Connect with us

ព័ត៌មានជាតិ

មកស្គាល់សាលា​​កូនអ្នក​មាន​ទាំង ៥ នៅ​ភ្នំពេញ មួយ​ឆ្នាំ​បង់​លុយ​​រៀនខ្ទង់​​ម៉ឺន​ដុល្លា​រ ទើបទៅរួច

បានផុស

នៅ

សាលា​អន្តរជាតិ​ធំៗ​នៅ​ភ្នំពេញមួយ​ចំនួន តម្លៃសិក្សា​ថ្លៃ​មិនចាញ់​សាលានៅក្រៅ​ប្រទេស​ទេ។ ការ​បង់ថ្លៃ​ចូល​រៀន​មួយ​ឆ្នាំ​អាច​ដល់​ខ្ទង់ម៉ឺន​ដុល្លារ​។

សាលាអន្តរជាតិទាំង ៥ មាន​តម្លៃ​សិក្សា​ខ្ពស់ សម្រាប់​កូន​ទូត កូនបរទេស​ កូន​អ្នកមានលុយ​ចូល​រៀនដែល​មាន​កេរ្តិ៍ឈ្មោះ​ល្បីៗមាន​៖

1/ International School of Phnom Penh (ISPP)

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ISPP ជាសាលាចំណេះដឹង​អន្តរជាតិ ដែល​បង្រៀន​សិស្ស​ពី​ថ្នាក់​ដំបូង​រហូត​ដល់​ថ្នាក់​ទី ១២។ សាលា ISPP បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៩០​ មក​ដល់​ពេល​នេះ​មាន​អាយុ​កាល​​ជាង ៣០ ​ឆ្នាំ​​។​ មាន​ទីតាំង​ថ្មី​ដ៏ធំ ស្ថិត​នៅ​មហាវិថី​សម្តេច​តេជោ ហ៊ុន សែន (ផ្លូវ ៦០ ម៉ែត្រ) តម្លៃ​សិក្សា​មួយ​ឆ្នាំ​របស់​សាលា ISPP ចាប់​ពី ៧៧០០ ដុល្លារ ដល់ ២៤០០០ ដុល្លារ​។

2/ Canadian International School of Phnom Penh (CIS)

សាលា​អន្តរជាតិ CIS មាន​ចាប់ពី​ថ្នាក់​មត្តេយ្យ​រហូតដល់​ដល់​ថ្នាក់​ទី ១២។ បើកទ្វារ​ដំបូង​ដោយ​មានតែ​ថ្នាក់​មត្តេយ្យ​ក្នុង​បុរីឧទ្យាន​បាសាក់ CIS បាន​ពង្រីក​ខ្លួន​កាន់តែ​ធំ​ឡើងៗ ដោយ​មាន​សាខា​ដល់​ទៅ ២ ទី ១ គឺ​សាខា​កោះ​ពេជ្រ និង​សាខា​ថ្នាក់​មត្តេយ្យ​ក្នុង​ខណ្ឌ​ទួលគោក។ តម្លៃ​សិក្សា​ CIS ចាប់​ពី ៦៣០០ ដុល្លារ ដល់ ១៧០០០ ដុល្លារ​ក្នុង​មួយ​ឆ្នាំ​។

3/ Northbridge International School (NIS)

សាលា​អន្តរជាតិ Northbridge មាន​ទីតាំង​ស្ថិត​នៅ​ផ្លូវ​ ២០០៤ ជាសាលា​ដែល​ផ្តល់​ការ​សិក្សា​ជា​អន្តរជាតិ។ មាន​កម្មវិធី​អាច​សិស្ស​ផ្លាស់ប្តូរ​ការ​សិក្សា​ជាមួយ​សិស្ស​អន្តរជាតិ​តាម​រយៈ​ Global Campus។ តម្លៃ​សិក្សា​របស់ Northbridge ចាប់ពី ៦០០០ ដុល្លារ ដល់ ២៤០០០ ដុល្លារ ក្នុង​មួយ​ឆ្នាំ​។

4/ Australian International School of Phnom Penh (AISPP)

សាលា​អន្តរជាតិ​ដ៏​ធំ​ថ្មី​មួយ​ទៀតនេះ ទើប​ប្រឡូក​ក្នុង​វិស័យ​អប់រំ​នៅ​កម្ពុជា​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ។ អនុវត្ត​កម្មវិធី​សិក្សា​មក​ពី​ប្រទេស​អូស្ត្រាលី​ ​មាន​បង្រៀន​ចាប់ពី​ឆ្នាំ​ដំបូងៗ​រហូត​ដល់​ថ្នាក់​ទី​ ១២។

ស្ថិត​នៅ​ក្នុង​ខណ្ឌ​ប្ញស្សី​កែវ គ្របដណ្តប់​លើ​ផ្ទៃដី​ដល់​ទៅ ​៦ ហិកតា តម្លៃ​សិក្សា​សាលា AISPP ចាប់​ពី ៥០០០ ដុល្លារ ដល់ ២២០០០ ដុល្លារ​ក្នុង​មួយ​ឆ្នាំ​។

5/ Lycée Français René Descartes 

សាលាបារាំង រឺនេដេកាត សិក្សាដោយផ្ទាល់ជាភាសាបារាំង​មាន​ពី​ថ្នាក់មតេ្តយ្យដល់ថ្នាក់​ទី​១២។ មាន​ទីតាំង​ក្បែរ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង តម្លៃសិក្សា​របស់​សាលា​ដែល​គ្រប់គ្រង​ដោយ​ជនជាតិ​បារាំង​ ចាប់​ពី ៦០០០ ដុល្លារ ដល់ ៩០០០ ដុល្លារ ក្នុង​មួយ​ឆ្នាំ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ នាទី មុន

សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រ ប្រារព្ធពិធីបុណ្យឧទ្ទិសមហាកុសលជូន អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី  គម្រប់ខួប៤ឆ្នាំ 

កីឡា១០ នាទី មុន

អបអរសាទរ! ព្រះ​ខ័ន​រាជ​ស្វាយរៀង ឈ្នះជើង​ឯកលីគកំពូលកម្ពុជារដូវកាលនេះ

ព័ត៌មានជាតិ២ ម៉ោង មុន

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេ​ជោ​សែន​កំពត បញ្ជុនយុវជន១.៥​លាន​ចុះ​ហាត់​ការ​នៅ​ក្រុមហ៊ុន​ឯកជន​ ដើម្បី​ដកស្រង់​ជំនាញ​ជាក់ស្តែង

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

រុស្ស៊ី ចាប់ផ្ដើមផលិតស្មាតហ្វូនជាមួយសមត្ថភាពកំពូលប្រឆាំងការលេចធ្លាយទិន្នន័យ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ទូរទស្សន៍ ថៃ ត្រៀមដាក់ដំណើរការអ្នកផ្សាយព័ត៌មាន AI មួយរូបទៀត (មានវីដេអូ)

Sokha Hotels

ព័ត៌មានពេញនិយម