Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ កំណើនអតិផរណាបានបង្កឱ្យប៉ះពាល់ដល់ប្រជាជនក្រីក្រខ្លាំងជាង​គេ

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា បានលើកឡើងថា បញ្ហាកំណើនអតិផរណានាពេលបច្ចុប្បន្នបានបង្កឱ្យប៉ះពាល់ដល់ ប្រជាជនក្រីក្រខ្លាំងជាងគេដែលទាមទារឱ្យមានការពង្រីកការគាំពារសង្គមបន្ថែមដើម្បីជួយសម្រាលបន្ទុកដល់ប្រជាពលរដ្ឋក្រីក្រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងបើកសន្និសីទស្តីពីម៉ាក្រូសេដ្ឋកិច្ចប្រចាំឆ្នាំលើកទី៩ ស្តីពីដំណើរឆ្ពោះទៅកាន់ការស្តារសេដ្ឋកិច្ចឡើងវិញ និងភាពធន់ក្រោយវិបត្តិជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា នេះ លោកស្រី ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជា បានបន្តថា វិបត្តិកូវីដ-១៩ បានបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋក្នុងទំហំមិនដូចគ្នានោះទេ ដោយប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះទទួលរងការប៉ះទង្គិចខ្លាំងជាង។ ដូចគ្នានេះដែរ បញ្ហាកំណើនអតិផរណានាពេលបច្ចុប្បន្នក៏បានប៉ះពាល់ដល់ប្រជាជនក្រីក្រ ខ្លាំងជាងគេផងដែរ។

លោកស្រីបានបន្តថា នៅកម្ពុជា ក្រុមម្ហូបអាហារនិងថាមពលមានសមាមាត្រប្រមាណ៦០% នៃសន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់សរុប ដូចនេះការឡើងថ្លៃនៃក្រុមម្ហូបអាហារ និងថាមពលបណ្តាលឱ្យក្រុមគ្រួសារក្រីក្រ និងងាយរងគ្រោះដែលមានប្រាក់សន្សំទាប ឬគ្មានប្រាក់សន្សំទាល់តែសោះជួបការលំបាកក្នុងការរក្សាអំណាចនៃការទិញទំនិញប្រើប្រាស់ចាំបាច់​ផ្សេងៗប្រចាំថ្ងៃ។

លោកស្រីបានបន្តទៀតថា ហេតុដូច្នេះការពង្រីកការគាំពារសង្គមពិតជាមានសារៈសំខាន់ណាស់សម្រាប់ក្រុមគ្រួសារក្រីក្រ និងងាយរងគ្រោះស្របពេលដែលការជំរុញក្រុមហ៊ុន-សហគ្រាសនិងនិយោជិតដែលស្ថិតនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធមកក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ មានភាពចាំបាច់ដើម្បីអាចទទួលបានការគាំពារកាន់តែប្រសើរជាងមុន។ លោកស្រីបានរំលឹកថាកន្លងមក ធនាគារ ជាតិនៃកម្ពុជា ក៏បានខិតខំសម្រាលបន្ទុកប្រជាពលរដ្ឋក្រីក្រតាមរយៈការរក្សាស្ថិរភាពអត្រា ប្ដូរប្រាក់ដែល​បានរួមចំណែកកាត់បន្ថយសម្ពាធអតិផរណា ហើយថ្មីៗនេះគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុក៏ត្រូវបានលើកទឹកចិត្តឱ្យមានការរៀបចំឥណទានឡើងវិញសម្រាប់អ្នកដែល ទទួលរងផលប៉ះពាល់ពីគ្រោះទឹកជំនន់។

លោកស្រីបានបញ្ជាក់ថា ត្រង់ចំណុចនេះ ធនាគារជាតិនៃកម្ពុជាក៏បានអនុញ្ញាតឱ្យមានការរៀបចំឥណទានឡើងវិញ ក្នុងចំណោមប្រជាពលរដ្ឋនិងក្រុមហ៊ុន-សហត្រាស ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីវិបត្តិកូវីដ-១៩ នាពេលកន្លងមកផងដែរ។
គួរបញ្ជាក់ថាបញ្ហាកំណើនអតិផរណានៅកម្ពុជាក៏ដូចជានៅលើសកលលោកនេះត្រូវបានគេស្តីបន្ទោសទៅលើរុស្សីឈ្លាន​ពានប្រទេសអ៊ុយក្រែនដែលធ្វើឱ្យប្រេងសាំង និងស្បៀងអាហារឡើងថ្លៃបង្កឱ្យមានអតិផរណាខ្ពស់៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥ ម៉ោង មុន

UPDATE ៖ មុន​ប្លុង​សាកសព​ស្ត្រីវ័យជាង៣០ឆ្នាំ​ ជនសង្ស័យ​អាច​វាយ​ក្បាល​ ហើយ​ខ្ទប់​ដង្ហើម

សន្តិសុខសង្គម៦ ម៉ោង មុន

ឆ្លង​ចរន្តអគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​៣ខ្នង ​នៅខណ្ឌ​ដង្កោ​

ព័ត៌មានជាតិ៧ ម៉ោង មុន

សង្កាត់អូរឬស្សីទី២ រៀបចំវេទិកាសាធារណៈ ដើម្បីផ្សព្វផ្សាយដល់ពលរដ្ឋ និងទទួលយកសំណូមពរ

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋបាល​រាជធានី ប្រកាស​ជ្រើស​រើស​ប្រធាន​ការិយាល័យ​មួយ​រូប ដើម្បីសម្រុះសម្រួល​បណ្ដឹងក្រៅប្រព័ន្ធតុលាការ

ព័ត៌មានជាតិ៩ ម៉ោង មុន

ការផ្សាយថាយុវតីម្នាក់ស្លាប់ព្រោះពត់ធ្មេញ៖ គណៈទន្តពេទ្យកម្ពុជា ចេញមកបញ្ជាក់ថាអ្នកជំងឺស្លាប់ព្រោះជំងឺពីកំណើត

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ត្រាំ៖ ហ្សេលេនស្គី យកលុយពីបៃដិន ស្រួលដូចយកស្ករគ្រាប់ពីកូនក្មេង​

សន្តិសុខសង្គម៦ ម៉ោង មុន

ឆ្លង​ចរន្តអគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​៣ខ្នង ​នៅខណ្ឌ​ដង្កោ​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

លោក ត្រាំ ប្រកាស​ថា អាមេរិក​ជិត​បើក​ការ​ផ្ដល់​ព័ត៌មាន​ចារកម្ម​ឲ្យ​អ៊ុយក្រែន​វិញ​ហើយ

គ្រឿងញៀន
សន្តិសុខសង្គម២១ ម៉ោង មុន

មន្ទីរគ្រឿងញៀន បំភ្លឺការផ្សព្វផ្សាយលើបណ្ដាញសង្គមពាក់ព័ន្ធការចាប់មនុស្សញាត់ចូលឡាន

ព័ត៌មានជាតិ៩ ម៉ោង មុន

ការផ្សាយថាយុវតីម្នាក់ស្លាប់ព្រោះពត់ធ្មេញ៖ គណៈទន្តពេទ្យកម្ពុជា ចេញមកបញ្ជាក់ថាអ្នកជំងឺស្លាប់ព្រោះជំងឺពីកំណើត

Sokha Hotels

ព័ត៌មានពេញនិយម