Connect with us

ព័ត៌មានជាតិ

លម្អិត​ឃាត​កម្ម មុន​សម្លាប់​យុវតី​ ១៨ ឆ្នាំ ជនល្មើស​ប្រើ​ល្បិច​​ឲ្យ​​ក្មេង​ប្រុសម្នាក់អាយុ ១០ ឆ្នាំ​​ទៅ​ទិញ​បារី

បានផុស

នៅ

កណ្តាល​៖​ ករណី​ឃាតកម្ម​នៅ​ក្រុង​តាខ្មៅ​ខេត្ត​កណ្តាល កាល​ពី​​ថ្ងៃ​ទី​០៥​ ខែមករា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​០៧​និង​១០​នាទី​ព្រឹក​ ជន​ល្មើស​ត្រូវ​បាន​សមត្ថកិច្ច​ស្រាវជ្រាវ​ឃាត់ខ្លួនបាន​ភ្លាមៗ​។

​ជន​រង​គ្រោះ​មាន​ឈ្មោះ​ ផេង​ បញ្ញា​ ភេទ​ស្រី​ អាយុ​១៨​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​សិស្ស​ ស្នាក់​នៅ​ភូមិ​-​សង្កាត់​កើតហេតុ​។​ ​ជនសង្ស័យ​ឈ្មោះ​ ទូច​ សុ​ជាតិ​ ហៅ​ម៉ា​ប់​ ភេទ​ប្រុស​ អាយុ​៤១​ឆ្នាំ​ ជនជាតិ​ខ្មែរ​ ស្នាក់​នៅ​ភូមិ​សង្កាត់​កើតហេតុ​ មុខរបរ​មិន​ពិតប្រាកដ​ ឃាត់ខ្លួន​ ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ វេលា​ម៉ោង​ប្រហែល​៦​និង​៣០​នាទី​ ព្រឹក​ ថ្ងៃ​ទី​០៥​ ខែមករា​ ឆ្នាំ​២០២០​ ក្រុម​គ្រួសារ​របស់​ជន​រង​គ្រោះ​មាន​ឪពុក​ម្តាយ​ និង​ប្អូនប្រុស​ បាន​នាំ​គ្នា​ចេញ​ទៅ​ធ្វើការ​អស់​ នៅ​សល់​តែ​ជន​រង​គ្រោះ​ និង​ប្អូនប្រុស​ម្នាក់​ឈ្មោះ​ ផេង​ រិ​ន​ណា​រ៉ុ​ង​ អាយុ​១០​ឆ្នាំ​ នៅ​បន្ទប់​ជួល​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់​មក​ជន​រង​គ្រោះ​បាន​ប្រើ​ប្អូនប្រុស​ ឱ្យ​ជិះ​កង់​ទៅ​ទិញ​បាយ​ស្រូប​យក​មក​ហូប​ទាំងអស់​គ្នា​។​ នៅ​ពេល​ទិញ​បាយ​រួច​ប្អូនប្រុស​ក៏​យក​បា​យមក​ឱ្យ​ជន​រង​គ្រោះ​វិញ​ ក៏​ឃើញ​ជន​រង​គ្រោះ​នៅ​ក្នុង​បន្ទប់​តែ​ពីរ​នាក់​ជាមួយ​ជនសង្ស័យ​។​ ពេល​នោះ​ជន​រង​គ្រោះ​បាន​ប្រាប់​ប្អូន​ថា ​កុំ​អាល​ទាន់​ចូល​ ចំណែក​ជនសង្ស័យ​ក៏​បាន​ប្រើ​ប្អូន​ជន​រង​គ្រោះ​ឱ្យទៅ​ទិញ​បារី​សេក​ចំនួន​៥០០​រៀល​។​ ក្រោយ​ពេល​ទិញ​បារី​រួច​ហើយ​ ប្អូនប្រុស​ជន​រង​គ្រោះ​ត្រឡប់​មក​វិញ​ក៏​ឃើញ​ជនសង្ស័យ​ឈរ​នៅ​ផ្លូវ​ចូល​មុខ​ផ្ទះ​ជួល​ រួច​ហើយ​ប្អូន​ជន​រង​គ្រោះ​ក៏​បាន​ហុច​បារី​ឱ្យ​ រួច​ក៏​ចូល​ទៅ​មើល​ក្នុង​បន្ទប់​ក៏​ឃើញ​ជន​រង​គ្រោះ​ដេក​លើ​ឥដ្ឋ​មាន​ឈាម​ពេញ​លើ​ទ្រូង​ ក៏​បាន​ស្រែកហៅ​ជនសង្ស័យ​ឱ្យមក​ជួយ​មើល​ ហើយ​ជនសង្ស័យ​ក៏​បាន​ស្រែកហៅ​អ្នក​ជិតខាង​ឱ្យមក​ជួយ​មើល​ទៀត​ បន្ទាប់​មក​ជនសង្ស័យ​ក៏​បាន​លើក​បី​សព​យក​ទៅ​ពេទ្យ​តែ​ម្តង​។​

​តាម​ចម្លើយ​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ ពិតជា​បាន​យក​កាំបិត​ចុង​ស្រួច​ដង​ជ័រ​ ពណ៌​ខ្មៅ​ ចាក់​សម្លាប់​ជន​រង​គ្រោះជា​ច្រើន​កាំបិត​លើ​ដើមទ្រូង​ និង​ពោះ​បណ្តា​យ​ឱ្យ​ដេក​ស្លាប់​ក្នុង​ថ្លុកឈាម​ប្រាកដ​មែន​។​

ជន​សង្ស័យ​បាន​បន្ត​ថា ធ្លាប់​ចាប់រំលោភ​ជន​រង​គ្រោះ​ ហើយ​ជន​រង​គ្រោះ​មាន​បំណង​ចង់​ប្រាប់​ដល់​ម្តាយ​ឱ្យ​បានដឹង​ និង​ថ្ងៃ​កើតហេតុ​ចង់​រំលោភ​ម្តងទៀត​ តែ​ជន​រង​គ្រោះ​មិន​ព្រម​។​

​បច្ចុប្បន្ន​ ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​ កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ នាទី មុន

ករណី​រោងចក្រ អ​.​ជី ត្រូវបាន​ដោះស្រាយ​បញ្ចប់​ដោយ​ជោគជ័យ

ព័ត៌មានជាតិ១៦ នាទី មុន

អ្នកវិភាគ​សង្គម និង​សហជីព មើលឃើញថា​ដំណោះស្រាយ​ដ៏​លឿន​រហ័ស​ចំពោះ​កម្មករ​រោងចក្រ អ​.​ជី បង្ហាញ​ពី​ការយកចិត្តទុកដាក់រ​បស់​រដ្ឋាភិបាល​អាណត្តិ​ទី​៧

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលខេត្តកំពង់ចាម ស្នើក្រុមហ៊ុនសាងសង់ប្រព័ន្ធលូ បញ្ចៀសផលប៉ះពាល់ និងស្ថាបនាផ្លូវឡើងវិញឱ្យបានស្អាត 

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន Xiaomi លក់រថយន្តអគ្គិសនីចំនួន ៥ម៉ឺនគ្រឿងក្នុងរយៈពេលតិចជាងកន្លះម៉ោង

ព័ត៌មានជាតិ៣ ម៉ោង មុន

សាលាបឋមសិក្សាមុខនាគ ខេត្តសៀមរាប ប្រារព្ធទិវាអប់រំកាយ និងកីឡា ដើម្បីលើកកម្ពស់សុខភាព និងសមត្ថភាពរបស់សិស្ស

Sokha Hotels

ព័ត៌មានពេញនិយម