ព័ត៌មានជាតិ
កសិដ្ឋានគិរីសួគ៌ឈ្នះពានមាសប្រកួតសហគ្រិនថ្នាក់ជាតិឆ្នាំ ២០២២
កសិដ្ឋានគិរីសួគ៌ មានលោក ឈរ រិទ្ធី ជាអគ្គនាយក បានឈ្នះពានមាសក្នុងកម្មវិធីប្រកួតសហគ្រិនថ្នាក់ជាតិ ឆ្នាំ ២០២២។ ពានរង្វាន់សហគ្រិនថ្នាក់ជាតិឆ្នាំ២០២២ ត្រូវបានបង្កើតឡើង ដើម្បីលើកតម្កើងសហគ្រិនឆ្នើម ដែលបានជំរុញអាជីវកម្មប្រកបដោយចីរភាព និងទំនួលខុសត្រូវសង្គម។

នេះគឺជាពានទី២ របស់កសិដ្ឋានគិរីសួគ៌ ដែលកាលពីថ្ងៃទី ១២-១៣ វិច្ឆិកា កសិដ្ឋានទើបតែទទួលបានពានរង្វាន់ GREEN AWARD ពីកម្មវិធី ASEAN Young Entrepreneur Awards 2022 ដោយមានការចូលរួមពីវាគ្មិនសំខាន់ៗមកពីប្រទេសអូស្ត្រាលី ឥណ្ឌា និងជប៉ុន ដែលសម្របសម្រួលដោយ លោកបណ្ឌិត ឆេង គឹមឡុង នាយកនៃមជ្ឈមណ្ឌលនវានុវត្តន៍ផ្នែកអភិបាលកិច្ច និងប្រជាធិបតេយ្យនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី ។

លោក ជី សិលា សហស្ថាបនិកក្រុមហ៊ុន Khmer Fresh Milk និងកសិដ្ឋានគិរីសួគ៌ សម្តែងមោទនភាពខណៈទទួលបានពាននេះ។ លោកបានប្រាប់កម្ពុជាថ្មីថា មានក្រុមហ៊ុនជាច្រើនបានធ្វើការប្រកួតប្រជែង។ ក្នុងនោះ ក៏មានហេតុផល និងបទបង្ហាញជាច្រើន ទម្រាំទទួលបានពានមាសពីកម្មវិធីប្រកួតសហគ្រិនថ្នាក់ជាតិ ឆ្នាំ ២០២២នេះ។

កសិដ្ឋានគិរីសួគ៌ គឺជាកសិដ្ឋានផលិតទឹកដោះគោស្រស់ធំជាងគេនៅកម្ពុជា។ ម្ចាស់កសិដ្ឋាន មានចក្ខុវិស័យចែកចាយផលិតផលទឹកដោះគោស្រស់ដែលមានគុណភាព សម្រាប់ពលរដ្ឋខ្មែរ ឱ្យបានទទួលទានទាំងអស់គ្នានៅទូទាំងប្រទេស។
លោក ជី សិលា បានគូសបញ្ជាក់ថា ទឹកគោនៅកសិដ្ឋានគិរីសួគ៌សុទ្ធស្រស់ នាំមុខគេនៅក្នុងប្រទេសកម្ពុជា។ បើតាមលោក ជី សិលា បានរំលឹកថា ដំបូងឡើយ កសិដ្ឋាន នាំចូលគោពូជ Holstein heifers ពីប្រទេសអូស្រ្តាលីជាង ៥០០ក្បាលប៉ុណ្ណោះ ប៉ុន្តែរហូតមកដល់ពេលនេះ កើនឡើងជាង ១ពាន់ក្បាល ដោយទទួលបានទឹកដោះគោប្រមាណជាង ១ម៉ឺន៥ពាន់លីត្រ ក្នុងមួយថ្ងៃជាមធ្យម និងបានបង្កើនប្រភេទផលិតភាពទឹកដោះគោចំនួនបីប្រភេទធំៗ គឺ ទឹកដោះគោស្រស់ យ៉ាអួ និងទឹកយ៉ាអួ(សម្រាប់ផឹក) ដោយក្នុងនោះក៏មានបែងចែកទៅតាមផ្នែក ដូចជា ទឹកដោះគោគ្មានជាតិខ្លាញ់ យ៉ាអួ ទឹកដោះគោមានជាតិសូកូឡា ស្តបបឺរី និងទឹកដោះគោយ៉ាអួ សម្រាប់ផឹក ជាដើម។ ក្រៅពីនេះ ក៏មានបឺ សម្រាប់ញ៉ាំជាមួយនំប៉័ងផងដែរ។

លោក ជី សិលា បានបញ្ជាក់ថា បច្ចុប្បន្នមានការចែកចាយទៅជាង ១ពាន់ទីតាំង មាននៅផ្សារទំនើប និងទីតាំងលក់ចាប់ហួយនានា ពោលគឺផ្គត់ផ្គង់បានប្រមាណ ៥០ភាគរយនៅទូទាំងប្រទេស។ បើធៀបនឹងការនាំចូលប្រហែល ១៥ភាគ នៃផលិតផលទឹកដោះគោស្រស់នាំចូលពីក្រៅប្រទេស។ ចំនួននេះ បើតាមលោក ជី សិលា នៅមានឱកាសច្រើនទៀត សម្រាប់ការផលិតផ្គត់ផ្គង់ក្នុងស្រុក។
រោងចក្រផលិតទឹកដោះគោស្រស់របស់កសិដ្ឋានគិរីសួគ៌ បង្កើតឆ្នាំ ២០១៨ និងចាប់ផ្តើមនាំយកគោចូលកសិដ្ឋាននៅ ឆ្នាំ ២០២០។ រយៈពេល ២ឆ្នាំ មានការគាំទ្រច្រើនពីសំណាក់ប្រជាពលរដ្ឋខ្មែរ និងមានតម្រូវការខ្ពស់នៅលើទីផ្សារ។
កសិដ្ឋានគិរីសួគ៌មានផ្ទៃដីទំហំ ៣០០ហិកតា មានទីតាំងស្ថិតនៅជ្រលងភ្នំតាម៉ៅ ស្រុកបាទី ខេត្តតាកែវ ចម្ងាយជាង ៣០គីឡូម៉ែត្រ ពីភាគខាងត្បូងរាជធានីភ្នំពេញ៕




-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ