Connect with us

ព័ត៌មានជាតិ

អង្គការទស្សនៈពិភពលោកដាក់ឲ្យអនុវត្តសាកល្បងមណ្ឌលសុខភាពស្រលាញ់ទារកនៅខេត្តសៀមរាប

បានផុស

នៅ

នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ អង្គការទស្សនៈពិភពលោកអន្តរជាតិនៅកម្ពុជាបានប្រកាសដាក់ឲ្យដំណើរការអនុវត្តសាកល្បង«មណ្ឌលសុខភាពស្រលាញ់ទារក និងការថែទាំព្យាបាលបញ្ហាកង្វះអាហារូបត្ថម្ភស្រួចស្រាល់» នៅមណ្ឌលសុខភាពចំនួន ៨នៃខេត្តសៀមរាប។

ការដាក់ឲ្យដំណើរការសាកល្បងនេះ ក្រោមការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក និងកម្មវិធីអាហារូបត្ថម្ភជាតិនៃអង្គការទស្សនៈពិភពលោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមអង្គការទស្សនៈពិភពលោក កម្មវិធីសាកល្បងនេះមានរយៈពេលមួយឆ្នាំ ហើយមានគោលបំណងធ្វើឲ្យប្រសើរឡើងអត្រាបំបៅកូនដោយទឹកដោះម្តាយ និងសុខុមាលភាពកុមារតាមរយៈការលើកកម្ពស់ការអនុវត្តមណ្ឌលសុខភាពស្រលាញ់ទារក នៅតាមមណ្ឌល​សុខភាពចំនួន ៨ នៅស្រុកពួក និងស្រុកវ៉ារិន ព្រមទាំងមន្ទីរពេទ្យបង្អែកអង្គរជុំ ខេត្តសៀមរាប។

អង្គការទស្សនៈពិភពលោកអន្តរជាតិនៅកម្ពុជា បានលើកឡើងថា នៅមណ្ឌលសុខភាពទាំង ៨នេះ នឹងធ្វើឲ្យប្រសើរឡើងការកំណត់អត្តសញ្ញាណ ការបញ្ជូនបន្ត និងការតាមដានកុមារដែលកង្វះអាហារូបត្ថម្ភស្រួចស្រាល់។

ទន្ទឹមនេះ គម្រោងក៏នឹងរួមចំណែកដល់ផែនការសកម្មភាពជា​សកលស្តីពីការកាត់បន្ថយភាពស្គមស្គាំងរបស់កុមារ និងការអនុវត្តគោលការណ៍ណែនាំបណ្តោះអាសន្នស្តីពីការតាមដាន និងលើកកម្ពស់ការលូតលាស់របស់កុមារអាយុក្រោម ៥ឆ្នាំនៅកម្ពុជា ដែលក្រសួងសុខាភិបាលទើបប្រកាសដាក់ឲ្យប្រើប្រាស់កាលពីពេលថ្មីៗនេះ។  

បន្ថែមពីនេះ គំនិតផ្តួចផ្តើមសាកល្បងនេះ នឹងផ្តល់អត្ថប្រយោជន៍ដល់កុមារអាយុក្រោម ៥ឆ្នាំ ដែលកង្វះអាហារូបត្ថម្ភស្រួចស្រាល់នៅក្នុងតំបន់ទាំងនេះ។ ខណៈទារកទើបកើតជាង ២០០០នាក់ និងស្រ្តីមានផ្ទៃពោះជាង ៣០០០នាក់នឹងទទួលបានផលវិជ្ជមានពីការលើកកម្ពស់ការអនុវត្តមណ្ឌលសុខភាពស្រលាញ់ទារកនេះ។ មិនតែប៉ុណ្ណោះ គម្រោង​ ក៏នឹងជួយ​លើក​កម្ពស់​គុណភាព​សេវា​នៅ​មណ្ឌល​សុខភាព​ចំនួន ៨នៅ​ខេត្តសៀមរាបផងដែរ។

លោកស្រី Grana Pu Selvi ប្រធានបច្ចេកទេសកម្មវិធីអាហារូបត្ថម្ភនៃអង្គការទស្សនៈពិភពលោកអន្តរជាតិនៅកម្ពុជា បានថ្លែងថា គ្រឹះស្ថានសុខាភិបាលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកទឹកចិត្ត   និងគាំទ្រម្តាយវ័យក្មេងឲ្យបំបៅកូនដោយទឹកដោះ។ ដូច្នេះ អង្គការយូនីសេហ្វ និងអង្គការសុខភាពពិភពលោក បានចាប់ផ្តើមដាក់ឲ្យប្រើប្រាស់គំនិតផ្តួចផ្តើម មន្ទីរពេទ្យស្រលាញ់ទារក​ជាសកល ដើម្បីលើកទឹកចិត្តដល់គ្រឹះស្ថានសុខាភិបាលទូទាំងសកលលោកគាំទ្រដល់ការបំបៅកូនដោយទឹកដោះម្តាយឲ្យកាន់តែប្រសើរឡើង។

ជាមួយគ្នានេះ លោកស្រី ឈា គឹមឆាត ប្រធានមណ្ឌលសុខភាពសសរស្តមនៃការិយាល័យស្រុកប្រតិបត្តិអង្គរជុំ បានបង្ហាញការស្វាគមន៍ ហើយរំពឹងថា គំនិតផ្តួចផ្តើមសាកល្បងកម្មវិធីនេះ នឹងជួយលើកកម្ពស់ការផ្តល់សេវាតាមមណ្ឌលសុខភាព និងការបង្កើនអត្រាបំបៅដោះកូនដោយទឹកដោះម្តាយ ជាពិសេសកុមារដែលមានបញ្ហា​កង្វះអាហារូបត្ថម្ភ និងបញ្ហាសុខភាពផ្សេងៗទៀតអាចទទួលបានការព្យាបាលបានទាន់ពេលវេលា៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៣ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៤ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៥ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម