ព័ត៌មានជាតិ
ជំនួបរដ្ឋមន្ត្រីការពារជាតិចិន-អាម៉េរិក គឺជារឿងល្អសម្រាប់អាស៊ាននាឆ្នាំនេះ
សៀមរាប ៖ ក្នុងសន្និសីទកាសែត នារសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិកម្ពុជា និងជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ រដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូកលើកទី៩ បានថ្លែងប្រាប់អ្នកសារព័ត៌មានជាតិនិងអន្តរជាតិ ថា ក្នុងជំនួបរវាងរដ្ឋមន្ត្រីក្រសួងការពារជាតិចិន និងរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក កាលពីថ្ងៃទី២២ម្សិលមិញ គឺជារឿងដ៏ល្អ សម្រាប់អាស៊ាននាឆ្នាំនេះ ព្រោះរឿងរ៉ាវប៉ះពាល់គ្នាបន្តិចបន្តួចកន្លងទៅ អាចនឹងឈានទៅរកភាពល្អប្រសើរឡើងវិញបន្តិចម្តងៗ។

សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី បន្តគូសបញ្ជាក់ថា ទោះបីជំនួបនោះកម្ពុជាមិនបានចូលរួមក្តី តែនេះជាពន្លឺមួយសម្រាប់អាស៊ាន ដែលអាចនិយាយបានថា ភាគីចិននឹងអាមេរិក មានឱកាសជួបពិភាក្សាគ្នាដើម្បីដោះស្រាយបញ្ហាតិចតួចដែលធ្លាប់មានកន្លងមក ហើយក៏ជាផលដ៏ល្អមួយដើម្បីបន្ថយកំដៅផងដែរ។

សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី បន្តគូសបញ្ជាក់ទៀតថា ក្នុងនាមប្រធានអាស៊ាន រដ្ឋមន្ត្រីការពារជាតិ ពិតជាមានមោទនភាពនិងត្រេកអរយ៉ាងខ្លាំងនឹងសង្ឃឹមថា ប្រទែសទាំង២នឹងអាចឈានទៅរកភាពល្អប្រសើរថែមទៀត។

សម្ដេចបានធ្វើការកត់សម្គាល់និងគាំទ្រចំពោះលទ្ធផលនៃកិច្ចប្រជុំអាស៊ាន នឹងបានធ្វើការប្តេជ្ញាចិត្តខ្ពស់ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការទូលំទូលាយ ដើម្បី ដោះស្រាយបញ្ហាសន្តិសុខរួម ការពង្រឹងមជ្ឈភាព និងឯកភាពអាស៊ាន ការគិតគូរអំពីវិធីសាស្ត្រឆ្ពោះទៅមុខរួមគ្នា ការរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាព នៅក្នុងតំបន់ ក៏ដូចជាការរិះរកនូវកិច្ចសហប្រតិបត្តិការជាក់ស្តែង ឆ្លើយតបនឹងបញ្ហាប្រឈមទាំងបច្ចុប្បន្ន និងអនាគត។

ដោយឡែកនៅកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូកលើកទី៩ នេះសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី បានលើកឡើងដែរថា សមាជិកអាស៊ានទាំងអស់បានយល់ឃើញថា ការដែលមិនហៅប្រទេសមីយ៉ាន់ម៉ា ចូលរួមប្រជុំគឺជារឿងត្រឹមត្រូវបំផុត៕
ដោយ ៖ កុសល




-
KPT+១៦ ម៉ោង ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម២ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់