Connect with us

ព័ត៌មានជាតិ

លោកជំទាវ ម៉ែន សំអន ៖ យើងបន្តចូលរួមថែរក្សាសន្តិភាព ដើម្បីរួមចំណែជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេសជាតិ

បានផុស

នៅ

លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានជំរុញឲ្យមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក៏ដូចប្រជាពលរដ្ឋទាំងអស់ បន្តចូលរួមថែរក្សាសុខសន្តិភាព ដើម្បីរួមចំណែជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍប្រទេសជាតិក្រោមការដឹក​នាំដ៏ត្រឹមត្រូវឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកជំទាវ ម៉ែន សំអន ជំរុញបែបនេះ ខណៈអញ្ជើញជាអធិបតីក្នុងពីធីសំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋចំនួន ៤៧៣គ្រួសារ​ ដែលទទួលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅក្នុងស្រុកសង្គមថ្មី ខេត្តព្រះវិហារ កាលពីរសៀលថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២២។

លោកជំទាវ នាំយកផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់អង្គពិធីទាំងមូលដោយក្តីនឹករលឹក និងការគិតគូរអំពីសុខទុក្ខរបស់ប្រជាពរដ្ឋនៅគ្រប់ទីកន្លែង។

លោកជំទាវ បានបន្តទៀតថា ថ្ងៃនេះ លោកជំទាវបាននាំអំណោយរបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈលោក គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី ១ នៃគណៈកម្មាការជាតិគ្រប់គ្រង់គ្រោះមហន្តរាយ មកចែកជូនដល់ប្រជាពលរដ្ឋចំនួន ៤៧៣គ្រួសារ​ នៅក្នុងស្រុកសង្គមថ្មី ខេត្តព្រះវិហា ដែលបានបង្ហាញពីការ យកចិត្តទុក្ខដាក់របស់សម្តេចតេជោ ដោយមិនទុកឲ្យអ្នកណាកម្នាក់ដាច់ពោះស្លាប់ ដោយសារអត់អាហារនោះទេ។

លោកជំទាវ បានថ្លែងកោតសរសើរដល់អាជ្ញាធរ និងក្រុមការងារគណបក្សប្រជាជនកម្ពុជា ដែលបានរួមគ្នាយ៉ាងសស្រាក់សស្រាំ ដើម្បីដោះស្រាយការលំបាកជូនប្រជាពលរដ្ឋ និងថ្លែងកោតសរសើរក្រុមគ្រូពេទ្យនៅខេត្តព្រះវិហារ ដែលបានប្រឹងប្រែងរួមគ្នាទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ និងអរគុណប្រជាពលរដ្ឋ ដែលបានចូលរួមអនុវត្តន៍វិធានការនានា រួមទាំងការទៅទទួលយកវ៉ាក់សាំងកូវីដ-១៩។

លោកជំទាវ ម៉ែន សំអន ក៏បានថ្លែងអំណរគុណប្រជាពលរដ្ឋនៅខេត្តព្រះវិហារ ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជា ជនកម្ពុជា ក្នុងដំណើរការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ និងសង្ឃឹមថា ប្រជាពល​រដ្ឋ បន្តបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ជាបន្តទៀតនៅឆ្នាំ ២០២៣ខាងមុខ។ ជាពិសេស បន្តចួលរួមថែរក្សាសុខសន្តិភាព ដើម្បីចូលរួមចំណែជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍសង្គមឲ្យកាន់តែ មានភាពរីកចម្រើនបន្ថែមទៀត។

អំណោយសម្រាប់ពលរដ្ឋចំនួន ៤៧៣គ្រួសារ ថ្ងៃនេះ ក្នុងមួយគ្រួសារទទួលបាន៖ អង្គរ ចំនួន ២៥គីឡូ​ក្រាម មី ១កេស ទឹកសុទ្ធ ១កេស ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ ត្រីខ ១យួរ ពូជបន្លែ ៦កញ្ចប់ (ត្រប់វែង ផ្ទីស ស្ពៃខៀវ ល្ពៅ និងសណ្តែកគួរ) និងថវិកា ២ម៉ឺនរៀល ផងដែរ៕

អត្ថបទ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤២ នាទីutes មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម