ព័ត៌មានជាតិ
កម្ពុជាគ្រោងបង្កើតតុលាការពាណិជ្ជកម្មនៅឆ្នាំ ២០២៣ខាងមុខនេះ
មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌បានអះអាងថា កម្ពុជាគ្រោងនឹងបង្កើតតុលាការពាណិជ្ជកម្មនៅឆ្នាំ២០២៣ខាងមុខនេះ ដើម្បីបង្កើនជំនឿទុកចិត្ដពីអ្នកវិនិយោគដែលកំពុងរកស៊ីនៅប្រទេសកម្ពុជា។

ថ្លែងក្រោយបើកសិក្ខាសាលាស្ដីពី «ការបង្កើត និងដំណើរការតុលាការពាណិជ្ជកម្មកម្ពុជា» នៅព្រឹកថ្ងៃទី២៩ វិច្ឆិកានេះ លោក ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានបន្តថា «អ្វីដែលជាការរំពឹងទុកសម្រាប់ការបង្កើត និងដំណើរការតុលាការពាណិជ្ជកម្មនេះ ក្រសួងយុត្តិធម៌ រំពឹងថា នឹងលេចចេញជារូបរាងឡើងនៅឆ្នាំ២០២៣ខាងមុខនេះ»។ លោកបានបន្តទៀតថា បើទោះបីជាការបង្កើតតុលាការពាណិជ្ជកម្មមានភាពយឺតបន្ដិចក៏ពិតមែន ប៉ុន្ដែយើងចង់បង្កើតឱ្យបានតុលាការមួយដែលល្អ ត្រឹមត្រូវ និងយុត្តិធម៌សម្រាប់សាធារណៈជន។
លោកបានបន្ថែមថា ដើមឡើយការបើកដំណើរការតុលាការពាណិជ្ជកម្មនេះ គឺគ្រោងធ្វើឡើងនៅឆ្នាំ២០២២នេះតែម្ដង ប៉ុន្ដែដោយសារក្រសួងយុត្តិធម៌បានជួបនូវបញ្ហាប្រឈមមួយចំនួន ដែលត្រូវសិក្សាបំពេញបន្ថែមហើយត្រូវការពេលវេលាបន្ថែមទៀតក្នុងរួមមាន ការកង្វះធនធានមនុស្ស កង្វះធនធានថវិកា កង្វះទីតាំងសមរម្យ និងកង្វះនីតិវិធីលិខិតបទដ្ឋានគតិយុត្តជាដើម។
លោក ជីវ សុងហាក់ បានបញ្ជាក់ថា ការដាក់ឲ្យដំណើរការតុលាការពាណិជ្ជកម្មនេះ គឺជំហ៊ានដំបូងធ្វើឡើងនៅរាជធានីភ្នំពេញ ហើយក្នុងនោះមានទាំងសាលាដំបូង និងសាលាឧទ្ធរណ៍នៅជាមួយគ្នាតែម្ដង ហើយជំហ៊ានបន្ទាប់អាចគ្រោងបង្កើតនៅខេត្តព្រះសីហនុ ហើយជាពិសេសនៅតំបន់ណាដែលមានការធ្វើពាណិជ្ជកម្មច្រើន។

លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានលើកឡើងថា ការបង្កើតឲ្យមានតុលាការពាណិជ្ជកម្ម
គឺជារឿងមួយដ៏សំខាន់បំផុតសម្រាប់ពាណិជ្ជករក្នុងការដោះស្រាយរឿងក្តីព្រោះថា កន្លងមកក៏ដូចជាបច្ចុប្បន្ននៅពេលកម្ពុជា មិនទាន់មានតុលាការពាណិជ្ជកម្មនោះ ពាណិជ្ជករដែលមានបញ្ហាត្រូវប្ដឹងផ្ដល់ពាក់ព័ន្ធវិវាទក្នុងមុខជំនួញរបស់ខ្លួន
ត្រូវប្ដឹងទៅសាលាដំបូងរាជធានី-ខេត្ត ខណៈដែលសាលាដំបូងរាជធានី-ខេត្តមានសំណុំរឿងច្រើនដែលកំពុងកាត់ក្ដីធ្វើឱ្យមានភាពយឺតយ៉ាវ និងបង្កការលំបាកមួយចំនួនដល់ពាណិជ្ជករ ។
គួរបញ្ជាក់ថា ក្រសួងយុត្តិធម៌ បានសម្រេចបង្កើតគណៈកម្មការរៀបចំដំណើរការតុលាការពាណិជ្ជកម្មកាលពីឆ្នាំ២០២១កន្លងទៅ ក្នុងគោលបំណងផ្តល់ភាពងាយស្រួលបន្ថែមទៀតដល់ពាណិជ្ជករ ដែលបានមកធ្វើពាណិជ្ជកម្មនៅកម្ពុជា
ហើយក៏ជាផ្នែកមួយក្នុងការកាត់បន្ថយនូវអំពើពុករលួយផងដែរ៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ