ព័ត៌មានជាតិ
ខេត្តចំនួន ១៣ហើយ ដែលលោក ឌិត ទីណា រដ្ឋមន្ដ្រីថ្មីក្រសួងកសិកម្ម បានចុះបំពេញការងារ
បណ្ដាខេត្តចំនួន ១៣ហើយ ដែលលោក ឌិត ទីណា រដ្ឋមន្ដ្រីថ្មីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះបំពេញការងារ ក្រោយពីចូលកាន់តំណែងជាផ្លូវការមក។ នេះបើតាមការឲ្យដឹងពីមន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

កញ្ញា អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ២៩ ខែវិច្ឆិកានេះថា ចាប់តាំងពីចូលកាន់តំណែងជាផ្លូវការនៅថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២២មក លោក ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះបំពេញបេសកកម្ម នៅតាមបណ្ដាខេត្តចំនួន ១៣ហើយ ទូទាំងប្រទេសកម្ពុជា។

បើតាមកញ្ញា អ៊ឹម រចនា នៅក្នុងបេសកកម្មដំបូងបង្អស់របស់លោករដ្ឋមន្ដ្រី គឺបានអញ្ជើញទៅកាន់ខេត្តចំនួន ៨ ដើម្បីចុះចែកពូជស្រូវដល់ប្រជាកសិករ ដែលរងផលប៉ះពាល់ពីទឹកជំនន់។ ក្នុងនោះ រួមមាន៖ ខេត្តត្បូងឃ្មុំ, កំពង់ចាម, សៀមរាប, បន្ទាយមានជ័យ, បាត់ដំបង, ពោធិ៍សាត់, កំពង់ឆ្នាំង, និងខេត្តក្រចេះ។

ក្នុងអំឡុងពេលស្នាក់នៅខេត្តទាំងនោះ លោក ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម បានចុះជួបសួរសុខទុក្ខប្រជាកសិករ ដែលពួកគាត់ខ្លះពុំបានស្គាល់ផងទេថា កំពុងតែជជែកជាមួយរដ្ឋមន្ដ្រីថ្មី នៃក្រសួងកសិកម្ម។ នេះបើតាមការកត់សម្គាល់របស់ កញ្ញា អ៊ឹម រចនា។ លើសពីនេះទៀត លោករដ្ឋមន្ត្រី ក៏បានចុះសិក្សាអំពីបញ្ហាប្រឈមនានារបស់ប្រជាកសិករ និងចុះពិនិត្យមើលដេប៉ូលក់ជីកសិកម្ម ព្រមទាំងអញ្ជើញចុះពិនិត្យស្ថានភាពនេសាទ នៅបឹងទន្លេសាបផងដែរ។

អ្នកនាំពាក្យក្រសួងកសិកម្ម បានឲ្យដឹងទៀតថា នៅក្នុងបេសកកម្មទី ២ កាលពីពេលថ្មីៗនេះ លោក ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម បានអញ្ជើញទៅកាន់ខេត្តចំនួន ៥ ដូចជា៖ ខេត្តតាកែវ, កែប, កំពត, កោះកុង, និងខេត្តព្រះសីហនុ។

ការចុះទៅបំពេញបេសកកម្ម ក្នុងខេត្តទាំង ៥នេះ គឺដើម្បីពិនិត្យមើលអំពីកម្មវិធី ASPIRE របស់ក្រសួងកសិកម្ម ដែលផ្ដួចផ្ដើមបង្កើតឡើងដើម្បីបង្ហាញផ្លូវ និងនាំប្រជាកសិករ ចេញពីការធ្វើកសិកម្មតាមបែបយថាផល មកធ្វើកសិកម្មតាមបែបប្រពលវប្បកម្មវិញ តាមរយៈការដាក់ផែនការផលិតកម្មច្បាស់លាស់ មានចងក្រងបណ្តុំផលិតកម្ម ដែលឈានដល់ការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ