Connect with us

ព័ត៌មានជាតិ

យកកាំភ្លើងកែច្នៃ ឡើងបាញ់សត្វ រាលកៃធ្លាក់​ពី​លើ​ចុងឈើ​ស្លាប់

បានផុស

នៅ

ខេត្តសៀមរាប៖ បើតាមសេចក្តីរាយការណ៏ពីសមត្ថកិច្ចស្រុកជីក្រែងបានឲ្យដឹងថា នៅវេលាម៉ោង10.15នាទីថ្ងៃទី05.01.2021 មានករណីរាលកៃកាំភ្លើង(កែឆ្នៃ) បណ្ដាលឲ្យយុវជនម្នាក់បានស្លាប់ស្ថិតនៅចំណុចលើភ្នំបុស្សត្រា ( ហៅភ្នំក្បាលខ្មោច ) ចំងាយ14ឝឞ ពីភូមិជ្រៃ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក វរសេនីយ៏ ទោ គង់ អឿន អធិការរងនគរបាលស្រុកជីក្រែង​បានឲ្យដឹងថា ជនរងគ្រោះដល់ស្លាប់មានឈ្មោះ រឿន រ៉ូ ភេទប្រុស អាយុ ២៧ឆ្នាំ មានទីលំនៅភូមិជ្រៃ ឃុំខ្វាវ ស្រុកជីក្រែង។ មូលហេតុ ជនរងគ្រោះយកកាំភ្លើងឆ្នុក (កែច្នៃ) ឡើងចុង​ឈើទៅបាញ់សត្វ កំពស់ជាង10ម៉ែត្របណ្តាលឲ្យរាលកៃត្រូវចំពោះ​ខ្លួន​ឯង​ធ្លាក់ពីលើដើមឈើផ្កាប់មុខប៉ះនិងថ្ម បណ្ដាលឲ្យបែកក្បាលផ្នែកខាងមុខ ស្លាប់នៅនិងកន្លែងកើតហេតុ។

បើតាមការបំភ្លឺរបស់ក្រុមគ្រួសារសព ជនរងគ្រោះពិតជាបានរាលកៃអាវុធកែច្នៃត្រូវខ្លួនឯងហើយធ្លាក់ពីលើដើមឈើពិតប្រាកដមែន ពុំមាននណាធ្វើឃាតនោះទេ។ បច្ចុប្បន្នសពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណីខ្មែរ៕

អត្ថបទ៖ គឿនវេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៧ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម