Connect with us

ព័ត៌មានជាតិ

កង​ទ័ព​ជើង​គោក ៖ ឃាតក​ដែល​បាញ់​សម្លាប់​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ពុំមែនជា​យោធិន​កងទ័ព​ពិសេស​ទេ

បានផុស

នៅ

ភ្នំពេញ ៖ កងទ័ពជើងគោក​ នៃ​បញ្ជាការដ្ឋាន​កងទ័ព​​ពិសេស​ បាន​ធ្វើ​ការ​បដិសេធ​ឃាតក ដែល​បាន​បាញ់សម្លាប់​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ កាល​ពី​ពេល​ថ្មីៗនេះ ថា ពុំ​មែន​ជា​យោធិន​នៅក្នុង​បញ្ជាការដ្ឋាន​នៃ​កងទ័ព​ពិសេស​នោះ​ទេ។

យោងតាម​លិខិត​បដិសេធ​របស់​កងទ័ព​ជើង​គោក​នៃ​បញ្ជាការដ្ឋាន​កងទ័ព​ពិសេស ដែល​កម្ពុជាថ្មី​ទទួល​បាន​ឲ្យ​ដឹង​ថា ក្នុង​នាម​មេ​បញ្ជាការ​និង​មេ​បញ្ជាកការ​រង​ នាយទាហាន នាយទាហានរង និង​ពលទាហាន​បញ្ជាការដ្ឋាន​ទ័ព​ពិសេស​ សូមធ្វើការ​បដិសេធ យ៉ាង​ដាច់​អហង្ការ​ចំពោះការផ្សព្វផ្សាយ​តាម​បណ្ដាញ​សង្គ​ម ហ្វេសបុក​ ប្រឌិត​ព័ត៌មាន​ក្លែងក្លាយ​ថា ជនល្មើស​ជា​យោធិន​របស់​បញ្ជាការដ្ឋាន​ទ័ពពិសេស​ និង​មាន​ឋានន្តរស័ក្តិ​ជា​ឧត្តមសេនីយ៍ត្រី​ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​អង្គភាព​ ហេតុ​ដូចនេះ​ អង្គភាព​សូម​ឲ្យ​ម្ចាស់​គណនីហ្វេសបុក​ទាំង​នោះ​កែតម្រូវ​ព័ត៌មានជា​ថ្មី​ឡើង​វិញ​រង់ចាំ​សមត្ថកិច្ច​ជំនាញ​ស្រាវជ្រាវ​ចាប់​ជន​ល្មើស​យក​មក​ផ្តន្ទាទោស​តាមច្បាប់។

កងទ័ពជើងគោក​ នៃ​បញ្ជាការដ្ឋាន​កងទ័ព​​ពិសេស បាន​បន្ត​ថា បើសិន​ជា​មាន​ម្ចាស់​គណនីហ្វេសបុក​ណា ដែល​នៅតែ​បន្ត​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ ដែល​គ្មាន​ប្រភព​ជាក់​លាក់​ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​ទៀតនោះ អង្គភាព​នឹង​ប្តឹង​ដល់​ក្រសួង​សមត្ថកិច្ច​វែក​មុខ​រក​ម្ចាស់​គណនីហ្វេសបុកនោះ​មក​ផ្តន្ទាទោស​ចំពោះមុខ​ច្បាប់​ជាធរមាន៕

កែសម្រួលដោយ ៖ នាគព័ន្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ៦ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម៧ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ១០ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

Sokha Hotels

ព័ត៌មានពេញនិយម