ត៌មានជាតិ៤ ម៉ោង មុន

ពលរដ្ឋ សប្បាយរីករាយ និងអរគុណរដ្ឋាភិបាលជួយសម្រួលឱ្យជិះរថយន្តក្រុងឥតគិតថ្លៃ

ព័ត៌មានជាតិ៤ ម៉ោង មុន

ជនជាតិដើមភាគតិចគ្រឹង ជូនបាយម្ហូបអាហារឪពុកម្តាយ និងគោរពព្រលឹងបុព្វការីជន ដែលស្លាប់ នៅមុនពិធីបុណ្យចូលឆ្នាំខ្មែរ

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ត្រាំ​ ដកស្មាតហ្វូន កុំព្យូព័រ គ្រឿងអេឡិចត្រូនិកផ្សេងទៀត ពីបញ្ជីពន្ធបដិការ

ព័ត៌មានជាតិ២៣ ម៉ោង មុន

ឪពុកក្មេក ម្ដាយក្មេកសម្ដេចធិបតី ទស្សនាកម្សាន្តសិល្បៈនៅផ្លូវថ្មេីរជេីង(Walk Street)

ព័ត៌មានជាតិ៣ ម៉ោង មុន

សង្ក្រាន្តខ្មែរនៅជប៉ុន អបអរសាទរពិធីបុណ្យចូលឆ្នាំ បានរៀបចំឡើងដោយមានការចូលរួមពីបងប្អូនខ្មែរយ៉ាងច្រើនកុះករ

ជីវិតកម្សាន្ដ១២ ម៉ោង មុន

ឧកញ៉ា ព្រាប សុវត្ថិ ថែមចំណងដៃចម្រៀងចូលឆ្នាំ ២បទ រន្ថើនអារម្មណ៍អ្នកញាប់ញ័ររាំកម្សាន្ត

Sokha Hotels

ព័ត៌មានពេញនិយម