ព័ត៌មានជាតិ
ភ្ញាក់ផ្អើល ពេលឃើញរថយន្តសម័យសង្គមរាស្ត្រនិយម បើកបរក្នុងក្រុង
អ្នកធ្វើដំណើរក៏ដូចជាប្រជាពលរដ្ឋរស់នៅច្បារអំពៅ បាននាំគ្នាភ្ញាក់ផ្អើល ព្រោះតែឃើញរថយន្តតាំងពីសម័យបារាំងមកធ្វើចរាចរណ៍ ក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ជួបជាមួយភ្នាក់ងារកម្ពុជាថ្មី ម្ចាស់រថយន្តឈ្មោះ កេត សំអឿន ភេទប្រុស អាយុ៦៧ឆ្នាំ មានទីលំនៅភូមិ១ ឃុំព្រែកខ្សាយ ស្រុកពាមរ៍ ខេត្តព្រៃវែង បានឲ្យដឹងថា រថយន្តរបស់លោកអ៊ំ ម៉ាក៤០៤(កាត់សង់កាត់)ផលិតនៅប្រទេសបារាំង ក្នុងអំឡុងឆ្នាំ១៩៦០។ លោកអ៊ំបន្តថា រថយន្តរបស់លោកអ៊ំ បានទិញតាំងពីឆ្នាំ១៩៩០ ក្នុងតម្លៃ១តម្លឹងមាស ហើយកាលណោះអ្នកណាមានរថយន្តជិះ គឺជាអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ ។


លោកអ៊ំ បានបន្តថា នៅក្នុងប្រទេសកម្ពុជាយើងនេះ រថយន្តដែលមានសេរីដូចលោកអ៊ំ គឺពុំមានឡើយ ដូច្នេះលោកអ៊ំសុខចិត្តទុកជិះនឹងថែរក្សារហូតអស់មួយជីវិត។ ព្រោះលោកអ៊ំ អាចជិះទៅដល់ក្រុងប៉ោយប៉ែត ដោយមិនមានព្រួយបារម្ភពីការខូចតាមផ្លូវនោះឡើយ។
គួរបញ្ជាក់ថា រថយន្តប្រភេទនេះ គឺនាំចូលតាំងពីឆ្នាំ១៩៦០នាសម័យសង្គមរាស្ត្រនិយមមកម្ល៉េះ ដូច្នេះក្មេងៗជំនាន់ក្រោយមិនសូវបានស្គាល់នោះទេ៕


អត្ថបទ៖ នរា

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក