ព័ត៌មានជាតិ
ពលរដ្ឋជាច្រើនរិះគន់ពីភាពអសកម្មរបស់មន្ត្រីសុរិយោលដីខេត្តតាកែវ
ពលរដ្ឋជាច្រើនរិះគន់ពីភាពអសកម្មមន្ត្រីសុរិយោដីខេត្តតាកែវ មិនបានបំពេញការងារជូនពលរដ្ឋដែលទៅរកសេវាកម្មពាក់ព័ន្ធការចេញប្លង់ដី។

តាមការសរសេរបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកនៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ មានមតិជាច្រើនបានលើកឡើងថា មន្ទីរសុរិយោដីខេត្តតាកែវមិនចាត់ការចេញប្លង់ឲ្យពួកគាត់ទេ និងបានទុកឯកសារចោលរាប់ឆ្នាំ ខ្លះ២ឆ្នាំ ខ្លះ៣ឆ្នាំមិនទាន់ទទួលបានប្លង់ដីផង ទាំងដែលឯកសារស្នើសុំចេញប្លង់ដាក់ទៅមន្ទីរជំនាញគ្រប់តាមបទដ្ឋានច្បាប់ក៏ដោយ។
ជាក់ស្តែងពលរដ្ឋម្នាក់រស់នៅក្រុងដូនកែវ សរសេរបង្ហោះថា «ខ្ញុំកាត់ប្លង់ដីកសិកម្មតួចមួយតាំងពីខែ៥ ឆ្នាំ២០២១ ដល់ខែវិច្ឆិកា ឆ្នាំ២០២២អត់ទាន់បាន មន្ទីរជំនាញពាក់ព័ន្ធថា ម្តងខ្វះនេះ ម្តងខ្វះនោះ បើតែយ៉ាងនេះឲ្យពលរដ្ឋពឹងអី»។

ក្រោយសរសេរលើកឡើងបែបនេះ មានអ្នកចូលសរសេរបញ្ហាញសេចក្តីមិនពេញចិត្តជាច្រើន ដោយអ្នកខ្លះលើកឡើងថា ខ្លួនដាក់ឯកសារ២ឆ្នាំ ខ្លះថា ៣ឆ្នាំហើយមិនទាន់បានប្លង់ផង។ ពលរដ្ឋថា អាងអីអាងខ្វះឯកសារ បើខ្វះម៉េចបានខ្វះតែកន្លែងសុរិយោដីចឹង ម៉េចមិនខ្វះនៅពេលដែលពួកគាត់យកឯកសារទៅដាក់នៅច្រកចេញចូលតែមួយខេត្តផង?

ពាក់ព័ន្ធការមិនពេញចិត្តពីប្រជាពលរដ្ឋនេះ លោក នួន សុធា ប្រធានមន្ទីរសុរិយោដីខេត្តតាកែវ បានបញ្ជាក់នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះថា រាល់ឯកសារដែលលោកទទួលបាន គឺគ្មានការផ្អិបទុកយូររាប់ឆ្នាំដូចការលើកឡើងនោះទេ។ លោកប្រធានថា ពលរដ្ឋខ្លះគាត់ខ្វះឯកសារទើបមន្ត្រីលោកបង្វិលឲ្យម្ចាស់យកទៅបំពេញថ្មី ម្យ៉ាងមន្ត្រីខាងសុរិយោដីលោកមានតិចហើយឯកសារដែលពលរដ្ឋយកមកដាក់មានច្រើនរាប់ពាន់ ចឹងមានយូរខ្លះហើយ៕
អត្ថបទ៖ វីរៈ



-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់