ព័ត៌មានជាតិ
គិតត្រឹមថ្ងៃទី៥មករា មានកម្មករនិយោជិតជាង៣៤ម៉ឺននាក់ ទទួលបានការឧបត្ថម្ភពីរដ្ឋាភិបាល
ចាប់តាំងពី ខែឧសភា ឆ្នាំ២០២០ រហូតមកដល់ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១នេះ រដ្ឋាភិបាលបានបើកផ្ដល់ប្រាក់ឧបត្ថម្ភជូនកម្មករនិយោជិត ក្នុងវិស័យកាត់ដេរ និងវិស័យទេសចរណ៍ ដែលរងផលប៉ះពាល់ដោយជំងឺកូវីដ១៩ ជាង៣៤ម៉ឺននាក់ ហើយដែលសរុបទឹកប្រាក់ជាង២៣លានដុល្លារអាមេរិក។

លោក ហេង សួរ រដ្ឋលេខាធិការ និង ជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានឲ្យដឹងថា នៅឆ្នាំ២០២០នេះ រដ្ឋាភិបាលបានចំណាយថវិកាជាង ២៣លានដុល្លារ ដើម្បីឧបត្ថម្ភសាច់ប្រាក់ដល់កម្មករនិយោជិត ក្នុងវិស័យការងារ និងវិស័យទេសចរណ៍ ជាង៣៤ម៉ឺននាក់រងផលប៉ះពាល់ដោយកូវីដ១៩។ លោកបានបន្តថា ការបើកផ្ដល់ប្រាក់ឧបត្ថម្ភជូនកម្មករនិយោជិតក្នុងវិស័យកាត់ដេរ និងវិស័យទេសចរណ៍នេះ បានចាប់ផ្ដើមអនុវត្តចាប់ពីខែឧសភា ឆ្នាំ២០២០ ហើយបើគិតមកដល់ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១នេះ មានចំនួន ៤៥ លើកហើយ។

បើតាមក្រសួងការងារចំពោះប្រាក់ឧបត្ថម្ភនេះ នឹងត្រូវបើកផ្តល់ជាប្រាក់រៀល និងអាស្រ័យលើចំនួនថ្ងៃ នៃការព្យួរកិច្ចសន្យាការងារ ក្នុងនោះចំនួន៦ម៉ឺនរៀលស្មើនឹង១៥ដុល្លារអាមេរិក សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេលពី៧ថ្ងៃដល់១០ថ្ងៃ។ ១២ម៉ឺនរៀលស្មើនឹង៣០ដុល្លារអាមេរិក សម្រាប់ព្យួរការងាររយៈពេលចាប់ពី១១ថ្ងៃដល់២០ថ្ងៃ។ ១៦ម៉ឺនរៀលស្មើនឹង៤០ដុល្លារអាមេរិក សម្រាប់ព្យួរការងាររយៈពេលចាប់ពី២១ថ្ងៃដល់១ខែ។
គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅ បានប្រកាសជួយដល់វិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង ផលិតផលធ្វើដំណើរ កាបូប និងវិស័យទេសចរណ៍ រយៈពេលបីខែបន្ថែមទៀត ចាប់ពីខែមករារហូតដល់ខែមីនា ឆ្នាំ២០២១។

ក្នុងនោះរដ្ឋាភិបាលបន្តផ្ដល់ប្រាក់ឧបត្ថម្ភ ៤០ ដុល្លារក្នុងមួយខែ សម្រាប់កម្មករ-និយោជិតម្នាក់ ដែលបំពេញការងារក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ ស្បែកជើង ផលិតផលធ្វើដំណើរ និងកាបូប សម្រាប់រយៈពេល ៣ ខែបន្ថែមទៀត គឺចាប់ពីខែមករាដល់ខែមីនា ឆ្នាំ២០២១។ ម្ចាស់រោងចក្រ-សហគ្រាស ក្នុងវិស័យនេះ ត្រូវបន្ថែមចំនួន ៣០ ដុល្លារ ដល់កម្មករ-និយោជិតម្នាក់។ បន្តផ្ដល់ប្រាក់ឧបត្ថម្ភ ៤០ ដុល្លារក្នុងមួយខែ ជូនកម្មករនិយោជិតម្នាក់ ដែលបំពេញការងារក្នុងវិស័យទេសចរណ៍ ដូចជាសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងភ្នាក់ងារទេសចរណ៍ សម្រាប់រយៈពេល ៣ ខែបន្ថែមទៀត គឺចាប់ពីខែមករាដល់ខែមីនា ឆ្នាំ២០២១។ សហគ្រាស និងអាជីវកម្មក្នុងវិស័យទេសចរណ៍ ត្រូវរួមចំណែកតាមគោលការណ៍ស្ម័គ្រចិត្ត និងតាមលទ្ធភាព ជាក់ស្តែងបន្ថែមលើអ្វីដែលរាជរដ្ឋាភិបាលបានផ្តល់ជូន៕
អត្ថបទ៖ សំអឿន
សូមចុចអាន៖ ដំណាំតាសក់ ជួយសម្រួលជីវភាពរស់នៅរបស់ពលរដ្ឋមួយចំនួនក្នុងស្រុកកងមាស

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ