ព័ត៌មានជាតិ
ខេត្តព្រៃវែង ពង្រឹងវិស័យកកសិកម្មឆ្ពោះទៅរកបច្ចេកវិទ្យាកសិកម្មបៃតងលើកកម្ពស់ជីវភាពប្រជាជន
ព្រៃវែង៖ សាកលវិទ្យាល័យជាតិជាស៊ីម កំចាយមារ ធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទវិទ្យាសាស្ត្រថ្នាក់ជាតិលើកទី៧ ស្ដីពី កសិកម្ម និងអភិវឌ្ឍន៍ជនបទ ក្រោមប្រធានបទ” ការស្រាវជ្រាវឆ្ពោះទៅរកបច្ចេកវិទ្យាកសិកម្មបៃតង និងលើកកម្ពស់ជីវភាពជនបទ ” ដែលមានការអញ្ជើញចូលរួមពីសំណាក់លោក ចាន់ សុវុឌ្ឍ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក ទូច វិសាសសុខ រដ្ឋលេខាធិការ តំណាងលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។
លោក សិត ខន សាកលវិឡាធិការនៃសាកលវិឡាល័យ ជាតិជាស៊ីមកំចាយមារ បានលើកឡើងថា ការរៀបចំសន្និសីទវិទ្យាសាស្ត្រថ្នាក់ជាតិស្តីពី « កសិកម្ម និងអភិវឌ្ឍន៍ជនបទ » នេះឡើង មានគោលបំណងសំខាន់ៗមួយចំនួន រួមមាន ការចែករំលែកលទ្ធផលស្រាវជ្រាវក្នុងចំណោមអ្នកស្រាវជ្រាវខ្មែរ និងបរទេស, កសាងអ្នកស្រាវជ្រាវវ័យក្មេងឱ្យបានច្រើនថែមទៀត, ប្រមូលលទ្ធផល និងចងក្រងស្នាដៃស្រាវជ្រាវទាំងអស់ពាក់ព័ន្ធនឹងវិស័យកសិកម្ម, ស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយពាក់ព័ន្ធនឹងវិស័យកសិកម្ម, បង្កើតនូវវប្បធម៌ចែករំលែកបទពិសោធន៍ទៅវិញទៅមករវាងអ្នកស្រាវជ្រាវដែល មានបទពិសោធន៍ និងអ្នកស្រាវជ្រាវវ័យក្មេងនៅក្នុងវិស័យកសិកម្ម និងអភិវឌ្ឍន៍ជនបទ។ ការប្រារព្ធសន្និសីទវិទ្យាសាស្ត្រថ្នាក់ជាតិលើកទី ៧ នេះ ត្រូវបានបែងចែកជាអនុវិស័យពាក់ព័ន្ធចំនួន១១ ដែលមានដូចជា៖ ១. វិស្វកម្មកសិកម្ម, ២, វិទ្យាសាស្ត្រដំណាំ និងវិទ្យាសាស្ត្រដី, ៣. វិទ្យាសាស្ត្រនិងវេជ្ជសាស្ត្រសត្វ, ៤. វិទ្យាសាស្ត្រជលផល។
ថ្លែងនៅក្នុងឱកាសនោះលោក ចាន់ សុវុឌ្ឍ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា សន្និសីទវិទ្យាសាស្ត្រដែលកំពុងដំណើរការនាពេលនេះគឺពិតជាមានខ្លឹមសារ និង អត្ថន័យយ៉ាងជ្រាលជ្រៅក្នុងការចូលរួមចំណែកលើកកម្ពស់សង្គមសេដ្ឋកិច្ចជាតិ ជាពិសេសជីវភាពរបស់កសិកររស់នៅតំបន់ជនបទ ដែលប្រកបមុខរបរកសិកម្មជាចម្បងរួមជាមួយនឹងសមិទ្ធផលជាច្រើនទៀត ដែលរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាទូទាំងប្រទេសសម្រេចបានប្រកបដោយមោទនភាព។
លោកបន្តថា ចក្ខុវិស័យរបស់រាជរដ្ឋាភិបាល គឺធ្វើទំនើបកម្មវិស័យកសិកម្មកម្ពុជាក្នុងវិសាលភាព និងល្បឿនថ្មី ដើម្បីប្រែក្លាយវិស័យកសិកម្មពីដំណាក់កាលអភិវឌ្ឍន៍តាមបែបវិបុលកម្មបើកទូលាយ ពឹងផ្អែកជាសំខាន់ ទៅលើធនធានដែលមានស្រាប់ដូចជា ធនធានដី និងធនធានធម្មជាតិផ្សេងៗទៀត និងពឹងផ្អែកធាតុចូល តាមបែបប្រពៃណីរបស់កសិករ ឈានទៅរកដំណាក់កាលថ្មីដោយផ្តោតទៅលើផលិតកម្មតាមបែបប្រពល វប្បកម្មស៊ីជម្រៅ ពោលគឺការពឹងផ្អែកជាសំខាន់ទៅលើការប្រើប្រាស់បច្ចេកវិទ្យាទំនើប។
ជាមួយគ្នានេះលោក ទូច វិសាសសុខ រដ្ឋលេខាធិការ តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ ខេត្តព្រៃវែង គឺជាខេត្តមួយដែលមានសក្តានុពលខ្លាំង ខាងផ្នែកវិស័យកសិកម្មដែលខេត្តមួយនេះបាន ផលិតស្រូវបានច្រើនជាងបណ្ដាលខេត្តដ៏ទៃទៀតនៅក្នុងប្រទេសកម្ពុជា។ ដូច្នេះការធ្វើនៅកម្មវិធីនេះ គឺមានសារៈសំខាន់ណាស់ ដល់ក្មួយៗដែលជានិសិត្សជំនាន់ក្រោយ បានយល់ដឹងកាន់តែច្បាស់បន្ថែមទៀតនៅក្នុងកម្មវិធីនេះ៕ សៅគ្រី
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ