ព័ត៌មានជាតិ
តើច្បាប់អាចជួយដោះស្រាយបានទេ បើមេតុងទីន ឬកូនតុងទីន មិនព្រមសងប្រាក់?
លោក សេង សឹង្ហហេង សមាជិកគណៈមេធាវីកម្ពុជា ថា បើសិនជាមេតុងទីនបោកយកលុយកូនតុងទីន ឬកូនតុងទីន គេចវេសមិនព្រមសងប្រាក់តាមគ្រប់រូបភាព និងករណីមិនមានលទ្ធភាពបង់សងត្រឡប់វិញ គឺអាចប្តឹងទៅតុលាការរដ្ឋប្បវេណី ដើម្បីទាមទារប្រាក់បាន។

លោកមេធាវីពន្យល់ថា ករណីមិនព្រមបង់ប្រាក់សងត្រឡប់វិញតាមពេលកំណត់ គឺអាចមកពីអ្នកខ្លះមានចេតនាសង តែមិនមានលទ្ធភាពសង ខ្លះទៀតគឺចង់គេចវេសតែម្តង ឬអាចបោកប្រាស់តាមរយៈការចេញសែកធានា ដែលមិនអាចប្រើប្រាស់បានជាដើម។
យ៉ាងណាមិញ លោកក៏បានលម្អិតបន្ថែមពីករណី ៣ ដែលមេតុងទីន និងកូនតុងទីន អាចដាក់ពាក្យបណ្តឹងបាន ដោយបញ្ជាក់ថា ច្បាប់ក៏ទទួលស្គាល់កិច្ចសន្យាផ្ទាល់មាត់ផងដែរ។
ខាងក្រោមនេះ ជាករណីទាំង៣ ដែលអ្នកលេងតុងទីនគួរស្វែងយល់ ៖
១. មានចេតនាសង តែមិនមានលទ្ធភាពសងបានទាន់ពេលវេលា
បើសិនជាអ្នកបង់ មិនមានលទ្ធភាពបង់តាមកំណត់ ព្រោះតែក្ស័យធន ឬមានបញ្ហាជីវភាពជាដើម ក្នុងលក្ខខណ្ឌនៃកាតព្វកិច្ចបង់ប្រាក់តាមកិច្ចសន្យា ដោយផ្ទាល់មាត់ក្តី ឬក្រដាសស្នាមក្តី ករណីម្ចាស់ប្រាក់មិនសុខចិត្ត គឺអាចប្តឹងទៅតុលាការរដ្ឋប្បវេណីទាមទារប្រាក់បាន។
២. មានចេតនាគេចវេសតាមគ្រប់រូបភាព
ប្រសិនបើកូនតុងទីនដែលដេញបាន ហើយគេចវេសមិនបង់ត្រឡប់ទៅវិញតាមគ្រប់មធ្យោបាយ ដោយការប្តូរទីលំនៅ ឬមិនចេញមកជួប គឺអាចចាត់ចូលទៅក្នុងបទល្មើសរំលោភសេចក្តីទុកចិត្ត។
៣. ចេញសែកធានា តែមិនធ្វើតាមកាតព្វកិច្ច
ក្នុងករណីចេញជាសែកឱ្យមេដើម្បីធានា (ដាក់កាលបរិច្ឆេទសង) ប៉ុន្តែនៅពេលដល់ពេលវេលាកំណត់ បែរជាមិនបំពេញ កាតព្វកិច្ច ដូច្នេះមេតុងទីនអាចកាន់សែកមួយសន្លឹកហ្នឹងទៅប្តឹងបុគ្គលនោះ ទាក់ទងនឹងការចេញសែកស្អុយមិនមានប្រាក់។ លោកបន្ថែមថា ក្នុងលក្ខខណ្ឌនេះ បើតាមផ្លូវច្បាប់ បុគ្គលនោះនឹងអាចទទួលទណ្ឌកម្មផ្សេងមួយទៀត។

ដោយឡែក ក្នុងករណីដែលមេតុងទីន ឬកូនតុងទីន មិនមានប្រាក់សង ប៉ុន្តែមានជាទ្រព្យសម្បត្តិដូចជាផ្ទះ ឡាន ឬដីជាដើម-ល- គឺអាចប្តឹងទៅតុលាការរដ្ឋប្បវេណីទាមទារឱ្យបុគ្គលនោះសងវិញបាន ឬអាចប្តឹងសុំរក្សាការពារ(ដីការក្សាការពារ) របស់ទ្រព្យបុគ្គលនោះ មិនឱ្យដោះដូរ ផ្តល់ជាអំណោយ(ផ្ទេរ) លក់ ឬជួលបាន ដោយតម្រូវឱ្យមានអង្គហេតុត្រឹមត្រូវ មិនមាននិតិវិធីស្មុគស្មាញនោះទេ។
ទោះច្បាប់អាចជួយដោះស្រាយនៅពេលមេតុងទីនបោកយកលុយកូនតុងទីន ឬកូនតុងទីន គេចវេសមិនព្រមសងប្រាក់ ក៏ លោកមេធាវីបានផ្តល់ដំបូន្មានថា អ្នកដែលមានបំណងលេងតុងទីន កុំលេងល្អជាង ព្រោះមានហានិភ័យខ្ពស់ ដោយសារតែការប្រាក់ខ្ពស់ ចំណែកនិតិវិធីនៃការដោះស្រាយ នៅពេលដែលមានបញ្ហាកើតឡើង គឺស្មុគស្មាញ និងអាចអូសបន្លាយពេលយូរ៕

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
សន្តិសុខសង្គម៥ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ១០ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ