Connect with us

ព័ត៌មានជាតិ

មើលតែសំបកក្រៅលក់ទឹកក្រូចធម្មតា តែចំណូលវិញហួសពីការស្មាន

បានផុស

នៅ

ការរកស៊ីខ្លះ មិនអាចមើលតែសំបកក្រៅបានទេ។ ដូច​អ្នក​លក់​ទឹក​ក្រូច​ច្របាច់​ស្រស់ មួយខែ​អាច​​រក​ចំណូល​ប្រមាណ​ជិត​ ៥០០​ដុល្លារ​អាមេរិក​ តាម​រយៈរបរហាលវាលហាលក្តៅនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នក​ស្រី ហួន  ជឿន មាន​វ័យ​ជាង​ ៤០ ដែល​មាន​ស្រុក​កំណើត​នៅ​ខេត្ត​កំពង់ធំបាន​ឱ្យ ​«កម្ពុជាថ្មី» ដឹង​ថា អ្នក​ស្រី​បាន​មក​រស់​នៅ​រាជ​ធានី​ភ្នំ​ពេញ​តាំង​ពី​កំឡុង​ឆ្នាំ២០០០ រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​ជាង ២០ ឆ្នាំ​មកហើយ។ អ្នក​ស្រី​និង​ស្វាមី បាន​ចាប់​យក​មុខ​របរជា​អ្នក​លក់​ទឹក​ក្រូច​ច្របាច់​តាំង​ពី​ឆ្នាំ ២០១៥ មក​។

មានប្រវត្តិ​ធ្លាប់ធ្វើការ​ក្នុង​ក្រុមហ៊ុន​មួយ ជា​អ្នក​លក់​កាហ្វេ​ធម្មជាតិ ​នាំ​ចូល​មក​ពី​ខេត្ត​មណ្ឌលគិរីផ្ទាល់ ដោយ​កិន​ចេញ​ជា​គ្រាប់​សុទ្ធ ប៉ុន្តែ​ដោយ​សារ​ព្រួយបារម្ភ​អំពី​សុខភាព ទើបអ្នក​ស្រី ហួន ជឿន សម្រេច​ចិត្ត​មក​ធ្វើ​ជា​អ្នក​លក់​ទឹក​ក្រូច​ច្របាច់​ស្រស់វិញ។ 

អ្នកស្រី ហួន ជឿន បានប្រាប់​ពី​មូលហេតុ​ការ​​ចាប់​យក​មុខ​របរ​មក​ធ្វើ​ជាអ្នក​លក់​ទឹកក្រូច​ស្រស់ ដោយយល់​ឃើញ​ថា មនុស្សនា​ពេល​បច្ចុប្បន្ននេះ ​​កំពុង​ព្យាយាម​កាត់​បន្ថយគ្រឿង​កំប៉ុង​ផ្សេង​ៗ​ដែល​នាំ​ឱ្យ​ប៉ះពាល់​ដល់​សុខ​ភាព​។

ក្នុង​មួយ​ថ្ងៃ​​អ្នក​ស្រី​ ជឿន អាច​លក់​បាន​ចន្លោះ​ពី ៥០ ទៅ ៦០ដប មិន​ទៀងទាត់​​អាស្រ័យ​ទៅ​លើ​ស្ថាន​ភាព​អាកាសធាតុ ហើយទឹកក្រូចស្រស់​​មួយ​ដប​អ្នកស្រី​លក់​ក្នុង​តម្លៃ ៦ ពាន់រៀល។ ១ ខែ​ស្រ្តី​រូប​នេះ​អាច​​រក​ចំណូល ៤០០​ដុល្លារ​អាមេរិក ទៅ ៥០០ដុល្លារ ដែល​អាច​យក​មក​ផ្គត់ផ្គង់​ជីវភាព​នៅ​ក្នុង​គ្រួសារនិង​តម្រូវ​ការ​ផ្សេងៗ។

ពាក់ព័ន្ធ​មុខ​របរ​នេះ អ្នកស្រី ហួន ជឿន ចង់ឱ្យមនុស្សមួយចំនួន​តូចបានយល់ពីរបស់ធម្មជាតិ ជួយ​គាំទ្ររបស់​ដែលធ្វើចេញភ្លាមៗ និងឱ្យ​តម្លៃ​ដល់អ្នកដែលប្រកបរបរជាអ្នកលក់នៅតាមផ្លូវ​គ្រប់គ្នា។

​នៅ​ថ្ងៃ​ខាង​មុខ​ប្រសិន​បើ​សល់​ចំណូល​ច្រើន​គ្រប់គ្រាន់​ ស្រ្តី​អ្នកលក់ទឹកក្រូច​ស្រស់នេះ​ចង់​ទៅ​រស់​នៅ​ទី​ជន​បទ ​ដោយ​បង្កើត​ការ​រក​ស៊ី​ជា​អ្នក​ទិញ​ស្រូវ បន្លែ  ត្រី សាច់ផ្សេងៗ ដាំ​ដោយ​ធម្មជាតិ​របស់​ប្រជាកសិករ ​ហើយ​ប្រមូល​ទិញដើម្បី​ជួយលើកកម្ពស់​ផលិតផលខ្មែរ និង​ជួយ​ឱ្យ​កសិករ​មាន​ជីវភាព​ល្អ​ប្រសើរ​ជាង​មុន៕

ដោយ៖ ថារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ នាទីutes មុន

ក្នុង​ឱកាស​ចូល​ឆ្នាំ​ថ្មី ខេត្ត​កែប​ត្រៀម​តំបន់​ត្រជាក់​៣​កន្លែង ដើម្បី​បង្កភាព​សប្បាយរីករាយជូនពលរដ្ឋ និង​អ្នកទេសចរណ៍

ព័ត៌មានជាតិ១ ម៉ោង មុន

នគរបាល​ខណ្ឌ​សែនសុខ ហៅ​យុជន​ក្រុម​សម្រួល​ចរាចរណ៍ ​មក​ណែនាំ និង​ដកហូត​ឯកសណ្ឋាន

សន្តិសុខសង្គម៣ ម៉ោង មុន

ផុង​ដី​រលំ​បាក់ដង​សន្ទូច​ប្រវែងជាង៥០ម៉ែត្រ សង្កត់​លើ​សំយាប​ផ្ទះពលរដ្ឋ៤ខ្នង និង​សង្កត់​ម៉ូតូ​មួយ​គ្រឿង​

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្មវិធី “ប្រយោគ​បុរាណចិន​ដែល​លោក Xi Jinping ចូលចិត្ត” (ភាសាខ្មែរ) នឹង​ចាក់ផ្សាយ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយធំៗ​នៅ​កម្ពុជា

សន្តិសុខសង្គម៤ ម៉ោង មុន

ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ ចុះ​ឆែកឆេរ​ទីតាំង​ផលិត​ស្រា​ក្លែងក្លាយ​មួយ​កន្លែង​ដក​ហូត​ស្រា​ល្បី​ៗជាង១០ប្រភេទ

សន្តិសុខសង្គម៣ ម៉ោង មុន

ផុង​ដី​រលំ​បាក់ដង​សន្ទូច​ប្រវែងជាង៥០ម៉ែត្រ សង្កត់​លើ​សំយាប​ផ្ទះពលរដ្ឋ៤ខ្នង និង​សង្កត់​ម៉ូតូ​មួយ​គ្រឿង​

ព័ត៌មានជាតិ១ ម៉ោង មុន

នគរបាល​ខណ្ឌ​សែនសុខ ហៅ​យុជន​ក្រុម​សម្រួល​ចរាចរណ៍ ​មក​ណែនាំ និង​ដកហូត​ឯកសណ្ឋាន

លោក ដូណាល់ ត្រាំ
ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ត្រាំ ផ្អាកពន្ធគយបដិការ ៩០ ថ្ងៃ ប៉ុន្តែដំឡើងលើចិនដល់ ១២៥ ភាគរយ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

មេទ័ពអ៊ុយក្រែន ថា ទាល់តែ ១ខែកែនទាហានបាន ៣០ ០០០នាក់ ទើបតតាំងជាមួយរុស្ស៊ីបាន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

មេទ័ពអ៊ុយក្រែន អះអាង បាញ់កម្ទេចយន្តហោះទម្លាក់គ្រាប់បែករុស្ស៊ី តម្លៃ ១០០លានដុល្លារ 

Sokha Hotels

ព័ត៌មានពេញនិយម