ព័ត៌មានជាតិ
ខេត្តកែបប្រកាសតែងតាំងប្រធានពន្ធនាគារខេត្តថ្មី
នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ លោក ប៉ាវ ហម ផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែង ប្រធានអនុប្រធាននិងប្រធានការិយាល័យ អនុប្រធានការិយាល័យពន្ធនាគារខេត្តកែបចំនួន ១០ រូប។
ក្នុងពិធីប្រកាសចូលកាន់តំណែងនេះ ក៏មានការអញ្ជើញចូលរួម ពី លោក សំសារីនប្រធានក្រុមប្រឹក្សាខេត្ត លោក សោម ពិសិដ្ឋ អភិបាល ខេត្តកែប ប្រតិភូអមដំណើរលោករដ្ឋលេខាធិការ និងលោកតំណាងសាលាដំបូងខេត្តកែបលោកឧត្តមសេនីយ៍វីរៈសេនីយ៍កងកម្លាំងទាំងបីប្រភេទ ព្រមទាំង ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ ជុំវិញខេត្ត បានអញ្ជើញចូលរួមប្រមាណជាង២០០នាក់ផងដែរ។
លោក សោម ពិសិដ្ឋ អភិបាលខេត្តកែបមានមតិស្វាគមន៍ក្នុងពិធីចូលកាន់មុខតំណែងនាឱកាសនោះអភិបាលខេត្តមានប្រសាសន៍ថាកន្លងមកខេត្តកែបពុំមានចលនាសម្ព័ន្ធអង្គភាពគ្រប់ដូចនៅក្នុងនិងបណ្ដាខេត្តរាជធានីផ្សេងៗនោះឡើយ។
លោក ប៉ាវ ហម ផាន មានប្រសាសន៍លើកឡើងថា មន្ត្រីពន្ធនាគារទាំងអស់ ត្រូវមានសាមគ្គីភាព ឯកភាពផ្ទៃក្នុងល្អ មានទំនាក់ទំនងជា មួយអង្គភាពនានា ជាពិសេសស្ថាប័នតុលាការ ត្រូវគោរព តួរនាទីខ្លួនឯង មិនត្រូវយកតួនាទីរបស់ខ្លួន ទៅគាបសង្កត់ អ្នកទោសនោះឡើយ បើគ្មានជនណាម្នាក់ យកអ្នកជាប់ពន្ធនាគារ ចេញជាដាច់ខាត បើគ្មានការ អនុញ្ញាត លិខិតស្នាមត្រឹមត្រូវ ហើយមិនត្រូវយកអ្នកណាម្នាក់ ចូលពន្ធនាគារគ្មានលិខិតស្នាមឬចេញពីអាជ្ញាធរតុលាការនោះឡើយ។
លោក សុខ លូ បានលើកឡើងពីការដឹកនាំ របស់លោក ព្រាប ឌន កន្លងមក បម្រើការងារជា អនុប្រធានពន្ធនាគារ ខេត្តព្រះសីហនុ។
លោក ក៏បានជំរុញឲ្យ លោក ព្រាប ឌន ត្រូវតែមានការខិតខំបម្រើការងារដឹកនាំអង្គភាព ឲ្យមានភាពស្និតឆ្នាលឱ្យមានប្រសិទ្ធភាព និងសម្រេចបានដោយជោគជ័យ ក្នុងការអនុវត្តឲ្យបានម៉ត់ចត់ នូវគោលការណ៍ច្បាប់ លិខិតបទដ្ឋានដោយយុត្តិធម៌ និងគោលការណ៍ ណែនាំរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញឲ្យមានប្រសិទ្ធភាពខ្ពស់ ត្រូវអនុវត្តឲ្យបានត្រឹមត្រូវ តាមបទវិន័យ និងក្រមសីលធម៌តួនាទី ភារកិច្ចនៅក្នុងអង្គភាពត្រូវតែមានការពង្រឹងសាមគ្គីភាព និងឯកភាពផ្ទៃក្នុង ដោយធ្វើការពិភាក្សាជាមួយអង្គភាព ឬជាក្រុម ដើម្បីរួមគ្នាដោះស្រាយបញ្ហាដែលកើតមានឡើងផ្សេងៗ។
ដោយឡែកលោករដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានលើកឡើងថា ចំពោះមន្ត្រីខិលខូច មួយចំនួនតូចត្រូវឆ្លុះកញ្ចក់ ងូតទឹកដុះក្អែលឲ្យបានស្អាត ជាពិសេស ត្រូវបន្តក្តាប់ឲ្យបានរាល់បញ្ហា ប្រឈមក្នុងការលំបាកនិងរិះរក គ្រប់មធ្យោបាយដើម្បីជួយដោះស្រាយ ឲ្យបានទាន់ពេលវេលាប្រកបដោយមានភាពស្និតឆ្នាល ឱ្យប្រសិទ្ធភាពបានខ្ពស់។
ត្រូវរក្សាសុខសន្តិភាព សណ្តាប់ធ្នាប់នៅក្នុងពន្ធនាគារ ហើយមន្ត្រីពន្ធនាគារទាំងអស់ត្រូវមានការទប់ស្កាត់ ជ្រាបចូលនូវអ្វីដែលហាមឃាត់ ដូចជារបស់ប៉ះពាល់សុខ ឬសុវត្ថិភាព ដល់អ្នកទោសដែលជាប់ឃុំត្រូវមានការទប់ស្កាត់គ្រឿងញៀន និងគ្រឿងស្រវឹងហាមជាដាច់ខាតមិនឲ្យមានការយកចូលនោះឡើយ៕
ដោយ ៖ សឹង រ៉ាត់
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ