ព័ត៌មានជាតិ
អភិបាលខេត្តប៉ៃលិន ជំរុញស្ថាប័នជំនាញពាក់ព័ន្ធ ត្រូវខិតខំរកដំណោះស្រាយបញ្ហាទីផ្សារកសិផលជូនប្រជាកសិករ
អភិបាលខេត្តប៉ៃលិន បានជំរុញដល់ស្ថាប័នជំនាញពាក់ព័ន្ធ ត្រូវខិតខំរកដំណោះស្រាយ បញ្ហាទីផ្សារកសិផលជូនប្រជាកសិករ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋកាន់តែប្រសើរ។
នៅក្នុងពិធីសំណេះសំណាលជាមួយម្ចាស់សៃឡូ និងលានហាល កាលពីថ្ងៃទី ២៣ វិច្ឆិកា លោកស្រី បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ថា «ក្នុងនាមអាជ្ញាធរខេត្ត គឺធ្វើយ៉ាងណាចង់ឲ្យទីផ្សារកសិផលរបស់ប្រជាកសិករកាន់តែមានភាពល្អប្រសើរឡើង ធ្វើឲ្យពលរដ្ឋមានជីវភាពធូរធារ ដូច្នេះមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការរកទីផ្សារកសិផលជូនប្រជាពលរដ្ឋ ដោយខិតខំរកដៃគូវិនិយោគលើផ្នែកកសិកម្ម ព្រមទាំងលើកកម្ពស់ទីផ្សារកសិផលឲ្យកាន់តែសម្បូរបែប ដែលនេះជាឱកាសមួយអាចជួយឲ្យប្រជាកសិករមានភាពងាយស្រួលក្នុងការទិញ-លក់ដោយមានទីផ្សារស្ថិតស្ថេរ និងច្បាស់លាស់ផងដែរ»។
លោកស្រីអភិបាលខេត្ត បានបន្តថា រាជរដ្ឋាភិបាល បានជំរុញក្រសួងពាណិជ្ជកម្ម និងក្រសួងពាក់ព័ន្ធ រួមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបន្តផ្សព្វផ្សាយឲ្យទូលំទូលាយពីផលិតផលខ្មែរ និងផ្តល់ជំនាញនានាដល់ផលិតករលើដំណើរការខ្សែសង្វាក់ផលិតកម្ម ការពង្រឹងគុណភាព សុវត្ថិភាពផលិតផលការកែច្នៃ និងការវេចខ្ចប់ជាដើម ដើម្បីឆ្លើយតបទៅនឹងទីផ្សារក្នុងប្រទេស និងក្រៅ ប្រទេស ជាពិសេសត្រូវរៀបចំចងក្រងផលិតផលក្នុងស្រុកដែលមានសក្ដានុពលក្នុងមូលដ្ឋាន របស់ខ្លួន ដោយបញ្ចូលជាផលិតផលភូមិមួយផលិតផលមួយ ស្របតាមគោលនយោបាយជាតិស្ដីពី ការជំរុញចលនាភូមិមួយផលិតផលមួយ សម្រាប់ឆ្នាំ ២០១៦ ដល់ ២០២៦។
លោកស្រី បាន ស្រីមុំ បានជំរុញដល់ស្ថាប័នជំនាញពាក់ព័ន្ធ ត្រូវខិតខំរកដំណោះស្រាយ បញ្ហាទីផ្សារកសិផលជូនប្រជាកសិករ និងបញ្ហាផលប៉ះពាល់បរិស្ថានតាមសៃឡូ ដូចជា ៖ ជះក្លិនមិនល្អ និងបង្ហូរទឹកកខ្វក់ចូលទៅក្នុង អូរ បឹងបួ បង្កជាផលប៉ះពាល់ដល់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្បែរនោះ ជាពិសេសមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្ត ត្រូវពិនិត្យមើលជញ្ជីងថ្លឹងកសិផលតាមទីតាំងទិញ-លក់ កសិផល ឲ្យមានភាពសុក្រឹតត្រឹមត្រូវ និងអនុវត្តតាមផ្លូវច្បាប់ជាធរមាន ជៀសវាងការកេងចំណេញដោយប្រការណាមួយ ដែលធ្វើឲ្យបាត់បង់ ទំនុកចិត្ត និងប៉ះពាល់ដល់ជីវភាពរបស់កសិករ។
សូមបញ្ជាក់ថា បច្ចុប្បន្នអាជីវកម្មសៃឡូ (ទិញ-លក់កសិផល) ក្នុងខេត្តប៉ៃលិន មានចំនួន ៤៨ កន្លែង ក្នុងនោះក្រុងប៉ៃលិន មាន ២៥ កន្លែង និងស្រុកសាលាក្រៅ ២៣ កន្លែង ដោយបានចុះបញ្ជីពាណិជ្ជកម្ម ៣៦ កន្លែង មិនទាន់ចុះបញ្ជី ១២ កន្លែង អាជីវកម្មកំពុងដំណើរការ ៣៧ កន្លែង និងផ្អាកអាជីវកម្ម ៩ កន្លែង៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២៣ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ