ព័ត៌មានជាតិ
លោក ឌិត ទីណា មានផែនការកែទម្រង់របៀបធ្វើកសិកម្មទាំងមូល
វិស័យកសិកម្ម កំពុងមានការចាប់អារម្មណ៍ពីមហាជន ក្រោយពីថ្នាក់ដឹកនាំកំពូលនៃស្ថាប័ននេះ ចូលកាន់តំណែង។ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដាក់ចេញផែនការជាបន្តបន្ទាប់ ដើម្បីដោះស្រាយវិបត្តិផ្សេងៗ ចំពោះមុខ ដែលកំពុងកើតឡើង នៅក្នុងវិស័យកសិកម្ម។ ជាក់ស្តែង នាពេលថ្មីៗនេះ បញ្ហាដែលកើតឡើងគឺការធ្លាក់ចុះតម្លៃស្រូវនៅខេត្តបាត់ដំបង និងបន្ទាយមានជ័យ។
ប៉ុន្តែបញ្ហានេះ ត្រូវបានដោះស្រាយរួចហើយ ដោយលោក ឌិត ទីណា បានបញ្ជាឱ្យក្រុមការងារចុះត្រួតពិនិត្យ និងសហការជាមួយរោងម៉ាស៊ីនកិនស្រូវ ជួយទិញស្រូវកសិករ ក្នុងតម្លៃមួយសមរម្យ ដែលអាចទទួលយកបាន។
បញ្ហាកើតឡើងក្នុងវិស័យកសិកម្មនេះ លោក ឌិត ទីណា បានលើកឡើងដូច្នេះថា«កសិករយើងមានដីតូច ផលិតតិចៗ ប្រើមធ្យោបាយដោយខ្លួនឯង មិនអាចប្រើមធ្យោបាយរួមបាន ដាំដុះដោយមិនមានផែនការ ជាទំហំផលិតផល និងពេលវេលាប្រមូលផល ជាមួយតម្រូវការទីផ្សារ»។
លោករដ្ឋមន្រ្តីបានបន្តថា« មធ្យោបាយ គឺការកែទម្រង់របៀបធ្វើកសិកម្មទាំងមូល ទាំងកសិករ ទាំងឈ្មួញកណ្តាល ទាំងអ្នកលក់ ទាំងអ្នកទិញ ទាំងមន្រ្តីកសិកម្ម ត្រូវធ្វើការួមគ្នា ទើបអាចជំនះបញ្ហាកាត់បន្ថយថ្លៃដើម និងបង្កើនផលចំណេញបានដល់គ្រប់គ្នា ក្នុងច្រវាក់ផលិតកម្មបាន»។
លោក ឌិត ទីណា សង្កត់ធ្ងន់ថា «ខ្ញុំត្រូវការពេលមួយរួមផ្សំនឹងការកែប្រែឥរិយាបទរបស់អ្នកទាំងអស់គ្នា ទើបអាចសម្រេចកំណែទម្រង់ដ៏ធំនេះបាន»។ លោក លើកឡើងបែបនេះ ឆ្លើយតបនឹងខមិនរបស់ពលរដ្ឋ នៅលើបណ្តាញសង្គម អំពីបញ្ហាខ្វះទីផ្សារស្រូវដែលកំពុងកើតឡើង។
ដើម្បីជំរុញការប្រមូលទិញស្រូវ និងរក្សាស្ថិរភាពតម្លៃស្រូវជូនប្រជាកសិករ រាជរដ្ឋាភិបាល បានសម្រេចផ្តល់ថវិកាបន្ថែមចំនួន ១០លានដុល្លារ លើមូលនិធិសម្រាប់ទិញស្រូវចំនួន ៨៣លានដុល្លារ តាមរយៈធនាគារអភិវឌ្ឍន៍បទ និងកសិកម្ម សម្រាប់គាំទ្រដល់រោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុនកែច្នៃនាំចេញអង្ករ ជួយប្រមូលទិញស្រូវពីកសិករតាមតម្លៃសមស្របជៀសវាងការទិញទម្លាក់ថ្លៃពីឈ្មួញខិលខូចមួយចំនួន។
លោក ឌិត ទីណា បានអះអាងថា ក្នុងស្ថានភាពបែបនេះ ក្រុមការងារក្រសួងកសិកម្ម នឹងនៅតែបន្តតាមដានយកចិត្តទុកដាក់មិនឱ្យកសិករបាត់បង់ប្រយោជន៍ ដោយគ្មានហេតុផលនោះឡើយ។
លោក ឌិត ទីណា ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យតែងតាំងជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី១៤ តុលា និងបានចូលកាន់តំណែងនៅថ្ងៃទី១៧ តុលា។ លោក ជាអតីតរដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល និងជាកូនប្រុសតែម្នាក់របស់លោក ឌិត មន្ទីរ ប្រធានតុលាការកំពូល៕
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ