Connect with us

ព័ត៌មានជាតិ

ស្លាប់​​មនុស្ស​ម្នាក់​លើ​​ផ្លូវ​៦០​ម៉ែត្រ យប់មិញ

បានផុស

នៅ

បុរស​ម្នាក់​បាន​ស្លាប់ភ្លាមៗ ក្រោយ​រថយន្ត​មួយ​គ្រឿង​បុក​ពី​ក្រោយ នៅ​លើ​កំណាត់​ផ្លូវ​៦០​ម៉ែត្រ កាល​ពី​វេលា​ម៉ោង​២១​និង​២៥​នាទី​យប់​ថ្ងៃ​ទី​៥​ ខែ​មករា​ ឆ្នាំ​២០២១ ក្នុង​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​សាក្សី​បាន​និយាយ​ប្រាប់​សមត្ថកិច្ច​ថា ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​គួរ​ឲ្យ​រន្ធត់​ បណ្តាល​ឲ្យ​បុរស​ម្នាក់​ស្លាប់​ភ្លាមៗ​។ សាក្សី​ដដែល​បាន​និយាយ​ថា ​ករណី​គ្រោះថ្នាក់​នេះ​ បាន​កើតឡើង​នៅវេលា​ម៉ោង​២១​និង​២៥​នាទី​យប់​ថ្ងៃ​ទី​៥​ ខែមករា​ ឆ្នាំ​២០២១​ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​៦០​ម៉ែត្រ​ភូមិ​ព្រែក​តា​ឡុង​ សង្កាត់​ចាក់អង្រែ​ក្រោម​ ខណ្ឌមានជ័យ ​រាជធានី​ភ្នំពេញ​។

​តាម​ប្រភព​ពី​សាក្សី​បាន​និយាយ​ទៀត​ថា ​នៅ​ពេល​កើតហេតុ​គេ​បាន​ឃើញ​ជនរងគ្រោះ​ជិះ​ម៉ូតូ​សេ​១២៥​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​១BC ៧៥ ១១​បាន​បើកបរ​តាម​បណ្តោយ​ផ្លូវ​៦០​ម៉ែត្រ​ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង​។ ​លុះ​មកដល់​ចំណុច​ខាងលើ​ ក៏​ស្រាប់តែ​ត្រូវ​រថយន្ត​មិន​ស្គាល់​បាន​បុក​ពីក្រោយ​បណ្តាល​ឲ្យ​ជនរងគ្រោះ​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង ​ដោយ​រថយន្ត​បង្ក​បាន​បើក​បង្ហួស​ទៅមុខ​បាត់​។

​ដោយឡែក​ក្នុង​របាយការណ៍​របស់​នគរបាល​ខណ្ឌ​មានជ័យ​បាន​ឲ្យ​ដឹង​ថា ​ជនរងគ្រោះ​ក្នុង​ហេតុការណ៍​នេះ ​រហូតដល់​បាត់​បង់ជីវិត ​ត្រូវ​បាន​ស្គាល់​ឈ្មោះ​ ផែន ចាន់ទី អាយុ​៣៣​ឆ្នាំ​ មុខរបរ​ជាងដែក​ស្នាក់នៅ​ផ្ទះ​ជួល​ភូមិ​ព្រែក​តា​នូ​ សង្កាត់​ចាក់អង្រែលើ​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ និង​មាន​ស្រុកកំណើត​ភូមិ​បឹង​ពត់​ ឃុំ​ស្តុក ​ស្រុក​គងពិសី ​ខេត្ត​កំពង់ស្ពឺ​។ តាម​របាយការណ៍​បញ្ជាក់​ថា​ រថយន្ត​បង្ក​បាន​បើក​គេច​មិន​ទទួលខុសត្រូវ​ក្នុង​ហេតុការណ៍​នេះ​ឡើយ​៕​

អត្ថបទ៖ ន​រា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២៤ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម