Connect with us

ព័ត៌មានជាតិ

ក្រៅពី​លតឆា កម្ពុជា​បង្កើន​ការផ្សព្វផ្សាយ​សក្តានុពល​ម្ហូប​អាហារ ទាក់ទាញ​ទេសចរអន្តរជាតិ

បានផុស

នៅ

ក្រៅ​ពី​ទេសចរណ៍​វប្បធម៌ និង​ធម្មជាតិ កម្ពុជា​​កំពុង​បង្កើន​ការ​ផ្សព្វផ្សាយ​ពី​សក្តានុពល​ម្ហូប​អាហារ​ជា​ផ្នែកមួយ​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បរទេស​មក​កម្សាន្ត​។

លោក គឹម សេរីរ័ត្ន ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​សេវាកម្ម​ស្នាក់នៅ​ទេសចរណ៍ និង​ម្ហូបអាហារ​នៃ​ក្រសួង​ទេសចរណ៍​បាន​ឲ្យ​ដឹង​ថា កម្ពុជា​កំពុង​ជំរុញ​ការ​ផ្សព្វផ្សាយ​ពី​ម្ហូប​អាហារ​ខ្មែរ​ជា​ផលិតផល​សក្ដានុពល​មួយ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរបរទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បន្ត​ថា ដោយ​​ចាប់ផ្តើម​ពី​នំ​បញ្ចុក ក្រសួង​កំពុង​បន្ត​ផ្សព្វផ្សាយ​ពីម្ហូប​អាហារ​សក្តានុពល​ផ្សេង​ទៀត។ ក្រសួង​បាន​ធ្វើការ​ជាមួយ​​អាជីវកម្ម​វិស័យទេសចរណ៍ ជាម្ចាស់​សណ្ឋាគារ​និង​រមណីយដ្ឋាន​កម្សាន្ត ដោយណែនាំ​ឲ្យចូលរួម​ដាក់​បង្ហាញ​ម្ហូប​ខ្មែរ​ឲ្យ​បាន​ច្រើន​ជាង​ម្ហូប​បរទេស។

កន្លងទៅ​ដើម្បី​ចូលរួមផ្សព្វផ្សាយ​ពីសក្តានុពល​​​ម្ហូប​អាហារ​ប្រទេស​កម្ពុជា ក្រសួង​ទេសចរណ៍បាន​ធ្វើ​ស្ពត​ផ្សព្វផ្សាយ Taste Cambodia ដែល​បាន​រំលេច​ម្ហូប​អាហារ​នៅ​តាម​តំបន់​ទូទាំង​ប្រទេស។ ថ្មីៗ​នេះ​លតឆា​ខ្មែរ​បាន​ជាប់​ជា​​ម្ហូប​ដែល​ទទួល​ស្គាល់​លើ​ឆាក​អន្តរជាតិ ក្រោយ​វាយ​តម្លៃ​ក្នុង​ចំណោម​អាហារ​ ៥០ មុខ ពេញនិយម​នៅ​តំបន់​អាស៊ី។

លោក អាំង សុវណ្ណរ័ត្ន អគ្គនាយករងនៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និង​សហប្រតិបត្តិការ​អន្តរជាតិ​បានឲ្យ​ដឹងថា ក្រៅ​វប្បធម៌​និង​ធម្មជាតិ ម្ហូប​អាហារ​ក៏​ជា​ផ្នែក​មួយ​ក្នុងការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ។

លោក​បន្ត​ថា ក្រសួងទេសចរណ៍គ្រោង​បោះ​ពុម្ភ​ផ្សាយ «ផែនទី​ទេសចរណ៍​ម្ហូប​អាហារ​កម្ពុជា» ដែល​បង្ហាញពី​សក្តានុពល​ម្ហូប​អាហារ​តាម​តំបន់ក្នុងប្រទេស​កម្ពុជា។

«ឆាប់ៗ​នេះ​ក្រសួងនឹង​​បោះ​ពុម្ភ​ផ្សាយ ​«ផែនទីទេសចរណ៍ម្ហូបអាហារកម្ពុជា» ដែល​មាន​បញ្ជាក់​ពី​ម្ហូប​អាហារ​នៅ​តាម​ខេត្ត​និង​តំបន់នានា​។ ផែនទី​ទេសចរណ៍​ម្ហូបអាហារ​កម្ពុជា នឹង​បង្ហាញ​ថា​នៅ​ស្រុកខ្មែរ ខេត្ត​ណាខ្លះ​មាន​សក្ដានុពល​ម្ហូបអាហារ ឧទាហរណ៍​ថា​នៅ​បាត់ដំបង​មាន​មីកូឡា​ជាដើម»។

ផែនទី​ទេសចរណ៍​ម្ហូបអាហារ​មាន​រំលេច​អំពី​រូបភាព បញ្ជាក់​ពី​ឈ្មោះ​ម្ហូបអាហារ ប្រវត្តិ របៀបធ្វើ ងាយស្រួល​ក្នុងការ​ឈ្វេងយល់ ពីព្រោះ​ជូន​កាល​ភ្ញៀវ​ទេសចរ​បាន​ភ្លក្សរសជាតិ​ហើយ បើ​បាន​ដឹង​ប្រវត្តិ​ទៀត​គឺ​ពួកគេ​កាន់​តែ​ជក់ចិត្ត។

​លោក គឹម សេរីរ័ត្ន បាន​ឲ្យ​ដឹង​ទៀត​ថា ថៃល្បីល្បាញ​លើ​អាហារ​តាម​ផ្លូវ​ដែល​មួយ​ឆ្នាំៗ​ទាក់ទាញទេសចរណ៍រាប់លាននាក់។ កម្ពុជាក៏ខិតខំផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជាជាគោលដៅម្ហូបអាហារ (Gastronomy) ដោយ​បាន​រៀបចំ​បង្កើត​វិថី​ម្ហូប​អាហារតាម​ខេត្តគោលដៅទេសចរណ៍ ជា​ផ្នែក​មួយ​ដែល​ចូលរួមផ្សព្វផ្សាយ​បង្កើន​ការ​ចាប់​អារម្មណ៍​ពីម្ហូបខ្មែរ​តាមតំបន់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក​សន្តិបណ្ឌិត នេត សាវឿន អញ្ជើញ​បិទ​វគ្គបណ្តុះបណ្តាលកម្រិត​បឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៨ លើកទី៣

សន្តិសុខសង្គម៤ ម៉ោង មុន

នគរបាលច្បារអំពៅទី២ ឆ្មក់​ចាប់​អ្នក​លេង​អាប៉ោង ដក​ហូត​បាន​វត្ថុតាង​មួយ​ចំនួន

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក​នេត្រ ភក្ត្រា លើកទឹកចិត្ត​ឱ្យក្រុមហ៊ុន Tik Tok ពង្រឹងស្តង់ដារសហគន៍ ដើម្បី​ចូលរួម​លើក​កម្ពស់​សុវត្ថិភាព​ព័ត៌មាន​អ្នកប្រើប្រាស់

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកវិភាគ៖ ដំណើរសម រង្ស៊ីទៅអាមេរិក គឺជារូបភាពនយោបាយប្រជាភិថុតិ និងបោកប្រាស់អ្នកគាំទ្ររបស់ខ្លួន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ត្រី Blobfish ក្លាយជាសត្វមានរូប​អាក្រក់បំផុតក្នុងពិភពលោក

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ

ព័ត៌មានជាតិ១៨ ម៉ោង មុន

ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ហ៊ូធី បាញ់​មីស៊ីល​ដាក់​អ៊ីស្រាអែល ក្រោយហ្គាហ្សា​ផ្ទុះ​អាវុធ​ឡើង​វិញស្លាប់​មនុស្ស​ជាង​៤០០​នាក់

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ប្រជាជនថៃមកពី១៩​ខេត្ត តវ៉ា​ដោយ​ដឹកត្រី​ទីឡាព្យ៉ា​​ថ្ពាល់​ខ្មៅចាក់នៅមុខវិមានរដ្ឋាភិបាល

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ពូទីន ព្រមឈប់បាញ់តែលើសំណង់ហេដ្ឋារចនាសម្ព័ន្ធ និងរោងចក្រថាមពលអ៊ុយក្រែន ប៉ុណ្ណោះ

Sokha Hotels

ព័ត៌មានពេញនិយម