ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ ៣រូប ដែលតែងតែអមដំណើរសម្ដេចតេជោ ហ៊ុន សែន ពេលបំពេញការងារនៅក្រៅប្រទេស
ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន មានភារកិច្ចទទួលខុសត្រូវលើកិច្ចការទាំងឡាយរបស់រាជរដ្ឋាភិបាល ជាអាទិ៍ ការដឹកនាំការងាររបស់គណៈរដ្ឋមន្ត្រី ចាត់ចែងកិច្ចការទូទៅ និងបញ្ជារាល់សកម្មភាពរបស់រាជរដ្ឋាភិបាលលើគ្រប់វិស័យ។ ទន្ទឹមនេះ សម្ដេចតេជោ ហ៊ុន សែន ក៏តែងតែអញ្ជើញទៅធ្វើទស្សនកិច្ចផ្លូវការនៅតាមបណ្ដាប្រទេសជាមិត្តជុំវិញពិភពលោក ក៏ដូចជា ការអញ្ជើញចូលរួមកិច្ចប្រជុំអន្តរជាតិនានា ដូចជា កិច្ចប្រជុំនៅអង្គការសហប្រជាជាតិ កិច្ចប្រជុំសម្រាប់តំបន់អាស៊ាន និងកិច្ចប្រជុំកំពូលសំខាន់ៗជាច្រើនផ្សេងទៀត។

ការអញ្ជើញទៅបំពេញការងារនៅក្រៅប្រទេស គេតែងតែឃើញមានការអមដំណើរសម្ដេចតេជោ ហ៊ុន សែន ពីសំណាក់មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ជាច្រើនរូប។ នៅក្នុងនោះ គេកត់សម្គាល់ឃើញថា មានតែមន្ត្រីជាន់ខ្ពស់ចំនួន ៣រូប ប៉ុណ្ណោះ ដែលតែងតែអមដំណើរ និងនៅជាប់ជានិច្ចជាមួយសម្ដេចតេជោនាយករដ្ឋមន្ត្រី សម្រាប់ដំណើរទស្សនកិច្ចនៅបណ្ដាប្រទេសជាមិត្ត ក៏ដូចជាកិច្ចប្រជុំសំខាន់ៗជាអន្តរជាតិ។ មន្ត្រីជាន់ខ្ពស់ទាំង ៣រូបនេះ រួមមាន៖

១/លោក សុខ ចិន្តាសោភា
លោក សុខ ចិន្តាសោភា គឺជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC។ លោក សុខ ចិន្តាសោភា ជាអ្នកជំនាញផ្នែកសេដ្ឋកិច្ច និងការវិនិយោគ ដែលជារឿយៗក្នុងអំឡុងពេលអមដំណើរសម្ដេច តេជោនាយករដ្ឋមន្ត្រី គឺលោក តែងតែជួបប្រាស្រ័យទាក់ទងជាមួយវិនិយោគិនបរទេស ដើម្បីទាក់ទាញអ្នកទាំងនោះមកបណ្ដាក់ទុនរកស៊ីនៅកម្ពុជា។ លោក សុខ ចិន្តាសោភា បានបញ្ចប់ការសិក្សានៅមហាវិទ្យាល័យវិទ្យាសាស្ត្រសេដ្ឋកិច្ច ប្រទេសបារាំង ហើយលោក ក៏ធ្លាប់ធ្វើជាអនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ កាលពីឆ្នាំ១៩៩៣ ដល់ឆ្នាំ១៩៩៧ និងធ្លាប់ធ្វើការឲ្យក្រុមហ៊ុនឯកជននៅប្រទេសបារាំង។

២/ លោក ស៊្រី ថាមរុង្គ
លោក ស៊្រី ថាមរុង្គ ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអ្នកការទូតចាស់វស្សាមួយរូបរបស់កម្ពុជា លើកិច្ចការទំនាក់ទំនងអន្តរជាតិ និងការបរទេស។ លោក ស្រ៊ី ថាមរុង្គ បានចូលបម្រើការនៅក្រសួងការបរទេសកម្ពុជា តាំងពីឆ្នាំ១៩៨០ និងធ្លាប់ទៅបំពេញការងារជាឯកអគ្គរាជទូតកម្ពុជានៅឥណ្ឌា រយៈពេល ៧ឆ្នាំ និងនៅឥណ្ឌូនេស៊ី រយៈពេល ៥ឆ្នាំ។ នៅឆ្នាំ១៩៩៩ លោក គឺជាអតីតជំនួយការផ្ទាល់ និងបន្ទាប់មកជាទីប្រឹក្សាផ្ទាល់របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី មុនពេលលោក ត្រូវបានតែងតាំងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី នៅឆ្នាំ២០០៩។

៣/ លោក កៅ គឹមហួន
លោក កៅ គឹមហួន ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការអន្តរជាតិ និងកិច្ចការអាស៊ាន។ លោក កៅ គឹមហួន ត្រូវបានសម្ដេចតេជោ ចាត់តាំងជាមន្ត្រីនាំពាក្យ ដើម្បីធ្វើសន្និសីទសារព័ត៌មានស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់សម្ដេចយតេជោនាយករដ្ឋមន្ត្រីនៅក្រៅប្រទេស នៅពេលមកដល់កម្ពុជាវិញ។ លោក កៅ គឹមហួន ជាអតីតរដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន។
លោក កៅ គឹមហួន បានបញ្ចប់សញ្ញាបត្រអនុបណ្ឌិតចំនួនពីរ គឺអនុបណ្ឌិតផ្នែកកិច្ចការអន្តរជាតិ និងអនុបណ្ឌិតផ្នែកវិទ្យាសាស្ត្រនយោបាយ។ មិនតែប៉ុណ្ណោះ លោក ក៏បានបញ្ចប់សញ្ញាបត្របណ្ឌិតវិទ្យាសាស្ត្រនយោបាយនៃសាកលវិទ្យាល័យ Hawaii សហរដ្ឋអាមេរិក ផងដែរ៕


ដោយ៖ ធឿន វ៉ាន់សុង

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា