Connect with us

ព័ត៌មានជាតិ

ក្រសួងការងារ នឹងបង្កើនការផាកពិន័យពី១ដល់​៥ដងចំពោះនិយោជកណាប្រើប្រាស់ហត្ថពលកម្មបរទេសខុសច្បាប់

បានផុស

នៅ

លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា ក្រសួងការងារ
នឹងបង្កើនការផាកពិន័យពី១ដល់៥ដងចំពោះនិយោជកណាដែលបានប្រើប្រាស់ហត្ថពលកម្មបរទេសខុសច្បាប់ដែលនេះជាវិធានការមួយចូលរួមទប់ស្កាត់អំពើជួញដូរមនុស្សនៅកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងពិធីចុះហត្ថលេខាលើក្រមសីលធម៌សម្រាប់ទីភ្នាក់ងារជ្រើសរើសឯកជនកម្ពុជា និងពិធីសម្ពោធផ្សព្វផ្សាយដាក់ឲ្យប្រើប្រាស់នូវប្រព័ន្ធវាយតម្លៃសាកល្បងនៅព្រឹកថ្ងៃទិ៣០ ខែវិច្ឆិកា លោករដ្ឋមន្ត្រីបានបន្តថា «ខ្ញុំសូមក្រើនរំលឹកថា ការប្រើប្រាស់ហត្ថពលកម្មបរទេសនៅកម្ពុជាត្រូវតែធ្វើឱ្យបានត្រឹមត្រូវដោយស្របច្បាប់បើមិនដូច្នេះទេ នឹងត្រូវទទួលនូវការផាក
ពិន័យ និងចាត់វិធានការតាមផ្លូវច្បាប់។ រឿងពលកម្មដោយបង្ខំការជួញដូរមនុស្សការបង្ឃាំងមនុស្សដើម្បីបម្រើឱ្យស្ថាន​ភាព​​ផ្សេងៗរបស់ខ្លួនជាលក្ខណៈឯកជនត្រូវតែបង្ក្រាបជាដាច់ខាត និងចាត់វិធានការតាមច្បាប់»។

លោករដ្ឋមន្ត្រីបានបន្តទៀតថា គណៈកម្មាធិការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្សដែលមានសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាប្រធានបានកំពុងខិតខំដោះស្រាយបញ្ហាជួញដូរនេះ។ លោករដ្ឋមន្ត្រីបានបន្ថែមថា ចំណែកក្រសួងការងារនឹងបង្កើនការផាកពិន័យ១ដល់៥ដងដល់និយោជកទាំងឡាយណាប្រើប្រាស់ហត្ថពលកម្មបរទេសខុសច្បាប់ ដែលពីមុនផាកតែ២ទៅ៣លានទេ ឥឡូវត្រូវគុណ៥ទៅ៦ដងដែលនេះគឺជាវិធានការមួយទប់ស្កាត់អំពើជួញដូរមនុស្ស អំពើឧក្រិដ្ឋកម្មណាមួយពាក់ព័ន្ធនឹងការជួញដូរមនុស្សនៅកម្ពុជា។ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា កម្ពុជាមិនមែនត្រឹមតែបង្កលក្ខណៈឱ្យបងប្អូនពលករទៅធ្វើការនៅក្រៅប្រទេសប៉ុណ្ណោះទេហើយកម្ពុជាក៏មានទទួលពលករបរទេសដែរ ហើយក្លាយជាប្រទេសទទួលពលករបរទេសជាបណ្តើរៗហើយក៏មានបញ្ហាមួយចំនួនកំពុងដោះស្រាយដែរ។

លោករដ្ឋមន្ត្រីបានបន្ថែមទៀតថា «អីចឹងយើងបញ្ជូនពលករទៅក្រៅប្រទេសក៏ឱ្យបានត្រឹមត្រូវនិងតម្លាភាពតាមច្បាប់និងការពារ​សិទ្ធិពលករតែពលករបរទេសចូលមកធ្វើការនៅខាងក្នុងប្រទេសរក៏ត្រូវទទួលបានការការពារសិទ្ធិនិងអនុវត្តត្រឹមត្រូវតាមច្បាប់ផងដែរ»។ លោករដ្ឋមន្ត្រីបានឱ្យដឹងទៀតថា កន្លងមកអនុសាសន៍របស់សហរដ្ឋអាមេរិកទាក់ទងនឹងការ​ជួញដូរមនុស្សក៏មានលើកឡើងពីចំណុចទាក់ទិននឹងការជ្រើសរើសពលករទេសន្តប្រវេសន៍នេះដែរក៏បានលើកឡើងពីបញ្ហានេះដែរ។ដូចនេះយើងត្រូវខិតខំធ្វើការងារនេះ។

លោករដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា «ខ្ញុំនិយាយនេះមិនមែនមានន័យថា យើងត្រូវខិតខំធ្វើផ្គាប់ចិត្តមិត្តភក្តិណាមួយនោះទេ។ ប៉ុន្តែបើមានរឿងនេះវាជាអកុសលសម្រាប់យើង ហើយយើងទាំងអស់គ្នាគ្មាននរណាចង់ឱ្យមានបញ្ហានឹងកើតឡើងទេ ហើយក៏មិនចង់ឃើញការរំលោភបំពានឬការកេងប្រវ័ញ្ចណាមួយទៅលើបងប្អូនពលករទេសន្តប្រវេសន៍ទេ»។

គួរបញ្ជាក់ថា គិតចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ២០២២ ក្រុមការងារអធិការកិច្ចហត្ថពលកម្មបរទេសបានចុះត្រួតពិនិត្យ
គោលដៅចំនួន ៣.០៨០ គោលដៅត្រួតពិនិត្យពលករបរទេសចំនួន ៣០.៨៣៤នាក់ ព្រមទាំងបានផាកពិន័យជនបរទេសគ្មានបណ្ណការងារចំនួន ២.៤១៦នាក់៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៦ នាទីutes មុន

អ៊ីស្រាអែលយល់ព្រម​លើ​គម្រោង​ពន្យារពេល​បទ​ឈប់បាញ់ តែ​ហាម៉ាស​បដិសេធ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីថាកម្ពុជាមានទឹកស្ដុកសម្រាប់ខែប្រាំងជិត៤លានម៉ែត្រគូបខណៈស្នើកសិករធ្វើស្រែតែមួយដង

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានជាតិ៣ ម៉ោង មុន

អគារសិក្សាថ្ម​ថ្មី ១ ខ្នង ៥ បន្ទប់ ​​ជា​​ក្តីសង្ឃឹមកុមារ​តំបន់ដាច់ស្រយាល ក្នុងស្រុក​អូរគ្រៀង​សែន​ជ័យ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម