Connect with us

ព័ត៌មានជាតិ

ពិព័រណ៍ «ភូមិអាស៊ាន» បានចាប់ផ្តើមហើយ ដោយបើកឲ្យសាធារណជនចូលទស្សនាដោយសេរី

បានផុស

នៅ

កម្មវិធីពិព័រណ៍«ភូមិអាស៊ាន» រៀបចំឡើងក្នុងគោលបំណងអបអរសារទរដែលកិច្ចប្រជុំអាស៊ានបានបញ្ចប់ដោយភាពជោគជ័យកាលពីពេលថ្មីៗនេះនៅរាជធានីភ្នំពេញ។ ព្រឹត្តិការណ៍នេះ កំពុងចាប់ផ្តើមដំណើរការនៅបរិវេណ​សកល​វិទ្យា​ល័យជាតិគ្រប់គ្រង រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកានេះ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

«ភូមិអាស៊ាន» មានការតាំងពិព័រណ៍ចម្រុះនូវម្ហូបអាហារ វប្បធម៌ អរិយធម៌នានា ក្នុងប្រទេសជាសមាជិកអាស៊ានទាំង១០ប្រទេស ដើម្បីផ្លាស់ប្តូរពីវប្បធម៌របស់គ្នាទៅវិញទៅមក ក្នុងនាមជាសហគមន៍តែមួយ។ កម្មវិធីនេះ ក៏មានជាការសម្តែងសិល្បៈខ្មែរ សិល្បៈរបស់សមាជិកអាស៊ានផ្សេងទៀត ដូចជាការ បង្ហាញពីរបាំប្រពៃណី ល្ខោនខោល ការដើរបង្ហាញម៉ូតពីសម្លៀកបំពាក់អាស៊ាន។ ក្នុងនោះ ក៏មានការច្រៀងចម្រៀងពីសំណាក់តារាចម្រៀងកំពុងមានប្រជាប្រិយភាព ដូចជា លោកម៉ានុត លោកសាយ និងក្រុម D-Man ជាដើម។

កញ្ញា លី ​សុភក្រ្តា ​មន្រ្តី​ទំនាក់​ទំនង​សាធារណៈ​នៃ​​សភា​យុវជន​ដែលរៀបចំ​កម្មវិធី​«​ភូមិ​អាស៊ាន»នេះ បានប្រាប់“កម្ពុជាថ្មី” ថា កម្មវិធីនេះ គឺជាកម្មវិធីដែលចង់រួមបញ្ចូលវប្បធម៌ ទំនៀមទម្លាប់របស់ប្រទេសទាំង១០ចូលគ្នា ក្នុងនាមជាសហគមន៍តែមួយ ព្រមទាំង ចង់ឱ្យសាធារណជនបានស្គាល់ និងបានដឹងពីវប្បធម៌នានា។ ការពិព័រណ៍នេះ មានការចូលរួមពីស្ថានទូតនៃសមាជិកអាស៊ានទាំងអស់ លើកលែងតែស្ថានទូត២ប៉ុណ្ណោះដែលមិនបានចូលរួម ព្រោះពួកគាត់ជាប់រវល់ចូលរួមកិច្ចប្រជុំជាបន្តបន្ទាប់។ ទោះជាមិនបានចូលរួមយ៉ាងណា ក៏ពួកគាត់បានសម្តែងពីសេចក្តីត្រេកអរ ដែលបង្កើតឱ្យមានព្រឹត្តិការណ៍នេះឡើងមក។

កញ្ញា លី សុភក្ត្រា បានបន្តថា នៅថ្ងៃទី១នៃការរៀបចំកម្មវិធីនេះ គឺមានការសម្តែងនូវសិល្បៈបុរាណខ្មែរដូចជា ចាប៉ីដងវែង៣ជំនាន់ របាំឆៃយ៉ាំ ល្ខោនខោល និងស្រមោលស្បែកធំ។ ចំណែក នៅថ្ងៃទី២ ចាប់ផ្តើមពីម៉ោង៩ព្រឹក ដល់ម៉ោង៩យប់ មានជាការលេងល្បែងផ្សេងៗបញ្ចូលគ្នា រួចក៏មានការសម្តែងពីខាងស្ថានទូតនៃប្រទេសសមាជិកអាស៊ាននីមួយៗ តំណាងវប្បធម៌របស់ខ្លួន។ ចំពោះកម្ពុជាវិញ ក៏បានត្រៀមរបាំបុរាណ២សម្រាប់កម្មវិធីនេះផងដែរ។

នៅថ្ងៃទី៣ គឺចាប់ផ្តើមតាមម៉ោងដដែល មានជាការលក់ម្ហូបអាហារតាមប្រទេសអាស៊ាន ការលេងល្បែង និងដើរបង្ហាញម៉ូតសម្លៀកបំពាក់ផ្សេងៗដែលជាការស្ម័គ្រចិត្តពីនិស្សិតនៅសាកលវិទ្យាល័យជាតិគ្រប់គ្រង។ មិនតែប៉ុណ្ណោះ ក៏មានការច្រៀងចម្រៀងពីតារាចម្រៀងមានប្រជាប្រិយភាព ព្រមទាំង មានជាការប្រគំតន្រ្តីបញ្ចប់កម្មវិធី។ កញ្ញា លី សុភក្ត្រា សង្ឃឹមថា ដំណើរការកម្មវិធីនេះ នឹងទទួលបានភាពជោគជ័យ ព្រមទាំងសង្ឃឹមថា មានការចូលរួមពីសំណាក់យុវជន និងសាធារណជនច្រើន ដើម្បីបានស្គាល់នូវវប្បធម៌ផ្សេងៗរបស់ប្រទេសជាសមាជិកអាស៊ាន។

រីឯ លោក តូច រ៉ា ប្រធានការិយាល័យឯកទេសសូន្យរូប នៅនាយកដ្ឋានសិល្បៈសូន្យរូប ដែលតំណាងឱ្យស្តង់របស់កម្ពុជា បានលើកឡើងថា ក្នុងនាមលោកជាសិល្បករខ្មែរមួយរូប ពិតជាមានមោទនភាព ដែលបានយកវប្បធម៌របស់ខ្មែរមកតាំងបង្ហាញ និងណែនាំដល់សាធារណជនឱ្យបានស្គាល់ពីវប្បធម៌ដ៏ផូរផង់របស់ខ្មែរ។ លោក តូច រ៉ា បន្តថា ក្នុងពិព័រណ៌នេះ មានដាក់តាំងពិព័រណ៌ដូចជា រូបគំនូរទឹក ខ្លែងឯក តោក ម្រ័ក្សណ៍មាសសន្លឹក និងរូបចម្លាក់ផ្សេងៗ។ ជាមួយគ្នានេះ ក៏មានជាការបង្ហាញពីរៀបធ្វើខ្លែងឯកផងដែរ។

សូមជម្រាបថា «ភូមិអាស៊ាន»នេះ ត្រូវបានធ្វើឡើងជាលើកទីមួយមានរយៈពេល៣ថ្ងៃ រៀបចំដោយសភា​យុវជន​នៃ​កម្ពុជា ​។ ដូច្នេះ សាធារណជនអាចចូលរួមដោយសេរីចាប់ពីថ្ងៃនេះតទៅ ដើម្បីបានស្គាល់ពីវប្បធម៌នានានៃប្រទេសសមាជិកអាស៊ាននៅសាកលវិទ្យាល័យជាតិគ្របគ្រង៕

ដោយ៖ អុន ស្រីមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ ម៉ោង មុន

ឧបនាយករដ្ឋមន្រ្តី ទៀ សីហា ប្រាប់ឱ្យអាជ្ញាធរខេត្តកោះកុងបង្កើនការពារអភិរក្សព្រៃឈើ គ្រាធនធានដ៏ទាក់ទាញសំខាន់បំផុត

ព័ត៌មានជាតិ៦ ម៉ោង មុន

ផ្លែគុយ​នៅ​ខេត្តកោះកុង ឆ្នាំនេះហុចផលច្រើន តែលក់ចេញពុំសូវបានតម្លៃដូចឆ្នាំទៅ

ព័ត៌មានជាតិ៦ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី÷ការរៀបចំព្រះរាជក្រឹត្យស្ដីពីលក្ខន្តិកៈដោយឡែកនៃអង្គសុខាភិបាល អាចផ្តល់ផលរំពឹងចំនួន៣

សន្តិសុខសង្គម៧ ម៉ោង មុន

ឆេះផ្ទះ៣ខ្នង ក្បែរវត្តគល់ទទឹង សង្ស័យ​កើតចេញពីការឆ្លងចរន្តអគ្គិសនី

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងការងារ រៀប​ចំសិក្ខាសាលា​ពិគ្រោះយោបល់​លើ​ឯកសារ​ទស្សនាទាន ស្ដីពី “កម្លាំងពលកម្មនៅកម្ពុជា”

ចងការប្រាក់
សន្តិសុខសង្គម២០ ម៉ោង មុន

កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាត​ទារលុយតាមហ្វេសប៊ុក

ព័ត៌មានជាតិ១៤ ម៉ោង មុន

ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ

ចរាចរណ៍១៩ ម៉ោង មុន

ម៉ូតូ ២ គ្រឿង ពន្លះគ្នាពេញទំហឹង ស្លាប់ ១ នាក់ និង រងរបួសធ្ងន់ ១ នាក់

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ២១ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៩មេសា

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

អង់គ្លេស ព្រមានពលរដ្ឋ ត្រូវត្រៀមរបស់របរសំខាន់ៗ សម្រាប់ការប្រើក្នុងគ្រាអាសន្នឲ្យបាន៧២ម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម