ព័ត៌មានជាតិ
រដ្ឋមន្រ្តីសុខាភិបាលចុះពិនិត្យការដ្ឋានសាងសង់អគារមណ្ឌលសុខភាព ហ៊ុន សែន ថ្មដា
លោក ខួយ រីដា អភិបាលនៃគណ:អភិបាលខេត្តពោធិ៍សាត់ អមដំណើរឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី ក្រសួងសុខាភិបាល និងប្រតិភូព្រមទាំងអាជ្ញាធរខេត្តស្រុកចុះពិនិត្យទីតាំងសាងសង់អាគាសង្រ្គោះ នៅមណ្ឌលសុខភាព ហ៊ុន សែន ថ្មដា ។
ក្នុងដំណើរចុះត្រួតពិនិត្យនេះគឺនារសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅមណ្ឌលសុខភាព ហ៊ុន សែន ថ្មដា ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

បើតាមលោក ខូយ រីដា អភិបាលនៃគណ:អភិបាលខេត្តពោធិ៍សាត់បានមានប្រសាសន៍ថា នេះជាអំណោយរបស់អ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព អគ្គនាយកក្រុមហ៊ុន ទ្រី ភាព គ្រុប និងលោកជំទាវអ្នកឧកញ៉ា គៀន ស្រីនាង បានផ្ដល់នូវអគារសង្រ្គោះសម្រាកព្យាបាលដល់អ្នកជំងឺ ០១ខ្នង ដំបូលប្រក់គ្បឿង មានទំហំ ២១ម x ១៥.៥ម ស្មើនឹង ០៩បន្ទប់ ក្នុងនោះមានបន្ទប់សម្រាកព្យាបាលជំងឺ ០៨បន្ទប់ ដែលអាចដាក់គ្រែបាន ២៤គ្រែ បន្ទប់សម្រាប់ក្រុមគ្រូពេទ្យ ០១បន្ទប់ និងបន្ទប់រង់ចាំ ០១បន្ទប់ ព្រមទាំងបន្ទប់ទឹក ០១ខ្នង ស្មើនឹង ០៦បន្ទប់ ដែលត្រូវចំណាយថវិកាអស់ជាង (០៧ម៉ឺនដុល្លារអាមេរិក )

ក្នុងខណៈនោះដែរឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបន្ថែមបញ្ជាក់ថា ដោយមើលឃើញជាក់ស្ដែងនៃការខ្វះខាតសេវាកម្មមធ្យោបាយដឹកអ្នកជំងឺ ឯកឧត្តមរដ្ឋមន្រ្តី បានផ្ដល់នៅរថយន្តសង្រ្គោះបន្ទាន់ (០១) គ្រឿងជូនដល់មណ្ឌល់សុខភាពនេះបន្ថែមផងដែរ៕
អត្ថបទ៖ លាន គ្រន





-
សន្តិសុខសង្គម១៩ ម៉ោង ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានជាតិ២៣ ម៉ោង ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម២ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ