ព័ត៌មានជាតិ
ពលរដ្ឋនៅឃុំអូរសោម ខេត្តពោធិ៍សាត់ ទទួលបានសមិទ្ធផលផ្លូវបេតុង៦ខ្សែ
លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បើកសម្ពោធការដ្ឋានផ្លូវចាក់បេតុង៦ខ្សែជូនប្រជាពលរដ្ឋឃុំអូរសោមនាថ្ងៃទី២៧ ខែវិចិ្ឆកា ឆ្នាំ២០២២នេះ នៅសាលាបឋមសិក្សាអូរសោម ស្ថិតក្នុងភូមិឃុំអូសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ពិធីបើកសម្ពោធនេះមានការចូលរួមពីលោកបណ្ឌិត ទី ថានី អនុប្រធានទី១ អាជ្ញាធរអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកវាលវែង លោក លោកជំទាវ អភិបាលរងខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត និងអាជ្ញាធរស្រុកព្រមទាំងប្រជាពលរដ្ឋចំនួន៥០០គ្រួសារ។


លោក ខូយ រីដា បានមានប្រសាសន៍ថា នេះជាសមិទ្ធផលថ្មីស្រឡាងមួយបន្ថែមទៀតសម្រាប់ឃុំអូរសោមនេះ ដែលមានសំណាងជាងឃុំដទៃទូទាំងខេត្តពោធិ៍សាត់ ដែលជាកញ្ចប់ថវិការដ្ឋបាលខេត្ត ចាប់ផ្ដើមបើកសម្ពោធការដ្ឋានផ្លូវចាក់បេតុងនេះឡើង ចំនួន៦ខ្សែ ប្រវែង២៨គីឡូម៉ែត ដោយតភ្ជាប់គ្នាពីភូមិទៅមួយក្នុងឃុំអូរសោមនេះ ងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋដែលចរាចរណ៍ទៅមកក្នុងតំបន់ និងដឹកដំណាំកសិផលយកទៅលក់នៅទីផ្សារ។ ជាមួយគ្នានោះដែរ លោកអភិបាលនៃគណៈអភិបាលខេត្តបានក្រើនរំលឹកដល់ពលរដ្ឋឲ្យចូលរួមគ្នាថែរក្សាសម្បត្តិធម្មជាតិព្រៃឈើនៅតំបន់នេះកុំឱ្យមានភ្លើងឆាបឆេះ និងការកាប់រានយកដីព្រៃជាដើម។
ជាចុងក្រោយលោកក៏មានចែកជូននូវសារ៉ុងម្នាក់មួយនិងបានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋឱ្យទៅធ្វើអត្តសញ្ញាណប័ណ្ណដើម្បីចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា៕
អត្ថបទ៖ លាន គ្រន






-
សន្តិសុខសង្គម៦ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ចរាចរណ៍៥ ម៉ោង ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព១ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សង្ក្រាន្ត៥ថ្ងៃនៅថៃ គ្រោះថ្នាក់ចរាចរណ៍ សម្លាប់មនុស្ស ១៧១នាក់