ព័ត៌មានជាតិ
ដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតនៅខេត្តកោះកុង ប្រព្រឹត្តទៅដោយរលូនល្អមិនមានបណ្តឹងតវ៉ាអ្វីឡើយ
ក្នុងដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ ២០២២ នៅខេត្តកោះកុង ប្រព្រឹត្តដោយទៅរលូនល្អមិនមានបណ្តឹងតវ៉ាអ្វីឡើយ បើទោះបីជាមានបញ្ហាបច្ចេកទេស និងកត្តាអាកាសធាតុបន្តិចបន្តួចយ៉ាងណាក្តី។

លោក សេង ណេង ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកោះកុង បានថ្លែងរសៀលថ្ងៃទី២៨ ខែវិច្ឆិកាថា ត្បិតសម្ភារៈបច្ចេកទេសប្រើប្រាស់យូរឆ្នាំ និងភ្លៀងធ្លាក់ខ្លះក្តី ក៏ដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ ២០២ ក្នុងភូមិសាស្រ្តខេត្តកោះកុង នៅតែប្រព្រឹត្តរលូនល្អប្រសើរ ក្រោមបរិយាកាសសន្តិសុខសណ្តាប់ធ្នាប់រៀបរយ។

លោក សេង ណេង បង្ហាញទៀតថា លទ្ធផលចុះឈ្មោះបោះឆ្នោតរយៈពេល ៣៩ថ្ងៃនេះ មន្រ្តីលេខាធិការរៀបចំការបោះឆ្នោតខេត្ត បានចុះឈ្មោះអ្នកបោះឆ្នោតថ្មីបាន ៦,១៨០នាក់។ ក្នុងនោះ ចុះឈ្មោះថ្មី ៥,៥៧១នាក់ ផ្ទេរចូលចំនួន ១,៣៥៩នាក់ និងផ្តាស់ប្តូរការិយាល័យចំនួន ២៤៥នាក់។

ប្រជាពលរដ្ឋ ដែលត្រូវលុបឈ្មោះចេញពីបញ្ជីឈ្មោះបោះឆ្នោត មានចំនួន ៤៣៧នាក់ ផ្ទេរចេញក្រៅចំនួន ១,២៦៤នាក់ និងមានឈ្មោះស្ទួនគ្នាចំនួន ២៨នាក់។ នៅតាមបណ្តាការិយាល័យចុះឈ្មោះបោះឆ្នោត មិនមានពាក្យបណ្តឹងតវ៉ាអ្វីឡើយ។ យោងតាមការផែនការគោលដៅគ្រោងទុក របស់លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកោះកុង ចំនួនពលរដ្ឋជាង ៧,០០០នាក់ ដែលត្រូវមកចុះឈ្មោះបោះឆ្នោតថ្មី។

គួរជម្រាបថា ខេត្តាកោះកុង មានការិយាល័យចុះឈ្មោះបោះឆ្នោតសរុប ១៩០ការិយាល័យទូទាំង ២៩ឃុំ-សង្កាត់ និងមានអ្នកអង្កេតការណ៍មកពីបណ្តាគណបក្សនយោបាយចំនួន ៣។ គឺទី ១.អ្នកសង្កេតការណ៍របស់គណបក្សប្រជាជនកម្ពុជាចំនួន ៥៨នាក់, ទី ២.គណបក្សភ្លើងទៀនចំនួន ៣១នាក់, ទី ៣.គណបក្សយុវជនកម្ពុជាម្នាក់។ ក្នុងនោះ ក៏មានដែរអង្គការក្រៅរាជរដ្ឋាភិបាលម្នាក់ និងសមាគមរាជសីចំនួន ១៤នាក់។

ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកោះកុង បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសអ្នកដែលទើបគ្រប់អាយុបោះឆ្នោត សូមប្រញាប់រួសរាន់ទៅកាន់ការិយាល័យចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ដើម្បីចុះឈ្មោះបោះឆ្នោត ជៀសវាងបាត់បង់សិទ្ធិបោះឆ្នោតរបស់ខ្លួន៕
អត្តបទ៖ សិរីវឌ្ឍនៈ

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត