ព័ត៌មានជាតិ
ក្រសួងប្រកាសផ្តល់ឧបករណ៍បង់ថ្លៃសេវាផ្លូវល្បឿនលឿនស្វ័យប្រវត្តិ (ETC-OBU) ដោយឥតគិតថ្លៃ
ក្រសួងសាធារណការ និងដឹកជញ្ជូន ប្រកាសពីការរៀបចំផ្តល់ជូនពិសេសនូវការបំពាក់ឧបករណ៍ ETC-OBU ដោយឥតគិតថ្លៃ ដល់អ្នកបើកបរនៅលើផ្លូវល្បឿនលឿន សម្រាប់ចេញចូលផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ រយៈពេលជាង ១ខែ រាប់ចាប់ពីថ្ងៃទី២៨ វិច្ឆិកានេះទៅ នៅគ្រប់បញ្ជរបង់ប្រាក់ទាំង ៨ទីតាំង នៃផ្លូវល្បឿនលឿន។

ការរៀបចំការផ្តល់ជូនពិសេសនេះ ធ្វើឡើងចាប់ពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣
ក្នុងន័យដើម្បីចូលរួមទប់ស្កាត់ការកកស្ទះចរាចរណ៍នៅបញ្ជរបង់ប្រាក់ ក៏ដូចជាផ្តល់ភាពងាយស្រួល ជូនដល់បងប្អូនអ្នកបើកបរនៅលើផ្លូវល្បឿនលឿន ដែលរៀបចំដោយ ក្រុមហ៊ុនផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ។
ក្រសួងសាធារណការ និងដឹកជញ្ជូន ជម្រាបថា ដើម្បីទទួលបានឧបករណ៍ ETC-OBU ម្ចាស់យានយន្ត ត្រូវភ្ជាប់មកជាមួយ អត្តសញ្ញាណបណ្ណម្ចាស់យានយន្ត បណ្ណសំគាល់យានយន្ត ឬវិញ្ញាបនបត្រត្រួតពិនិត្យបច្ចេកទេសយានយន្ត (ឆៀក)។ ឯការបំពាក់ឧបករណ៍នេះ អាចធ្វើបាននៅគ្រប់បញ្ជរបង់ប្រាក់ទាំង ៨ទីតាំង នៃផ្លូវល្បឿនលឿន។

តាមការគូសបញ្ចាក់ ចំពោះគន្លង ETC ម្ចាស់អ្នកបើកបរផ្លូវល្បើនលឿន អាចបញ្ចូលសមតុល្យទៅក្នុងផ្លាកលេខសម្គាល់យានយន្តជាមុន តាមរយៈកម្មវិធីធនាគារក្នុងទូរស័ព្ទដៃ (Mobile Banking) នៃគ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារដៃគូ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន។
គួរឲ្យដឹងដែរថា ធនាគារដៃគូរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បច្ចុប្បន្នមានគ្រឹះស្ថានដៃគូ ចំនួន៧ ដែលបានដាក់ឱ្យប្រើប្រាស់នូវកម្មវិធី Mobile Banking ដើម្បីបញ្ចូលសមតុល្យទឹកប្រាក់ តាមរយៈផ្លាកលេខសម្គាល់យានយន្ត ក្នុងនោះរួមមាន៖
ធនាគារ ជីបម៉ុង(Chip Mong Bank)
ធនាគារ អេស៊ីលីដា(ACLEDA Bank)
ធនាគារ វឌ្ឍនៈអាស៊ីចំកាត់ (ABA Bank)
ធនាគារវីង(Wing Bank)
ធនាគារ វឌ្ឍនៈ(VATTANAC Bank)
ធនាគារកាណាឌីយ៉ា(Canadia Bank)
លីហួរវេរលុយ

បន្ថែមពីលើជម្រើសការប្រើប្រាស់គន្លងផ្លូវ ETC ម្ចាស់យាយន្ត ក៏អាចជ្រើសយកការចេញចូលតាមគន្លង ANPR ផងដែរ ដែលតម្រូវឲ្យបញ្ចូលសមតុល្យជាមុន ទៅក្នុងផ្លាកលេខដូចគ្នា ឬទំនាក់ទំនងទៅកាន់លេខ 1399 ដើម្បីសួរព័ត៌មានពីសេវាកម្ម និងទាក់ទងទៅកាន់លេខ 1275 ដើម្បីសាកសួរពីព័ត៌មានទូទៅ។ មួយវិញទៀត ក៏អាចចូលទៅកាន់វែបសាយ https://ew.mpwt.gov.kh ដែលអាចប្រើប្រាស់ធនាគារទូទាត់កម្រៃប្រើប្រាស់ផ្លូវល្បឿនលឿនបាន៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


