Connect with us

ព័ត៌មានជាតិ

​ក្នុង​បុរី​ប៉េង ហួត ដំឡើងបង្គោល​អង់តែ​នទូរសព្ទ​រួម ប្រើ​ ៣ ក្រុមហ៊ុន​ក្នុងពេល​តែ​មួយ

បានផុស

នៅ

រយៈពេល​ពីរថ្ងៃ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​ចាត់បញ្ជូន​មន្រ្តី​ចុះត្រួតពិនិត្យវឌ្ឍនភាពការងារពង្រឹងគុណភាពសេវាទូរគមនាគមន៍នៅ បុរី​ ប៉េង​ ហួត​ ស្ថិត​នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចុះត្រួតពិនិត្យនេះ មានគោលបំណងដើម្បីធ្វើការឈ្វេងយល់ពីការប្រែប្រួលនៃគុណភាពសេវាអ៊ីនធឺណិត និងសេវាទូរសព្ទ បន្ទាប់ពីក្រុមការងារបានសាងសង់ “បង្គោលអង់តែនរួម” បន្ថែមចំនួន​ ១២ បង្គោល ដែល “បង្គោលអង់តែនរួម” នីមួយៗអាចបំពាក់បានស្ថានីយ៍អង់តែនរបស់ប្រតិបត្តិករចំនួន ៣ ក្រុមហ៊ុន។​

គិតត្រឹមថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ស្ថានីយ៍អង់តែនបន្ថែមចំនួន ២៨ បានដាក់ឱ្យដំណើរការក្នុងនោះក្រុមហ៊ុន Cellcard ចំនួន ១០ ស្ថានីយ៍, ក្រុមហ៊ុន Metfone ចំនួន ៦ ស្ថានីយ៍, និងក្រុមហ៊ុន Smart ចំនួន ១២ ស្ថានីយ៍។ ប្រតិបត្តិករនឹងបន្តបំពាក់ស្ថានីយ៍អង់តែនបន្តទៀតរហូតគ្រប់ចំនួនតាមការគ្រោងទុក។

បើតាម​ប្រភពពី​មន្រ្តី​ក្រសួង​ប្រៃសណីយ និង​ទូរគមនាគមន៍​ បន្ថែមលើការងារបច្ចេកទេសដែលអ្នកជំនាញបានប្រើឧបករណ៍វាស់ស្ទង់ជាបន្តបន្ទាប់​ ក្រុមមន្រ្តី​បានចុះ​ស្ទង់មតិនិងប្រមូលព័ត៌មានពីប្រជាពលរដ្ឋដោយផ្ទាល់នៅតាមផ្ទះសំដៅជំរុញការដោះស្រាយបញ្ហាសេវាជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ។

បញ្ហាគុណភាពសេវានេះ មានជាច្រេីនឆ្នាំមកហេីយ។ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បាន​បង្កើតក្រុមការងារដោះស្រាយបញ្ហាផ្ទាល់នៅតាមបុរី និងសហការជាមួយម្ចាស់បុរី ព្រមទាំងប្រតិបត្តិករទូរគមនាគមន៍ដើម្បីពង្រឹងគុណភាពសេវាទូរសព្ទចល័ត និងសេវាអ៊ីនធឺណិត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម