ព័ត៌មានជាតិ
មូលនិធិព្រីនស៍ បរិច្ចាគថវិកា ២០ ម៉ឺនដុល្លារ ដល់មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីចូលរួមថែទាំសុខភាពកុមារនៅកម្ពុជា
អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប បានបរិច្ចាគថវិកាចំនួន ២០០,០០០ ដុល្លារសហរដ្ឋអាមេរិក តាមរយៈ មូលនិធិព្រីនស៍ ក្នុងការចូលរួមចំណែកដល់មូលនិធិគន្ធបុប្ផាកម្ពុជា(CKF)។

ការបរិច្ចាគនេះគឺសម្រាប់ប្រតិបត្តិការនានារបស់មន្ទីរពេទ្យគន្ធបុប្ផា ដែលបានផ្តល់ការថែទាំសុខភាពដោយឥតគិតថ្លៃ និងប្រកបដោយគុណភាពដល់កុមារក្នុងព្រះរាជាណាចក្រកម្ពុជា ខណៈមន្ទីរពេទ្យគន្ធបុប្ផា បានជួយកុមារប្រមាណជាង ៥០០,០០០ នាក់ ក្នុងប្រទេសកម្ពុជាជារៀងរាល់ឆ្នាំ។
គួរបញ្ជាក់ថា សាច់ប្រាក់ដែលបានបរិច្ចាគនេះ នឹងត្រូវយកទៅប្រើប្រាស់លើការកែលម្អបរិក្ខារមន្ទីរពេទ្យកុមារចំនួនប្រាំ ការតម្លើងគ្រឿងឧបករណ៍ទំនើបៗ និងការផ្គត់ផ្គង់គ្រឿងវេជ្ជសាស្ត្រពេទ្យនានា។ ការបរិច្ចាគនេះ ក៏នឹងជួយបន្ថែមដល់ប្រតិបត្តិការប្រចាំថ្ងៃរបស់មន្ទីរពេទ្យផងដែរ។
លោក រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជានាយកផ្នែកប្រតិបត្តិ នៃមូលនិធិគន្ធបុប្ផាកម្ពុជា បានមានប្រសាសន៍ថា «ការគាំទ្រជាបន្តបន្ទាប់ពីម្ចាស់ជំនួយសប្បុរសជាច្រើនរបស់យើងបានធ្វើឲ្យមានការផ្លាស់ប្ដូរយ៉ាងធំធេងទៅលើជីវិតរបស់កុមារជាច្រើននៅកម្ពុជា។ យើងមានជំនឿថា កុមារគ្រប់រូបគួរតែទទួលបានការថែទាំសុខភាពដ៏ត្រឹមត្រូវ ហើយយើងមានសេចក្ដីសោមនស្សរីករាយដែលកុមារមកពីគ្រប់មជ្ឈដ្ឋានទទួលបានការព្យាបាលប្រកបដោយគុណភាពនៅមន្ទីរពេទ្យរបស់យើង»។
ជាមួយគ្នានេះ លោក Gabriel Tan ប្រធានផ្នែកទំនាក់ទំនង នៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប បានមានប្រសាសន៍ថា «មន្ទីរពេទ្យទាំងនេះ បានផ្តល់ការជួយសង្គ្រោះជីវិតដល់កុមារជាច្រើន ហើយយើងខ្ញុំមានកិត្តិយសដែលបានចូលរួមជាផ្នែកមួយ នៃបុព្វហេតុនេះ។ យើងទាំងអស់គ្នាចូលរួមធ្វើការរួមគ្នាក្នុងការកសាងបរិយាកាសប្រកបដោយសុវត្ថិភាព និងសុខដុមរមនាសម្រាប់ការលូតលាស់របស់កុមារ ដែលពួកគេអាចកសាងអនាគតរបស់ពួកគេដោយក្តីសង្ឃឹម និងស្នាមញញឹម»។
គូសបញ្ជាក់ថា សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប បាននិងកំពុងគាំទ្រយ៉ាងសកម្មដល់មន្ទីរពេទ្យគន្ធបុប្ផា ចាប់តាំងពីឆ្នាំ ២០១៥ មកម្ល៉េះ ដោយមានការបរិច្ចាគសរុបជិត ១ លានដុល្លារសហរដ្ឋអាមេរិក។
មូលនិធិព្រីនស៍ ដែលជាផ្នែកសប្បុរសធម៌របស់គ្រុប មានចក្ខុវិស័យយកចិត្តទុកដាក់លើការថែទាំសុខភាព និងការអភិវឌ្ឍយុវជន ដោយបានជួយដល់ការពង្រឹងផ្នែកអនាម័យនៅតាមសាលារៀននានាក្នុងក្រុងព្រះសីហនុ និងបានផ្ដល់កម្មវិធីអាហារូបករណ៍សម្រាប់និស្សិតថ្នាក់បរិញ្ញាបត្រផងដែរ។ មូលនិធិក៏បានធ្វើការជាមួយអង្គការក្រៅរដ្ឋាភិបាលឈានមុខនានា ដើម្បីស្វែងរកឱកាសក្នុងការចូលរួមកសាងអនាគតដ៏ល្អប្រសើររួមគ្នាសម្រាប់កម្ពុជា៕

-
សន្តិសុខសង្គម១៣ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?