ព័ត៌មានជាតិ
លោក ស៊ុន ចាន់ថុល ជឿជាក់នឹងមានផ្លូវល្បឿនលឿនទៅខេត្តសៀមរាប
ថ្លែងក្នុងពិធីដាក់ឲ្យដំណើកការស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី និងពិធីប្រគល់-ទទួលយានយន្តអគ្គិសនី នៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូននៅព្រឹកមិញនេះ លោក ស៊ុន ចាន់ថុល បានបង្ហើបពីគម្រោងសាងសង់ផ្លូវល្បឿនមួយខ្សែទៀតពីភ្នំពេញទៅខេត្តសៀមរាប ដែលកំពុងស្ថិតនៅក្នុងដំណាក់កាលសិក្សា។
លោកស៊ុន ចាន់ថុល បានថ្លែងឲ្យដឹងថា ខណៈកម្ពុជានឹងស្ថាបនាផ្លូវលឿនទីពីរទៅក្រុងបាវិត មានក្រុមហ៊ុន ៤ កំពុងសិក្សាសាងសង់ផ្លូវល្បឿនលឿនទៅខេត្តសៀមរាប។
បើតាមលោករដ្ឋមន្រ្តី ផ្លូវល្បឿនលឿនទៅខេត្តសៀមរាប មានក្រុមហ៊ុន ៤ កំពុងសិក្សា តែមិនទាន់ទទួលបានលទ្ធផលយ៉ាងណានៅឡើយ។ តែលោករដ្ឋមន្រ្តីជឿជាក់ថា នៅថ្ងៃមុខប្រាកដណាស់នឹងមានផ្លូវល្បឿនលឿនទៅខេត្តសៀមរាបជាមិនខាន។
ក្រោយបញ្ចប់និងដាក់ឲ្យដំណើរការផ្លូវល្បឿនលឿនទៅខេត្តព្រះសីហនុ រដ្ឋាភិបាលកម្ពុជាគ្រោងស្ថាបនាផ្លូវល្បឿនលឿនមួយខ្សែទៀតទៅក្រុងបាវិតខេត្តស្វាយរៀង។ ផ្លូវល្បឿនលឿនទីពីរបើតាមរដ្ឋមន្រ្តីក្រសួងសាធាណការនិងដឹកជញ្ជូន គ្រោងបើកការដ្ឋានសាងសង់នៅពាក់កណ្តាលឆ្នាំ ២០២៣ ដោយប្រើប្រាស់ទុនវិនិយោគប្រហែល ១៧០០ លានដុល្លារ៕
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?