Connect with us

ព័ត៌មានជាតិ

សម្តេចតេជោ ក្រើនរំលឹក សមាជិកបក្សក្នុងជួររដ្ឋាភិបាល ត្រូវយកចិត្តទុកដាក់បម្រើជាតិ និងប្រជាជន

បានផុស

នៅ

សម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹកដល់ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ទាំងអស់ដែលមានតួនាទីនៅរាជរដ្ឋាភិបាល ត្រូវបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជន ជាពិសេសបន្តយកចិត្តទុកដាក់រក្សា សន្តិសុខ សណ្ដាប់ធ្នាប់ សង្គម ដោយអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព រួមមាន ការបង្ក្រាបនូវបទល្មើសផ្សេងៗ ដូចជា ចោរឆក់ ចោរប្លន់ និងការជួញដូរគ្រឿងញៀនជាដើម ដើម្បីផ្តល់ភាពកក់ក្តៅ និងធានាដល់សុវត្ថិភាពនៃការរស់នៅ របស់ប្រជាពលរដ្ឋ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការថ្លែងនេះធ្វើឡើងក្នុងឱកាស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយ មន្ត្រីគណបក្សប្រជាជនកម្ពុជាចំនួនប្រមាណជាង ៣ពាន់នាក់ ដែលបានធ្វើឡើងនៅ វិមាន៧មករា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្ថែមថា ទន្ទឹមនេះ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ត្រូវយក​​ចិត្តទុកដាក់ផ្តល់នូវសេវាសាធារណៈ រួមមានសេវាតម្រូវការចាំបាច់ទាំងឡាយ និងសេវាសំណូមពរនានា ជូនប្រជាពលរដ្ឋ ឱ្យបានលឿន និងមានប្រសិទ្ធិភាព ហើយត្រូវខិតខំបំបាត់ឱ្យអស់នូវភាពអសកម្មនានា។ អាជ្ញាធរត្រូវយកចិត្តទុក ដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋឱ្យបានរហ័ស និងមានប្រសិទ្ធិភាព ផ្តល់នូវសេវាចាំបាច់នានាជូនប្រជាពលរដ្ឋឱ្យបានលឿន រហ័ស ចៀសវាងបង្កនូវបញ្ហានានា។

សម្ដេចតេជោ បញ្ជាក់បន្ថែមថា សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ត្រូវរួមគ្នាបន្តការទប់ស្កាត់ជំងឺកូវីដ-១៩ និងជំងឺរាតត្បាតនានា យកចិត្តទុកដាក់ដោះស្រាយបញ្ហាលក់ដូររបស់ប្រជាជនដែលកើតមានឡើងនៅតាមផ្សារ បញ្ហាចរាចរណ៍ បញ្ហាទឹក ភ្លើង។ល។ លើសពីនេះសម្ដចតេជោ បានជំរុញឱ្យមានការខិតខំដោះស្រាយបញ្ហាជម្លោះរវាង កម្មករ ជាមួយរោងចក្រ ឬ បុគ្គលិកក្រុមហ៊ុន ជាមួយ ក្រុមហ៊ុន និងលើកទឹកចិត្តឱ្យអាជ្ញាធរព្យាយាមដោះស្រាយបញ្ហាជម្លោះរបស់ប្រជាពលរដ្ឋតាមបែបក្រៅប្រព័ន្ធតុលាការ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអបអរសាទរចំពោះក្រុមប្រឹក្សាឃុំ/សង្កាត់ ក្នុងរាជធានីភ្នំពេញទាំងអស់ ដែលទទួលបានការគាំទ្រពីប្រជាពលរដ្ឋ តាមរយៈការបោះឆ្នោត ឃុំ សង្កាត់ កន្លងទៅនេះ។ សម្តេចតេជោ ហ៊ុន សែន ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានប្រឹងប្រែងរក្សាស្ថិរភាពនយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់សង្គមបានល្អ ការរួមគ្នាទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ទប់ស្កាត់បាននូវទង្វើបង្កចលាចលនានាក្នុងសង្គម។

នៅក្នុងពិធីសំណេះសំណាលនេះដែរ សម្ដេចតេជោ បានលើកឡើងនូវសមិទ្ធិផលធំៗមួយចំនួនគួរអោយកត់សម្គាល់របស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាបានធ្វើរួមាន ការក្សាបានស្ថិរភាពនយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់សង្គម ភាពជោគជ័យនៃការប្រយុទ្ធទប់ស្កាត់ជំងឺកូវីដ-១៩ ជាពិសេសគឺការដាក់ចេញនូវយុទ្ធសាស្ត្រវ៉ាក់សាំងស្រោចជូនប្រជាពលរដ្ឋដែលបានបង្កើតភាពស៊ាំបានយ៉ាងល្អ ការរក្សាកំណើនសេដ្ឋកិច្ច ការគ្រប់គ្រងដោះស្រាយឆ្លើយតបទៅនឹងគ្រោះមហន្តរាយបានទាន់ពេលវេលា ពិសេសគឺពេលគ្រោះទឹកជំនន់បានកើតឡើង ការគ្រប់គ្រងដំណើរការនៃការបោះឆ្នោតបានយ៉ាងល្អនាពេលកន្លងទៅ លើសពីនេះការអនុវត្តការទូតឯករាជ្យផ្អែកដោយច្បាប់ ពាក់ព័ន្ធនឹងការបោះឆ្នោតនៅអង្គការសហប្រជាជាតិលើបញ្ហា រុស្ស៉ី-អ៊ុយក្រែន និងភាពជោគជ័យយ៉ាងត្រចះត្រចង់ក្នុងនាមជាម្ចាស់ផ្ទះនៃការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន២០២២នៅកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

ដាណឺម៉ាក ព្រមានថា ៥ឆ្នាំទៀត រុស្ស៊ី អាចបញ្ឆេះសង្គ្រាមធំនៅអឺរ៉ុប

រោងចក្រថាមពលនុយក្លេអ៊ែរ
ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

វៀតណាមត្រូវការថវិកាជាង ២០ ប៊ីលានដុល្លារ សម្រាប់គម្រោងរោងចក្រថាមពលនុយក្លេអ៊ែរ

លោក កត្តា អ៊ន
សន្តិសុខសង្គម១៧ នាទីutes មុន

អ្នកនាំពាក្យក្រសួងការងារ ជំរុញនិយោជកពង្រឹងការអនុវត្តវិធានការបង្ការអគ្គិភ័យ និងវិធានការសុវត្ថិភាពនៅតាមសហគ្រាស គ្រឹះស្ថាន

ព័ត៌មានជាតិ២២ នាទីutes មុន

អ្នកនាំពាក្យ ថា ACU កំពុងព្យាយាមទាក់ទងបុគ្គល៤រូបទៀតឱ្យមកប្រកាសទ្រព្យសម្បត្តិ

ជីវិតកម្សាន្ដ២២ នាទីutes មុន

ពិធីករ​សង្ហា ជា រ៉េយម៉ុន វិលចូលរួម Mr ​World ​2025​ ខណៈមានការទទួលស្គាល់ថា ជាបេក្ខភាពដ៏ស័ក្តិសម

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រៀម​ខ្លួនប្រគល់​ទឹក​ដី​ដូរ​យក​សន្តិភាពហើយ

សន្តិសុខសង្គម៨ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានជាតិ៥ ម៉ោង មុន

ស្ពានឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ទៅ​ផ្លូវល្បឿន​លឿន​​ភ្នំពេញ-បាវិត​​ វឌ្ឍនភាព​​​សម្រេច​​​បាន​​ជាង ៥%

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ហេតុការណ៍បំផ្ទុះ​គ្រាប់បែក​អត្តឃាត​​កក្រើក​ឡើង​ជាថ្មី​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​

ព័ត៌មានជាតិ១០ ម៉ោង មុន

ហ្វូងសត្វជ្រឹងរាប់ពាន់ក្បាលនៅវត្តបាយដំរាំ កំពុងទាក់ទាញទេសចរអន្តរជាតិបានយ៉ាងប្រសើរ

Sokha Hotels

ព័ត៌មានពេញនិយម