ព័ត៌មានជាតិ
កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ អាស៊ានលើកទី៩ និងអាស៊ានបូក បានបញ្ចប់ដោយជោគជ័យ
សៀមរាប ៖ កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ អាស៊ានលើកទី៩ និងអាស៊ានបូក ហៅកាត់ថា ADMM-Plus ក្រោមប្រធានបទ៖“សាមគ្គីភាពដើម្បីសន្តិសុខប្រកបដោយភាពសុខដុម” ដែលបានប្រារព្ធឡើងនៅខេត្តសៀមរាប ដែលក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំនោះ បានបញ្ចប់ដោយជោគជ័យ បន្ទាប់ពីដំណើរការអស់រយៈពេល៣ថ្ងៃកន្លងមក គឺពីថ្ងៃទី២១ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ព្រមទាំងបានចេញសេចក្តីប្រកាសរួមដោយរដ្ឋមន្ត្រីការពារជាតិ អាស៊ានបូក ស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិ ដើម្បីពង្រឹងសាមគ្គីភាព ដើម្បីសន្តិសុខប្រកបដោយសុខដុមរមនា ក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអង្គប្រជុំ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានវាយតម្លៃខ្ពស់ចំពោះជោគជ័យនៃការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំរបស់យើង នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធ កាលពីដើមខែនេះ នៅក្នុងការដោះស្រាយកង្វល់រួមផ្នែកសន្តិសុខ ពង្រឹងមជ្ឈភាពនិងឯកភាពអាស៊ាន គិតគូរអំពីវិធីដោះស្រាយតទៅមុខទៀត ថែរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាពរបស់អាស៊ាន និងស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែងកាន់តែរឹងមាំថែមទៀត ជាមួយបណ្តាដៃគូសន្ទនា ដែលបញ្ហាទាំងអស់នេះ គឺពិតជាឆ្លុះបញ្ចាំងអំពីស្មារតីនៃការស្ថិតនៅជាមួយគ្នា បរិយាប័ន្ន ការបើកចំហរ និងការសំឡឹងមើលទៅខាងក្រៅ របស់អាស៊ាន។

សម្តេចពិជ័យសេនា ទៀ បាញ់ បន្តថា នៅក្នុងសេចក្តីប្រកាសរួម បានទទួលស្គាល់បញ្ហាប្រឈមដែលមិនធ្លាប់មានពីមុនមកដែលបានស៊ូទ្រាំក្នុងតំបន់ និងពិភពលោករបស់យើង ក៏ដូចជាផលប៉ះពាល់នៃការគំរាមកំហែងបែបប្រពៃណី និងមិនមែនប្រពៃណីនាពេលបច្ចុប្បន្ន និងដែលកំពុងកើតមាន រួមទាំងធម្មជាតិឆ្លងដែននៃការគំរាមកំហែងតាមអ៊ីនធឺណិត គីមី ជីវសាស្ត្រ និងវិទ្យុសកម្ម (CBR) អំពើភេរវកម្ម ការសង្គ្រោះបន្ទាន់ផ្នែកសុខភាពសាធារណៈ រួមទាំងជំងឺរាតត្បាត COVID-19 ក៏ដូចជាគ្រោះមហន្តរាយធម្មជាតិ រួមទាំងអ្វីដែលកាន់តែធ្ងន់ធ្ងរឡើងដោយការប្រែប្រួលអាកាសធាតុ។

សម្តេចពិជ័យសេនា ទៀ បាញ់ បន្ថែមថា បញ្ហាទាំងអស់នេះតម្រូវឱ្យប្រទេស ADMM-Plus ទាំងអស់ បង្កើនកិច្ចសហប្រតិបត្តិការជាក់ស្តែងឱ្យកាន់តែស៊ីជម្រៅ ដើម្បីស្វែងរកវិធីសាស្ត្រប្រកបដោយភាពច្នៃប្រឌិត ដើម្បីទប់ស្កាត់ និងដោះស្រាយការគំរាមកំហែងផ្នែកសន្តិសុខរួមក្នុងមធ្យោបាយប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធភាព ខណៈសេចក្តីប្រកាសរួមក៍បានស្វាគមន៍ការធ្វើជាប្រធានអាស៊ានរបស់ឥណ្ឌូនេស៊ី នៅឆ្នាំ២០២៣ផងដែរ៕
ដោយ ៖ កុសល


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ