Connect with us

ព័ត៌មានជាតិ

អនុប្រធានដ៏ឆ្នើម ៤ រូប នៃគណបក្សប្រជាជនបានចូលរួមបម្រើបុព្វហេតុជាតិមាតុភូមិស្ទើរពេញមួយជីវិត

បានផុស

នៅ

គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដ៏ធំ និងមានភាពចាស់វស្សាជាងគេនៅកម្ពុជា ហើយជាគណបក្សដែលទទួលបានជ័យជម្នះជាបន្តបន្ទាប់សម្រាប់ការបោះឆ្នោតទាំងសកល និងអសកលតាមរយៈការគាំទ្រយ៉ាងភ្លូកទឹកភ្លូកដីរបស់ប្រជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេស។ ជ័យជម្នះទាំងអស់នេះ គឺក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាដែលជាថ្នាក់ដឹកនាំដ៏ឆ្នើម ប្រកបដោយភាពប៉ិនប្រសប់ មគ្គទេសក៍ និងគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយគ្នានេះ ក៏នៅមានឥស្សរជនជាន់ខ្ពស់ចំនួន ៤រូបទៀត ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ដែលសុទ្ធសឹងជាថ្នាក់ដឹកនាំដ៏ឆ្នើមរបស់គណបក្ស ហើយបានចូលរួមបម្រើបុព្វហេតុជាតិមាតុភូមិ និងការអភិវឌ្ឍសង្គមជាតិ។ អនុប្រធានគណបក្សប្រជាជនកម្ពុជាទាំង ៤រូបនេះ រួមមាន៖

១/ សម្ដេចក្រឡាហោម ស ខេង

សម្ដេចក្រឡាហោម ស​ ខេង ជាឥស្សរជននយោបាយជាន់ខ្ពស់របស់កម្ពុជា ដែលកំពុងកាន់តំណែងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ព្រមទាំងមានតួនាទីសំខាន់ៗជាច្រើនទៀត។ សម្ដេចក្រឡាហោម ស ខេង បានបញ្ចប់សញ្ញាបត្រកម្រិតថ្នាក់ឧត្តមសិក្សាផ្នែកវិទ្យាសាស្រ្តនយោបាយ។ សម្រាប់ប្រវត្តិការងាររបស់សម្ដេចក្រឡាហោម គឺនៅឆ្នាំ១៩៩៣ ជាសហរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាអនុប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី។ នៅឆ្នាំ ២០០៦ មកដល់បច្ចុប្បន្ន ជាឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ  និងជាតំណាងរាស្រ្តមណ្ឌលខេត្តបាត់ដំបង។

២/ សម្ដេចវិបុលសេនាភក្តី សាយ ឈុំ

សម្ដេចវិបុលសេនាភក្តី សាយ ឈុំ បានចូលបម្រើការងាររដ្ឋនៅឆ្នាំ១៩៦៩ ជាគ្រូបង្រៀននៅខេត្តស្ទឹងត្រែង និងក្រោយឆ្នាំ១៩៧៩ ជាប្រធាននាយកដ្ឋានចាត់តាំងនៃគណៈចាត់តាំងមជ្ឈឹមបក្ស។ សម្ដេចធ្លាប់ធ្វើជាលេខាគណៈកម្មាធិការបក្សខេត្តកំពង់ស្ពឺ ជាអតីតរដ្ឋមន្ត្រីក្រសួងកសិកម្ម អនុប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី។ នៅឆ្នាំ១៩៩៣ ក្រោយការបោះឆ្នោត អាណត្តិទី១ សម្ដេចវិបុលសេនាភក្តី បានជាប់ឆ្នោតជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ និងនៅអាណត្តិទី៤ ឆ្នាំ២០០៨ ក៏ត្រូវបានជ្រើសតាំងជាអនុប្រធានទី២ នៃរដ្ឋសភា។ រហូតដល់ឆ្នាំ២០១២ សម្ដេច សាយ ឈុំ ក៏បានជាប់ឆ្នោតជាសមាជិកព្រឹទ្ធសភា ហើយត្រូវបានជ្រើសតាំងជាអនុប្រធានទី១ នៃព្រឹទ្ធសភា និងត្រូវបោះឆ្នោតជាប្រធានព្រឹទ្ធសភា នៅឆ្នាំ២០១៥ ដល់បច្ចុប្បន្ននេះ។ សម្ដេចអនុប្រធានគណបក្សប្រជាជនកម្ពុជារូបនេះ បានបញ្ចប់ការសិក្សាសញ្ញាបត្រអនុបណ្ឌិតនយោបាយ និងរដ្ឋបាលសាធារណៈ និងវគ្គបណ្ដុះបណ្ដាលទ្រឹស្ដីនយោបាយជាន់ខ្ពស់នៃសាលានយោបាយទីក្រុងហាណូយ ប្រទេសវៀតណាម និងសញ្ញាបត្រគរុកោសល្យរាជធានីភ្នំពេញ។

៣/ សម្ដេចពិជ័យសេនា ទៀ បាញ់

សម្ដេចពិជ័យសេនា ទៀ បាញ់ ជាមេទ័ព​ដ៏​ខ្លាំង​ពូកែដែលបានដឹកនាំកង​ទ័ព​តស៊ូវាយ​ប្រឆាំង​សត្រូវនៅ​តំបន់​ខេត្ត​កោះកុង និងជាអ្នកនយោបាយកម្ពុជា ដែលបច្ចុប្បន្នកាន់តំណែងជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ។ សម្ដេច ទៀ បាញ់ ជាឥស្សរជនមួយរូប បានឆ្លងកាត់តួនាទី និងទទួលបានកិច្ចការសំខាន់ៗជាច្រើន ដូចជា ប្រធាន​យោធា​ខេត្ត​កោះកុង ប្រធាន​ស្នងការ​ហ្វឹកហ្វឺន​ អនុ​ប្រធាន​អគ្គសេនាធិការ​ អនុ​រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ប្រទេស រដ្ឋមន្ត្រី​ក្រសួង​គមនាគមន៍ ដឹក​ជញ្ជូន និង​ប្រៃសណីយ៍ អនុរដ្ឋមន្ត្រី​ក្រុម​ប្រឹក្សា​រដ្ឋ​មន្ត្រី ​សហរដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ និងជាសមាជិករដ្ឋសភា ជាដើម។

៤/ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាអ្នកនយោបាយស្ត្រីដែលបានចូលរួមតស៊ូចលនារំដោះជាតិកម្ពុជាពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ សម្តេច ម៉ែន សំអន មានឋានន្តរសក្តិជានាយឧត្តមសេនីយ៍ផ្កាយមាស ៤ នៃកងយោធពលខេមរភូមិន្ទ និងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច។ សម្តេចកិត្តិសង្គហបណ្ឌិត ក៏ជាប្រធានសមាគមនារីកម្ពុជា ដើម្បី​សន្តិភាព​ និងការអភិវឌ្ឍផងដែរ៕

ដោយ ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ នាទីute មុន

២០២៤ ក្រសួងអប់រំ ផ្តល់ការអប់រំក្រៅប្រព័ន្ធតាមគ្រប់កម្មវិធីដល់អ្នកសិក្សា ជាង ៥ ម៉ឺននាក់

ព័ត៌មានជាតិ៣ នាទីutes មុន

​​ផ្លូវ​ទៅ​​តំបន់​កន្ទុយនាគ មន្រ្តី​ជំនាញ​​ចុះ​សិក្សា ដាក់​អាទិភាព​សាងសង់

សេដ្ឋកិច្ច៤ នាទីutes មុន

ក្រុមហ៊ុនចិនចាក់ទុនវិនិយោគជាង ២៧០ លានដុល្លារ បើករោងចក្រផលិតស្រោមដៃនៅកម្ពុជា

ព័ត៌មានជាតិ៩ នាទីutes មុន

រដ្ឋមន្រ្តីធនធានទឹកទទូចពលរដ្ឋធ្វើស្រែប្រាំងស្ដាប់ការណែនាំរបស់ស្ថាប័នពាក់ព័ន្ធ ដើម្បីបញ្ចៀសការខ្វះទឹក

ព័ត៌មានជាតិ១៧ នាទីutes មុន

កម្ពុជានឹងបន្តប្រ​ឈមកត្តា​ខាងក្រៅ ខណៈកំពុងរៀបចំខ្លួនចាកចេញពី LDC ​នៅឆ្នាំ២០២៩​

សន្តិសុខសង្គម១៦ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានជាតិ២២ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម