ព័ត៌មានជាតិ
រដ្ឋមន្ត្រីការងារ ចាត់ទុក CAMFEBA ជាដៃគូរដ៏សំខាន់ក្នុងការធ្វើឱ្យប្រសើរឡើងនូវសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ
លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្តាលវិជ្ជាជីវៈ បានចាត់ទុកសហព័ន្ធនិយោគ និងសមាគមពាណិជ្ជកម្មកម្ពុជា (CAMFEBA)ជាដៃគូរដ៏សំខាន់ក្នុងការធ្វើឱ្យប្រសើរឡើងនូវសុខដុមរមនាក្នុងទំនាក់
ទំនងវិជ្ជាជីវៈនិងស្វះស្វែងរកនូវដំណោះស្រាយនានាចំពោះបញ្ហាប្រឈមនានាជូនវិនិយោគិន និងបងប្អូនកម្មកនិយោជិត។

ថ្លែងក្នុងពិធីលៀងសាយភោជនអបអរសាទរមហាសន្និបាតប្រចាំឆ្នាំ២០២២ និងស្វាគមន៍សមាជិកក្រុមប្រឹក្សាភិបាលថ្មី សម្រាប់អាណត្តិ ២០២៣-២០២៤ របស់ CAMFEBAនៅសណ្ឋាគារ សុខាភ្នំពេញ កាលពីយប់ថ្ងៃទី២៩ ខែវិច្ឆិកា
លោករដ្ឋមន្ត្រីបានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ CAMFEBA នាពេលកន្លងទៅ ដែលរក្សាបាននូវភាពរីកចំរើនរឹងមាំទទួលបានការទុកចិត្តពីវិនិយោគិន និងពីសមាជិករបស់ខ្លួនគួរជាទីមោទនៈ។

លោករដ្ឋមន្ត្រីបានបន្តទៀតថា ទន្ទឹមនឹងនេះ CAMFEBA ក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងនាមសហប្រធានក្រុមការងារផ្នែកទំនាក់ទំនងវិជ្ជាជីវៈ (ក្រុមការងារ ទី៨) ក្នុងភាពជាដៃគូរវាងរដ្ឋ-ឯកជនដែលបានផ្តល់កិច្ចសហប្រតិបត្តិយ៉ាងល្អជាមួយក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងការធ្វើឱ្យប្រសើរឡើងនូវសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ
ដោយបានស្វះស្វែងរកនូវដំណោះស្រាយនានាចំពោះបញ្ហាប្រឈមនានាជូនវិនិយោគិន និងបងប្អូនកម្មកនិយោជិត ប្រកបដោយផ្លែផ្កានាពេលកន្លងមក។ ជាមួយគ្នានេះផងដែរ លោករដ្ឋមន្ត្រី ក៏បានសំដែងនូវការអបអរសាទរចំពោះ
លោកឧកញ៉ា សុខ ពិសិដ្ឋ ដែលត្រូវបានបោះឆ្នោតជ្រើសរើសឱ្យធ្វើជាប្រធានថ្មីរបស់CAMFEBA សម្រាប់អាណត្តិ២០២៣-២០២៤ នេះ។ លោកឧកញ៉ា សុខ ពិសិដ្ឋ ក៏ជាវិនិយោគិនជាទីទុកចិត្តម្នាក់ ដែលមានកេរិ៍ឈ្មោះល្អ បទពិសោធន៍រកស៊ី និងការទទួលខុសត្រូវ និងក៏ជាដៃគូដែលបានចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់វិស័យការងារ
និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជា។

លោករដ្ឋមន្ត្រី បានលើកឡើងថា ការសម្រេចបាននូវលទ្ធផលនានារហូតមកដល់ថ្ងៃនេះគឺបានបង្ហាញយ៉ាងច្បាស់ពីការខិតខំប្រឹងប្រែង និងការចូលរួមចំណែកប្រកបដោយស្មារតីទទួលខុសត្រូវរបស់ CAMFEBA ក្នុងនាមជាតំណាងភាគីនិយោជកក្នុងការចូលរួមចំណែកលើកកម្ពស់ធ្វើឱ្យប្រសើរឡើងនូវលក្ខខណ្ឌការងារ,សុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ, របបសន្តិសុខសង្គម,និងការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក្នុងយន្តការត្រីភាគីនានា ដូចជា គណៈកម្មការប្រឹក្សាការងារ, គណៈកម្មការជាតិសុខភាព និងសុវត្ថិភាពការងារ,ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា, ក្រុមប្រឹក្សាភិបាលនៃបេឡាជាតិសន្តិសុខសង្គម និងគណៈកម្មការជាតិបណ្តុះបណ្តាល។
លោកបណ្ឌិត អ៊ិត សំហេង បានស្នើឱ្យ CAMFEBA និងភាគីពាក់ព័ន្ធបន្តផ្តល់កិច្ចសហការដ៏ល្អជាមួយក្រសួងការងារ
និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួង ស្ថាប័នពាក់ព័ន្ធ ទាំងក្នុងក្របខណ្ឌទ្វេភាគីត្រីភាគី ជាពិសេសអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

នៅក្នុងឱកាសនោះដែរ លោកឧកញ៉ា សុខ ពិសិដ្ឋ បានប្តេជ្ញាចិត្តបន្តដឹងនាំកសាង និងអនុវត្តគោលនយោបាយការងារ ព្រមទាំងលើកស្ទួយភាពជាតំណាងបំផុតរបស់CAMFEBA ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលជាពិសេស ក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ និងដៃគូរនានាៗ ក្នុងការជម្រុញលើកកម្ពស់ និងគាំទ្រសុខមាលភាពនៃវិស័យទំនាក់ទំនងវិជ្ជាជីវៈដែលនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការជម្រុញផលិតភាពការងារជម្រុញនូវបរិយាកាសវិនិយោគ និងធុរកិច្ចនៅកម្ពុជា៕
អត្ថបទ៖ សំអឿន

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?