Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ​ចុះ​រុះរើ​រោង​អនាធិបតេយ្យ​ ដែល​សង់​ស្នាក់នៅ​ក្នុង​វត្ត​ច្បារអំពៅ

បានផុស

នៅ

ភ្នំ​ពេ​ញ ៖ លោក​យ៉ិន វុ​ធ ចៅសង្កាត់​ច្បារអំពៅ​ទី​២​បាន​ដឹកនាំ​កម្លាំង​ចុះ​រុះរើ​រោង​អនាធិបតេយ្យ​ដែល​សង់​ក្នុង​បរិវេណ​វត្ត​ពោធិ​ព្រះបាត​ហៅ​វត្ត​ច្បារអំពៅ ​ស្ថិត​ក្នុង​សង្កាត់​ច្បារអំពៅ​ទី​២ ​ខណ្ឌ​ច្បារអំពៅ​រាជធានី​ភ្នំពេញ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​យ៉ិន វុ​ធ បាន​ឲ្យ​ដឹង​ថា នៅ​រសៀល​ថ្ងៃទី​២៣​ខែវិច្ឆិកា​នេះ ​លោក​បានទទួល​បញ្ជា​ពី​លោក​ចេង មុនី​រ៉ា អភិបាលខណ្ឌ​ច្បារអំពៅ ​ឲ្យ​ដឹកនាំ​កម្លាំង​ចុះ​រុះរើ​រោង​អនាធិបតេយ្យ​ដែល​សង់​ស្នាក់​នៅ​តាម​ចេតិយ​ក្នុង​បរិវេណ​វត្ត​បង្ក​ឲ្យ​ប៉ះពាល់​ដល់​ព្រះសង្ឃ​ដែល​គង់​ចាំ​ព្រះវស្សា​ទៀតផង​។

លោក​ចៅសង្កាត់​បាន​បញ្ជាក់​ថា ជន​ដែល​លួច​សាងសង់​រោងស្នាក់​នៅ​នេះ​គឺ​មិន​ដឹង​ជា​មកពី​ខេត្ត​ណា​នោះទេ​ហើយក៏​ពុំមែន​ជា​ប្រជាពលរដ្ឋ​រស់នៅក្នុង​មូលដ្ឋាន​ខណ្ឌ​ច្បារអំពៅ​ឡើយ​។​ ដូច្នេះ​ហើយ​ទើប​អាជ្ញាធរ​មិន​បណ្តែតបណ្តោយ​ឲ្យ​មក​សង់​រោង​ស្នាក់នៅ​បែប​អនាធិបតេយ្យ​យ៉ាង​ដូច្នេះ​ឡើយ​ដោយ​ស្នើ​ឲ្យ​ពួកគាត់​ទៅ​រស់នៅ​ស្រុកកំណើត​វិញ​ទៅ​បើសិន​ជាមាន​។

គួរ​រំលឹកថា​ កាលពី​កក្កដា​ឆ្នាំ​២០២២​កន្លងទៅ​មាន​មនុស្ស​ប្រមាណ​ជា​១០​គ្រួសារ​បាន​នាំ​គ្នា​ទៅ​ចាប់ដី​សង់រោង​នៅ​មាត់ច្រាំង​ទន្លេ​ក្នុង​ភូមិ​ដើម​ស្លែង​ សង្កាត់​ច្បារអំពៅ​ទី​២ ​ហើយ​ត្រូវបាន​អាជ្ញាធរ​ចុះ​រុះរើ​មិន​ឲ្យ​រស់នៅ​ច្រាំងទន្លេ​ដែល​ជា​ដី​របស់​រដ្ឋ​៕

ដោយ ៖ ន​រា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ នាទីutes មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម៣០ នាទីutes មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

ព័ត៌មានជាតិ៤ ម៉ោង មុន

ស្នងការ​នគរបាលខេត្ត ផ្តាំផ្ញើ​ឱ្យកងកម្លាំងឈរ​ជើង​ការពារ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ បង្កើន​ការ​យកចិត្តទុកដាក់​ដើរ​ល្បាតឱ្យបានជាប្រចាំ

ព័ត៌មានជាតិ៤ ម៉ោង មុន

ឯកអគ្គរដ្ឋទូតនេប៉ាល់ថ្មីប្រចាំកម្ពុជា ប្ដេជ្ញាពង្រឹង និងពង្រីកទំនាក់ទំនងនេប៉ាល់-កម្ពុជា ឱ្យរីកចម្រើនថែមទៀត

Sokha Hotels

ព័ត៌មានពេញនិយម