ព័ត៌មានជាតិ
ដីព្រៃលិចទឹកកោងកាងរងការទន្ទ្រានកាន់កាប់ជាច្រើនហិកតានៅក្នុងសង្កាត់អូរក្រសារក្រុងកែប
បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅក្នុងភូមិដំណាក់ចំបក់ សង្កាត់អូក្រសារ ក្រុងកែប ខេត្តកែប កាលពីថ្ងៃទី២៧ខែវិច្ឆិកា ឆ្នាំ២០២២ម្សិលមិញនេះ បានលើកឡើងឲ្យដឹងថា ដីព្រៃលិចទឹកកោងកាង គឺជាដីព្រៃលិចទឹក ជាកន្លែងជម្រកត្រីពង នៅចំណុចភូមិឃុំខាងលើនេះរងការកាប់ទន្ទ្រានកាន់កាប់ជារបស់ឯកជនច្រើនហិកតា ត្រូវបានអ្នកមានលុយ និងអ្នកមានអំណាចម្នាក់បាននិងកំពុងធ្វើសកម្មភាពទន្ទ្រានកាន់កាប់ធ្វើជាកម្មសិទ្ធិ។
ប៉ុន្តែមន្ត្រីអាជ្ញាធរ សង្កាត់អូក្រសារ ក៏ដូចជាមន្ត្រីអាជ្ញាធរ ក្រុងកែប ព្រមទាំងប្រធានមន្ទីរកសិកម្ម នៅខេត្តកែប បែរជាមិនហ៊ានចាត់វិធានការទៅលើក្រុមអ្នកមានអំណាចបានកំពុងធ្វើសកម្មភាពទន្ទ្រានកាន់កាប់ដីព្រៃលិចទឹកកោងកាង យកធ្វើជាកម្មសិទ្ធិ ហេតុនេះហើយទើបប្រជាពលរដ្ឋលើកឡើងថា ទាល់តែមានការឃុបឃិតជាប្រព័ន្ធទើបសកម្មភាពទន្ទ្រានកាន់កាប់ដីព្រៃលិចទឹកនិងព្រៃកោងកាង នៅសង្កាត់អូរក្រសារ ក្រុងកែប អាចប្រព្រឹត្តទៅយ៉ាងរលូន ដោយគ្មានការទប់ស្កាត់។
ប្រជាពលរដ្ឋក្នុងសង្កាត់អូរក្រសា បានអំពាវនាវឲ្យឯកឧត្តមអភិបាលខេត្តកែប ព្រមទាំងប្រធានមន្ទីរពាក់ព័ន្ធក្នុងខេត្តកែប ចាត់វិធានការទប់ស្កាត់សកម្មភាពទន្ទ្រានកាន់កាប់ដីព្រៃកោងកាង និងព្រៃលិចទឹកតាមតាមដងព្រែកជាបន្ទាន់ប្រកបដោយប្រសិទ្ធភាពពិតប្រាកដ។
ដោយហេតុថា ក្នុងមួយរយៈកន្លងទៅនេះដីព្រៃលិចទឹកកោងកាងជាដែនកន្លែងជម្រកត្រីពង ជាដីព្រៃលិចទឹកមានជាច្រើនហិកតារងកាត់ទន្ទ្រានត្រូវបានវិនាស ហិនហោចអស់នាពេលឆាប់ៗខាងមុខនេះហើយ តើលោកចៅសង្កាត់ អូរក្រសារ និងលោកអភិបាលក្រុង បែរជារក្សាភាពស្ងៀមស្ងាត់ធ្វើមិនដឹងទៅវិញ៕
អត្ថបទ៖ សឹង រ៉ាត់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
កីឡា២ ថ្ងៃ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
សេដ្ឋកិច្ច៣ ថ្ងៃ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកដំណើរមួយយន្តហោះ ជិះចេញពីព្រលាននៅឆ្នាំ២០២៥ តែចុះចតនៅឆ្នាំ២០២៤
-
សេដ្ឋកិច្ច៣ ថ្ងៃ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា