ព័ត៌មានជាតិ
បេក្ខជនបាក់ឌុបនៅខេត្តកំពង់ធំត្រៀមខ្លួនរួចជាស្រេចក្នុងការប្រឡងនៅថ្ងៃទី ៥-៦ ខែធ្នូនេះ
នៅសល់ត្រឹមតែរយៈ ៥ ថ្ងៃទៀតប៉ុណ្ណោះ សិស្សានុសិស្សបញ្ចប់ការសិក្សាថ្នាក់ទី ១២ នឹងត្រូវប្រឡងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។
ទន្ទឹមជាមួយគ្នានេះ សិស្សានុសិស្ស នៃវិទ្យាល័យបល្ល័ង្ក ស្ថិតក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំលើកឡើងថា ពួកគេបានត្រៀមខ្លួនរួចជាស្រេចដើម្បីប្រឡងយកសញ្ញាបត្រមធ្យមសិក្សាទុតិភូមិ។
![](https://www.kampucheathmey.com/wp-content/uploads/2022/11/photo_2022-11-30_10-43-34-1024x768.jpg)
ក្រុមសិស្សានុសិស្សលើកឡើងទៀតថា ថ្ងៃទី៥ និងទី៦ ខែធ្នូ ខាងមុខនេះ គឺថ្ងៃពិសេសរបស់ពួកគេ ដែលបានខិតខំប្រឹងប្រែងរៀនសូត្រអស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ។ ការចំណាយពេលវេលាក្នុងការបំពេញតួនាទីជាកូនល្អ មិត្តល្អ និងជាសិស្សល្អ គោរពតាមការណែនាំរបស់លោកគ្រូអ្នកគ្រូ ឪពុកម្តាយ គឺធ្វើឲ្យគួកគាត់បានឈានមកដល់ថ្ងៃនេះ។
ក្រុមសិស្សានុសិស្ស សម្តែងនូវសេចក្តីដឹងគុណ ថ្លែងអំណរគុណលោកគ្រូ អ្នកគ្រូ ដែលបានខិតខំបង្ហាត់ បង្រៀន និងផ្តល់ដំបូន្មានល្អសម្រាប់ពួកគេ ជាពិសេសសម្តែងនូវការដឹងគុណចំពោះអ្នកមានគុណ ដែលបានចំណាយទាំងពេលវេលា ទាំងកម្លាំងកាយ កម្លាំងចិត្ត ក្នុងការចិញ្ចឹមបីបាច់ថែរក្សា និងផ្តល់ឱកាសដល់ពួកគេបានសិក្សាពេញលេញរហូតមានឱកាសបានប្រឡងបញ្ចប់ថ្នាក់មធ្យមសិក្សាទុតុយភូមិ។
![](https://www.kampucheathmey.com/wp-content/uploads/2022/11/photo_2022-11-30_10-58-30-1024x768.jpg)
យោងតាមការបញ្ជាក់របស់លោក តាន់ ប៊ុនហុង ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពង់ធំ បញ្ជាក់ថា មន្ទីរអប់រំយុវជន និងខេត្តកំពង់ធំបានរៀបចំមណ្ឌលប្រឡងមធ្យមសិក្សាទុតិយភូមិ ១២ មណ្ឌល សម្រាប់ប្រឡងនៅថ្ងៃទី៥-៦ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះរួចរាល់ហើយ។
លោកបន្តថា ការប្រឡងមធ្យមសិក្សាទុតិយ ភូមិនេះ នឹងធ្វើឡើងតាមកាលកំណត់របស់ក្រសួងអប់រំយុវជន និងកីឡា ដោយមិនប្រែប្រួលទូទាំងប្រទេស។ ក្នុងបរិបទនេះផងដែរ សិស្សានុសិស្សទាំងអស់ដែលចូលរួមប្រឡងត្រូវរក្សានូវអនាម័យ រក្សាគម្លាត។ ហើយក្នុងករណីដែលសិស្សមានអាការៈក្តៅខ្លួន ឬមានលក្ខណៈសង្ស័យនៃភាពវិជ្ជមានជំងឺកូវីដ១៩ ត្រូវធ្វើតេស្តបន្ទាន់ និងត្រៀមបន្ទប់បន្ថែម ដើម្បីឲ្យសិស្សដែលមានវិជ្ជមានជំងឺកូវីដ១៩ ប្រឡងដោយឡែក ផងដែរ។
ចំពោះមណ្ឌលប្រឡងនៅក្នុងខេត្តកំពង់ធំមាន ១២មណ្ឌលប្រឡងស្មើនឹង ២២៤បន្ទប់ក្នុងនោះមាន៖ ផ្នែកវិទ្យាសាស្ត្រ៖ មាន២មណ្ឌល ៥៣បន្ទប់ មានបេក្ខជនសរុប ១.៣០៦នាក់ ស្រី ៧៨០ នាក់។ ផ្នែកវិទ្យាសាស្ត្រសង្គម៖ មាន ១០ មណ្ឌល មាន១៧១បន្ទប់ បេក្ខជនសរុប ៤.២៦០នាក់ ស្រី ២.២៩៥ នាក់៕
អត្ថបទ៖ ឈាង មករា
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២២ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២២ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?